ការប្រើប្រាស់ដែនការ STAR សម្រាប់អាជីវកម្ម
១. តើអ្វីជាដែនការ STAR ?
STAR blueprint
-
STAR មកពីពាក្យ Sale (ការលក់), Traffic (បង្កើនប្រជាប្រិយភាព), Amplification (ការធ្វើឲ្យទូលំទូលាយ) និង Reputation (កេរ្តិ៍ឈ្មោះ)។ហើយ Sale (ការលក់) ជាជំហ៊ានដំបូងដែលម្ចាស់អាជីវកម្មត្រូវគិតពិចារណាមុនគេបង្អស់។
ការលក់ (Sale) គឺជាអ្វីដែលម្ចាស់អាជីវកម្មត្រូវការជាងគេបំផុត។ ពួកគាត់ត្រូវការ អតិថិជន , ត្រូវការឲ្យមានគេខលមកដើម្បីទិញគាត់។
-
ដែនការ STAR ជាវិធីសាស្រ្តដ៏ល្អសម្រាប់អាជីវកម្មព្រោះ វាផ្តោតលើការបង្កើនប្រសិទ្ធភាពនៃដំណើរការលក់ជាចម្បង។
ហើយមូលហេតុមួយ ដែលធ្វើឲ្យម្ចាស់អាជីវកម្មភាគច្រើនមិនទទួលបានលទ្ធផលល្អគឺ គាត់ផ្តោតលើការបង្កើនប្រជាប្រិយភាព (Traffic ) ជាងការលក់ (Sale)។
Focus on Sale process first
-
ការលក់ (Sale) សំដៅដល់របស់អ្វីមួយដែលអ្នកបានស្នើរទៅកាន់ក្រុមមនុស្សមួយ ហើយធ្វើឲ្យពួកគេព្រមទទួលសំណើរនោះ។ ជាទូទៅ នៅពេលអ្នកមានរបស់អ្វីមួយ ដែលអាចប្រែក្លាយមនុស្សទៅជាអតិថិជនរបស់អ្នក នោះមានន័យថាអ្នកបានធ្វើការលក់ហើយ។
***សូមបញ្ជាក់ផងដែរថា ពាក្យអតិថិជន និង ការលក់ អាចមានន័យច្រើនប្រភេទអាស្រ័យទៅតាមស្ថាប័ននីមួយៗ។
ឧទាហរណ៍៖ ពាក្យថាលក់ ឬ Sale អាចជាសកម្មភាពដែលអ្នកចង់ឲ្យមនុស្សជាច្រើនធ្វើដូចជា ការចុះបញ្ជីអ៊ីម៉ែល ការចុចLikeហ្វេសប៊ុកផេក ការចូលទៅមើលវេបសាយ ការចុះឈ្មោះជាអ្នកស្ម័គចិត្ត ការបរិច្ចាក និងការទិញអ្វីមួយជាដើម។
ពាក្យថាលក់ ឬ Sale មិនសុទ្ធតែមានន័យថា ការលក់ទំនិញឡើយ។
ចុះសម្រាប់ស្ថាប័នអ្នកវិញ តើអ្វីជាការលក់របស់អ្នក ?
២. ម្ចាស់អាជីវកម្មត្រូវផ្តោតលើ ដំណើរការនៃលក់ឲ្យវាមានដំណើរការល្អសិន
ឧទាហរណ៍៖ បើអ្នកមានហាងលក់ផ្តាមួយ អ្នកត្រូវប្រាកដថា អ្នកបានរៀនចំហាងឲ្យបានស្អាត មានកន្លែងទទួលភ្ញៀវ មានផ្កាច្រើនប្រភេទដែលជាជម្រើសរបស់ភ្ញៀវ មានអ្នកទទួលភ្ញៀវ និងលេខទំនាក់ទំនងបានពេលក្រោយ ទាំងអស់នេះជាដំណើរការលក់ដែលត្រូវគិត មុននឹងធ្វើការផ្សព្វផ្សាយនាំភ្ញៀវចូលហាង។
ចុះសម្រាប់វេបសាយ និងហ្វេសប៊ុកផេកវិញ តើអ្វីជាដំណើរការនៃការលក់ (Sale) ?
website that leads
-
មុននឹងអ្នកធ្វើការប៊ូតដើម្បីឲ្យមានគេចូលមកមើលច្រើនតើអ្នកដឺងថា វេបសាយ និងហ្វេសប៊ុកផេកអ្នកមានការលក់ ឬ Sale ដែរឬទេ?
សម្រាប់ហ្វេសប៊ុកផេក សូមចូលទៅមើល « ការរៀបចំហ្វេសប៊ុកផេកឲ្យមានប្រសិទ្ធភាព» ដើម្បីដឹងពីលក្ខណៈដែលហ្វេសប៊ុកផេកត្រូវមានដើម្បីលក់ (Sale)។
បើតាមវេបសាយ សូមចូលទៅពិនិត្យមើលថា៖
-
តើអ្នកមានទំនាក់ទំនងដែលបង្ករភាពងាយស្រួលដល់អ្នកមើលហើយ ឬនៅ ?
-
តើអ្នកមាន សារស្វ័យប្រវត្តិសម្រាប់អតិថិជន (Auto response message) ឬ សារ Follow up ប្រភេទណាដែលត្រូវនឹងអាជីវកម្មរបស់អ្នក?
បើនិយាយអោយខ្លីទៅ តើវេបសាយអ្នកបានផ្លាស់ប្តូរអ្នកទស្សនាមកជាអតិថិជនអ្នកបានហើយ ឬនៅ? តើវាមានភាពងាយស្រួលប៉ុណ្ណាដែរ?
សូមតាមដាន អត្ថបទក្រោយដែលយើងនឹងនិយាយពី T ក្នុង STAR ។
0 Comments