បន្ទាប់ពីដំណើរការលក់ S (Sale) ដែលយើងបានរៀននៅមេរៀនមុន ការបការទាញអតិថិជនមកកាន់អាជីវកម្មរបស់ខ្លួន (Traffic) ជាចំណុចបន្ទាប់ដែលអ្នកត្រូវគិតពិចារណា។ Traffic ដែលជាពាក្យទី២ក្នុងយុទ្ធសាស្រ្ត STAR ដែលអ្នកកំពុងអាននេះ សំដៅដល់ការនាំអតិថិជន ឬមនុស្សទៅកាន់ទីតាំងអាជីវកម្មរបស់ខ្លួនមានដូចជា ទីតាំងហាង គេហទំព័រវេបសាយ គេហទំព័រហ្វេសប៊ុកផេក និងប្រព័ន្ធបណ្តាញសង្គមជាដើម។
តែទោះបីជាយ៉ាងណាក៏ដោយ យើងសូមរំលឹកម្តងទៀតថា Traffic នេះមិនមែនជាជំហានដំបូងដែលអ្នកគួរផ្តោតឡើយ។ តើនៅចាំទេ ថាអ្វីជាជំហានដំបូងដែលអ្នកត្រូវផ្តោតមុនគេ ? ចម្លើយគឺ S ដែលមកពីពីពាក្យ Sale (ដំណើរការលក់), បើអ្នកមិនមានអ្វីមួយជាក់លាក់សម្រាប់ផ្តល់ជូនអតិថិជន ឬអ្នកមិនអាចធ្វើអោយអ្នកចូលទស្សនាធ្វើសកម្មភាពណាមួយដែលអ្នកចង់បានទេ អ្នកគួរពិនិត្យ និងដោះស្រាយរឿននេះមុនសិន។
Traffic_STAR
T (Traffic)
ដើម្បីបង្កើនប្រសិទ្ធភាពនៃដំណើរការលក់ T ដែលមកពីពាក្យ Traffic ត្រូវបានគេណែនាំបន្ទាប់ពី S (Sale _ដំណើរការលក់) នៅក្នុងជំហាននេះគឺយើងផ្តោតសំខាន់ទៅលើថា តើធ្វើយ៉ាងណា ទើបនាំអតិថិជនបានច្រើនមកកាន់អាជីវកម្មរបស់យើង។
មានវិធីបីសំខាន់ៗ ដែលអ្នកគួរចងចាំក្នុងការនាំអតិថិជនមកកាន់អាជីវកម្មរបស់ខ្លួន ឬក្នុងមេរៀនT (Traffic)នេះ ៖
១. Google My Business
google my business
តើអ្នកចុះឈ្មោះអាជីវកម្មរបស់អ្នកក្នុង Google ហើយឬនៅ? តែហេតុអ្វីបានវាចាំបាច់?
ការចុះឈ្មោះអាជីវកម្មក្នុង Google ពិតជាមានសារសំខាន់ណាស់ ព្រោះវាជួយអោយអាតិថិជនអ្នកងាយស្រួលរកទីតាំងរបស់អ្នក ហើយអ្នកអាចប្រាប់ពីប្រវត្តិអាជីវកម្មរបស់អ្នកបានក្នុងនោះ និងព័ត៌មានអាជីវកម្មផងដែរ។ អ្វីដែលពីសេសនោះគឺ Google My Business ជាឧបករណ៍អ៊នឡាញដែលប្រើបានដោយសេរី មិនអស់លុយទេ។
* អំពីរបៀបចុះឈ្មោះក្នុង Google My Business នឹងចេញមកចាប់ៗនេះ។ សូមតាមដានបន្ត!
២. Search Engine Optimization (SEO)
SEO
អ្នកប្រហែលជាធ្លាប់ឮពាក្យ SEO ហើយមែនទេ? ចុះវាជាអ្វីទៅ?
បើអាជីវកម្មអ្នកមិនមានវេបសាយទេ អ្នកអាចរំលងចំណុចនេះបាន។ SEO យើងប្រើសម្រាប់អាជីវកម្មដែលមានវេបសាយ។ វាជាពាក្យគន្លឹះដែលគេព្យាយាមរកដើម្បីដាក់លើវេបសាយ ដើម្បីអោយប្រសិទ្ធភាពនៃការស្វែងរកកាន់តែប្រសើរឡើង ឬមានន័យថា គេព្យាយាមរកពាក្យណាដែលមនុស្សជាច្រើនប្រើដើម្បីស្វែងរកលើអិនធើណិត នោះឳកាសដែលមនុស្សមើលវេបសាយរបស់គេកាន់តែច្រើនដែរ។
៣. Facebook Page
Facebook Page, Create Ads, boost
បើនិយាយដល់ហ្វេសប៊ុកផេក វាជាកន្លែងដែលនាំ traffic បានច្រើនជាងគេសម្រាប់ប្រទេសកម្ពុជាយើងសព្វថ្ងៃ។ មានអាជីកម្មស្ទើរតែទាំងអស់ប្រើប្រាស់ហ្វេសប៊ុកផេក ដើម្បីទាក់ទាញអតិថិជនទៅកាន់អាជីវកម្មរបស់ខ្លួន ដូចជាប្រើហ្វេសប៊ុកដើម្បីនាំមនុស្សទៅកាន់ហាង ឬវេបសាយ ហើយដើម្បីអោយ Traffic កាន់តែខ្លាំងនោះគឺគេប្រើ ប៊ូត (Boosting) ដើម្បីអោយអាជីវកម្មទៅដល់ក្រុមនុស្សគោលដៅរបស់គេកាន់តែលឿន និងបានផលច្រើន។
សូមចូលទៅអានពីរបៀបប៊ូតនៅប្លុកបន្ទាប់ ឬទស្សនាវីដេអូខាងក្រោម៖
0 Comments