fbpx

Boost Post និងFacebook Ads ឬ​Boost in Campaign

by | Nov 16, 2020 | Uncategorized | 0 comments

Facebook

Facebook

មានមនុស្សជាច្រើន ជាពិសេសម្ចាស់អាជីវកម្មឆ្ងល់ពីភាពខុសគ្នារវាង ប៊ូតផុស (Boost Post) ដែលមនុស្សមួយចំនួនហៅថា ប៊ូតក្រៅ និង Boost In Campaign or Facebook Ads ឬគេហៅថា ប៊ូតក្នុង។ 

តាមពិតទៅ របៀបនៃការប៊ូតទាំងពីរនេះសុទ្ធតែមានប្រសិទ្ធភាព ហើយវាមានប្រសិទ្ធភាពប៉ុនណាគឺអាស្រ័យលើ គោលបំណងដែលអ្នកចង់បាន។ ដូច្នេះ ម្ចាស់អាជីវកម្មគួរសសម្រេចចិត្តអោយបានច្បាស់លាស់មុនធ្វើការផ្សព្វផ្សាយតាមប៊ូតនេះ ព្រោះគោលដៅខ្លះ អ្នកអាចយកបានដោយគ្រាន់តែប្រើ ប៊ូតផុស (Boost Post) ឬប៊ូតក្រៅប៉ុណ្ណោះ ឯគោលដៅខ្លះទៀត តម្រូវឲ្យអ្នកចូលទៅប៊ូតក្នុង Campaign ឬគេហៅថា ប៊ូតក្នុង។ តែមុននឹងជ្រើសយកវិធីណាមួយមកធ្វើការប៊ូត អ្នកគប្បីយល់នូវពាក្យ « Boost Post» និង « Facebook Ads or Boost in Campaign » សិន។ 

១. តើអ្វីជាប៊ូតផុស ( Boost Post) ឬប៊ូតក្រៅ ?

Boost post

Boost post

ប៊ូតផុស ជាដំណើរការដែលអ្នកប្រើលុយដើម្បីប៊ូតលើមាតិកាណាមួយនៅលើ Timeline របស់ផេកអ្នកដោយផ្ទាល់។ វិធីសាស្រ្តនេះ ជាវិធីដ៏ងាយស្រួលបំផុតដើម្បីផ្សព្វផ្សាយលើហ្វេសប៊ុក។ 

២. តើអ្វីជា Boost in Campaign (Facebook Ads) ឬប៊ូតក្រៅ? 

ប៊ូតក្នុងខមផេន (Boost in Campaign) ជាការបង្កើតប៊ូតក្នុង Ads Manager ហើយវាអនុញ្ញាតិអោយអ្នកកែសម្រួលបន្ថែមបានយ៉ាងច្រើន ដែលគេហៅថា ការប៊ូតកម្រិតខ្ពស់។ តាមវិធីនេះ វាមានគោលដៅដែលអ្នកអាចជ្រើសបានក្នុងការធ្វើប៊ូតជាច្រើន ហើយទាំងអស់នោះ វាជួយអោយការប៊ូតរបស់អ្នកបានទៅដល់អតិថិជនចំគោលដៅ  និងចំគោលបំណងជាក់លាក់នៃអាជីវកម្មរបស់អ្នក។ 

*ដើម្បីចូលទៅធ្វើការប៊ូត Boost in Campaign សូមធ្វើតាមជំហ៊ាននេះ៖

វិធីទី១៖ នៅផ្នែកខាងឆ្វេងក្រោមឈ្មោះផេកចុចលើ >> Ad Center អូសចុះក្រោមអោយផុត >> Ads Manager នោះវានឹងបើកទំព័រថ្មីមួយទៀតសម្រាប់ធ្វើប៊ូតក្នុង ឬ Boost in Campaign.

វិធីទី២៖ ចុចលីងនេះ https://web.facebook.com/business/tools/ads-manager?_rdc=1&_rdr រួចចុច >> Create An Ad ឬ Go to Ads Manager

៣. តើអ្វីដែលអ្នកអាចធ្វើបាន ក្នុង Boos Post និង Boost in Campaign (Facebook Ads)? 

តើអ្វីដែលអ្នកអាចធ្វើបាន ក្នុង Boos Post?

