fbpx

តើ Business manager និង Business Suiteដូចគ្នាដែរឬទេ?

by | Jan 14, 2021 | Uncategorized | 0 comments

business manager vs business suite

business manager vs business suite

កាលពី ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុនហ្វេសប៊ុក បានប្រកាសជាផ្លូវការនូវ ឧបករណ៍អនឡាញថ្មីមួយរបស់ខ្លួនគឺ Facebook Business Suite ដែលមានមនុស្សភាគច្រើនបានប្រើវាហើយសព្វថ្ងៃនេះ។

Facebook Business Suite នេះមានមុខងារកាន់តែប្រសើរឡើង និងជាកន្លែងដែលអ្នកប្រើប្រាស់អាចគ្រប់គ្រង Facebook និង Instagram បានក្នុងកន្លែងតែមួយ ។ ហើយអ្វីដែលពិសេសពី Facebook Business Suite គឺវាមានទាំងនៅលើ កុំព្យូទ័រ និង App សម្រាប់ទូរសព្ទដៃ នោះមានន័យថា អ្នកអាចមានលទ្ធិភាពកាន់តែច្រើនជាងមុនក្នុងការគ្រប់គ្រងគណនេយ្យអ្នកតាមរយៈស្មាតហ្វូន។

យើងបានណែនាំ និងនិយាយជាច្រើនហើយពី ផលិតផលថ្មីរបស់ហ្វេសប៊ុកមួយនេះ ឥឡូវយើងងាកមកប្រធានបទយើងវិញដែលនិយាយពី Business Manager និង Facebook Business Suite នេះ។

អ្នកប្រហែលជាធ្លាប់ដឹងពី Business Manager ហើយមែនទេ? ជាពិសេសអ្នកដែលមានហ្វេប៊ុកផេកច្រើន តែបើមិនទាន់ស្គាល់ទេ ក៏មិនមែនជាបញ្ហាអ្វីដែរព្រោះអ្នកនឹងស្គាល់វាក្នុងពេលបន្តិតទៀត។

Business Manager

Business Manager

Business Manager

Business Manager

Business Manager

Business Manager ប្រៀបដូចជាថ្នាក់ដឹងនាំនៃស្ថាប័នមួយដែលមានសិទ្ធអំណាចក្នុងការគ្រប់គ្រងទ្រព្យសម្បិត្តិទាំងអស់ មានសិទ្ធសម្រេចកិច្ចការនានា រួមបញ្ចូលទាំងការបែងចែកហិរញ្ញវត្ថុផងដែរ។

ស្អីណឹង???? នេះជាមេរៀនសីលធម៌ ពលរដ្ឋមែនទេ? >> ខ្ញុំមិនពូកែ និងមិនដឹងច្បាស់ពីមេរៀននេះនោះទេ តែវាគ្រាន់តែជាការប្រៀបធៀបឲ្យអ្នកងាយយល់ប៉ុណ្ណោះ។

Business Manager ជាកន្លែងដែលអ្នកអាចគ្រប់គ្រង Ad accounts, Facebook pages និងមនុស្សដែលអ្នកធ្វើការជាមួយ (ផ្តល់សិទ្ធអោយនរណាម្នាក់អាចប្រើ Ad account ឬគ្រប់គ្រងផេក)។

វាមានមុខងារសំខាន់ផ្តោតលើការ គ្រប់គ្រងរាល់របស់ដែលអ្នកមានក្នុងហ្វេសប៊ុក(Manage Assets) និង ងាយស្រួលធ្វើការជាមួយក្រុមការងារ ឬ ដៃគូនានាលើ ហ្វេសប៊ុកផេកអ្នក។

business manager

business manager

តើអ្នកពិតជាចាំបាច់ត្រូវការមាន Business Manager ឬ?

ពេលខ្លះ អ្នកអាចមិនចាំបាច់ត្រូវមានវាទេ តែអ្វីដែលសំខាន់ Business Manager គឺ FREE, ហេតុអ្វីយើងមិនចាប់យកវាទៅ! គ្មានអ្វីដែលខាតនោះទេ។

តើនរណាដែលត្រូវការវា ជាចាំបាច់?

សម្រាប់៖

    • អ្នកដែលមានក្រុមការងារលើសពីម្នាក់ធ្វើការ ឬគ្រប់គ្រងហ្វេសប៊ុកផេក

    • អ្នកដែលកាន់ផេកច្រើន ឬ មាន Ad accounts ច្រើន

    • ម្ចាស់ផេកដែលជួលភាគីទី៣ មកគ្រប់គ្រងផេកអោយ

    • អ្នកចង់គ្រប់គ្រងព័ត៌មានក្នុងផេកអ្នកអោយបានម៉តចត់

    • អ្នកចង់អោយហ្វេសប៊ុកផេកមានសុវត្ថិភាពកាន់តែខ្ពស់

    • អ្នកអាចទាញយក report មកកាន់តែងាយ និងគ្រប់គ្រង Insights បានស្រួលជាមុន

Facebook Business Suite

Business Suite

Business Suite

បើអ្នកបានប្រើ Facebook Business Suite ដែរ យើងអាចប្រាប់បានយ៉ាងងាយថា វាបង្កើតឡើងដើម្បីជំនួស Business Manager ដែលមានមុខងារច្រើន ហើយអាចគ្រប់គ្រងទាំង Facebook និង Instagram នៅក្នុងកន្លែងតែមួយ។

ក្នុងដើមឆ្នាំ ២០២១នេះ ក្រុមហ៊ុនហ្វេសប៊ុកបានអភិវឌ្ឍន៍ Facebook Business Suite អោយមានលទ្ធិភាពកាន់តែខ្លាំងក្នុងការគ្រប់គ្រងរបស់នានា និងមនុស្សដែលអ្នកធ្វើការជាមួយបានក្នុងកន្លែងតែមួយ។ ហើយអ្នកដែលធ្លាប់ប្រើ Business Manager ត្រូវបានហ្វេសប៊ុកប្តូរទៅប្រើ Business Suite ដោយស្វ័យប្រវត្តិ។ តាមមើលទៅ យើងប្រហែលជាត្រូវលា Business Manager មែនទែនហើយ។

ក្នុង Facebook Business Suite អ្នកអាច៖

  • ពិនិត្យមើលអាជីវកម្មអ្នកដោយចំណាយពេលខ្លី

  • មើលសកម្មភាពនានាដែលមានលើផេក និង Instagram នៅកន្លែងតែមួយ

  • ប្រើប្រាស់ Inbox

  • ផុស (Create Post)

  • Insights

  • មានTools ជាច្រើនទៀតដូច Business Manager ដែរ

business suite

business suite

សេចក្តីបញ្ចប់៖

4.png

ទោះបីជា Business Suite អាចនឹងជំនួយ Business Manager ជារៀងរហូតតែពេលនេះ ក្នុងដើមឆ្នាំ២០២១ ក្រុមហ៊ុនហ្វេសប៊ុកមិនទាន់លុបចោល Business Manager នៅឡើយទេ អ្នកនៅតែអាចប្តូរទៅប្រើ Business Manager បានបើអ្នកគិតថា អ្នកមិនចង់ប្រើ Business Suite.

របៀបប្តូរពី Business Suite ទៅ Business Manager

>> Business Suite

>>Give Feedback

business manager

>> Switch to Business Manager

business manager

>> Switch

switch

0 Comments