Virtual Cards
**សូមទោសនៅទីនេះ ខ្ញុំអត់និយាយពីប្រភេទ Debit ឬ Credit ទេ!
តើអ្វីជា កាតសប្បនិមិត្ត ?
កាតសប្បនិមិត្ត គឺជាជម្រើសផ្សេងមួយទៀតក្រៅពីកាតរឹងធម្មតាដែលយើងប្រើរាល់ថ្ងៃ ឬ យើងអាចហៅវាបានថា កាតអេឡិចត្រូនិច មាននៅ digital wallet ឬ កម្មវិធីទូរសព្ទដៃធនាគារណាមួយ។
នៅកម្ពុជាយើង ស្ទើរតែគ្រប់ធនាគារដែលមានកម្មវិធីទូរសព្ទដៃ (App) សម្រាប់អតិថិជនរបស់ខ្លួនក្នុងការចំណាយ និងទទួលប្រាក់ចូល ហើយនេះជាឧទាហរណ៍ដ៏ល្អមួយសម្រាប់ កាតសប្បនិមិត្ត។
ឧទា៖ លោកអ្នកទៅបើកគណនីជាមួយ ABA ។ ក្រោយពីចុះឈ្មោះបើករួច លោកអ្នកអាចនឹងទទួលបានកាតរឹងមួយ (ករណីអ្នកចង់បាន) ដើម្បីដាក់ប្រាក់ ដកប្រាក់ ទិញទំនិញនានាតាមហាង ឬអនឡាញ ។ ក្នុងនោះផងដែរ ABA ក៏មានកម្មវិធីទូរសព្ទដៃ (App) របស់ខ្លួនដែលអនុញ្ញាតិអោយអតិថិជនចូលប្រើប្រាស់ ដោយបញ្ចូលគណនីរបស់គាត់ក្នុង កម្មវិធីទូរសព្ទដៃ (App)នោះ។
ដូចនេះ ព័ត៌មានកាតដែលមាននៅក្នុងកម្មវិធីទូរសព្ទដៃ (App)នោះ គេហៅថា កាតសប្បនិមិត្ត ឬកាតអេឡិចត្រូនិច។ ហើយកាតសប្បនិមិត្តមួយនេះ វាដូចគ្នាទៅនឹងកាតរឹងដែលអ្នកប្រើដែរ គ្រាន់តែមួយប្រើលើកម្មវិធីទូរសព្ទដៃ ឯមួយទៀតមានទម្រង់អាចកាន់ប្រើនៅខាងក្រៅបាន ដោយមិនផ្អែកលើអិនធើណិត។
ហេតុអ្វីលោកអ្នកគួរប្រើការ សប្បនិមិត្ត?
virtual cards
ហេតុផងងាយ តែចាំបាច់បំផុតនោះគឺ
-
សុវត្ថិភាពខ្ពស់ជាងការប្រើការរឹងធម្មតា។
-
មានលក្ខណៈងាយ គ្រាន់តែមានទូរសព្ទក្នុងដៃ ដែលជៀសវាងការភ្លេចភ្លាំងណាមួយ
-
ពិសេសលើសនេះ ងាយស្រួលក្នុងការគ្រប់គ្រង ករណីមានការបាត់កាតរឹង ឬ មានគេលួចប្រើ លោកអ្នកអាចចូលទៅប្លុកភ្លេមៗ
-
អាចកំណត់ពីចំនួនក្នុងការចំណាយ ចំនួនដង ជាដើម
-
អាចប្រើពីចម្ងាយបាន
តើអ្នកគួរប្រើកាតសប្បនិមិត្តនេះបែបណាអោយមានសុវត្ថិភាព?
virtual cards
១. ប្រើកាតសប្បនិមិត្តមួយទៀតផ្សេងគ្នាពី កាតគណនីសន្សំរបស់អ្នក
២. កុំដាក់លុយច្រើនពេកក្នុងការកាតនេះ
៣. កំណត់ពី ចំនួនចំណាយតិចល្មមក្នុងមួយថ្ងៃ
៤. ប្លុក បន្ទាប់ពីទទួលសារការចំណាយមិនប្រក្រតីណាមួយ
virtual cards
របៀបបង្កើតកាតសប្បនិមិត្តដោយខ្លួនឯងជាមួយ (ឧទា៖ កម្មវិធីទូរសព្ទដៃABA )
ទស្សនាវីដេអូខ្លីខាងក្រោម!
0 Comments