មានតែ ៣ជំហ៊ានប៉ុណ្ណោះក្នុង Boost Post ដែលអ្នកត្រូវបំពេញ :

  1. កំណត់អតិថិជនគោលដៅ ៖ តើមនុស្សប្រភេទណាខ្លះ ដែលអ្នកចង់ឲ្យប៊ូតអ្នកទៅដល់ពួកគេ? 

  2. កំណត់ពីកញ្ចប់ថវិកាដែលត្រូវចាយ ៖ តើអ្នកមានគម្រោងនឹងចាយលុយប៉ុន្មានក្នុងប៊ូតនេះ ? 

  3. កំណត់ពីរយៈពេលរបស់ប៊ូត៖ តើអ្នកចង់អោយការប៊ូតនេះ ដើរក្នុងរយៈពេលប៉ុន្មានថ្ងៃ ? 

Boost in Campaign (Facebook Ads)?

នៅក្នុង Boost in Campaign ក្រៅពីអាចកំណត់រឿងខាងលើនេះ វាមានលក្ខណៈពិសេសបន្ថែមទៀតដូចជា ៖

  1. ជ្រើសរើសទីកន្លែងសម្រាប់ដាក់ប៊ូតរបស់អ្នកបានខុសៗគ្នា

  2. អាចឲ្យអ្នកជ្រើសរើស គោលដៅរបស់ប៊ូតបានកាន់តែជាក់លាក់ជាងមុន

  3. បង្កើតប៊ូតដោយភាពច្នៃប្រឌិត៖ អ្នកអាចបង្កើតជាទម្រង់ carousel, ដាក់ការពណ៌នាជាក់លាក់ពីក្រោមរូប, ដាក់ប៊ូតុងនៅខាងក្រោមផុស (CTA), ដែលទំាងអស់នេះមានតែនៅក្នុង Ads Manager ប៉ុណ្ណោះ។

  4.  មានសមត្ថភាពក្នុងការកំណត់គោលដៅបានខ្ពស់ជាងមុន៖ Boost Post អាចអោយអ្នកជ្រើសរើសលើ ចំណង់ចំណូលចិត្ត អាយុ និងភេទជាដើម ក្នុងការកំណត់អតិថិជនគោលដៅ តែ Boost in Campaign ជួយការប៊ូតអ្នកឲ្យកាន់តែបានដល់មនុស្សដែលមានភាពទាក់ទងនឹងអាជីវកម្មរបស់អ្នក។ វាអាចអោយអ្នកប្រើឧបករណ៍មួយចំនួនដែលមានសមត្ថភាពខ្ពស់ដើម្បីបង្កើត អតិថិជន overlapping, Lookalike និងផ្សេងៗទៀត។ ។  

    ៤. ពេលណាអ្នកគួរប្រើ boost post និងពេលណាប្រើ Boost in Campaign? 

ជាដំបូង អ្នកត្រូវកំណត់គោលដៅអ្នកសិនថា តើអ្នកប៊ូតចង់បានអ្វី ? 

Boosting

Boosting

បើអ្នកចង់អោយមនុស្សជាច្រើនចូលរួមធ្វើសកម្មភាពណាមួយលើផេកអ្នកដូចជា Like, Comments, reading, share នោះវិធី Boost Post គឺជាវិធីដែលគ្រប់គ្រាន់ហើយ។ 

តែបើអ្នកចង់ បង្កើតប៊ូតមួយដែលមានកម្រិតស្តង់ដាខ្ពស់ ធ្វើជាយុទ្ធនាការណ៍នានា អ្នកចង់ប៊ូតApp ឬនាំអតិថិជនទៅកាន់វេបសាយណាមួយ នោះអ្នកអាចប្រើ Facebook Adsឬ  Boost in Campaign ឬមនុស្សមួយចំនួនហៅ ប៊ូតក្នុងនេះអែង។ ម៉្យាងទៀត អ្នកអាចប្រើ ប៊ូតក្នុងនេះ នៅពេលអ្នកចង់កំណត់គោលដៅជាក់លាក់ណាមួយសម្រាប់ប៊ូត តែនៅក្នុង ប៊ូតក្រៅ(Boost Post) អត់មានគោលដៅដែលអ្នកចង់បានដូចជា Traffic ដូច្នេះអ្នកអាចចូលទៅប៊ូតក្នុង Ads Manager ដែលគេនិយមហៅ ប៊ូតក្នុង (Boost in Campaign)។

0 Comments