contentmarketing
ការធ្វើទីផ្សារឌីជីថលដោយប្រើសារបង្ហោះ (Content Marketing) នេះពិតជាទូលំទូលាយណាស់ ហើយគោលដៅនៃការធ្វើ Content Marketing មាន៤សំខាន់ៗគឺ
១. Awareness = ផ្សព្វផ្សាយការយល់ដឹង
២. Interest = ផ្តល់ចំណាប់អារម្មណ៍
៣. Evaluation= វាយតម្លៃ
៤. Purchase = ទិញ
សូមរំលឹកដែរថា ការធ្វើទីផ្សារបែបឌីជីថលមានច្រើនប្រភេទ ដែលលោកអ្នកអាចស្វែងយល់បន្ថែមបាននៅ « ៧ ប្រភេទនៃ ការធ្វើទីផ្សារបែបឌីជីថលដែលពេញនិយម »
ខាងក្រោមនេះជាគំនិតមួយចំនួនក្នុងការធ្វើ Content Marketing ឬ ប្រភេទនៃ Content Marketing ដែលយើងអាចធ្វើបាន៖
ប្រភេទContents ដែលជួយអតិថិជនក្នុងការដោះស្រាយបញ្ហាណាមួយ និង ទទួលបានចម្លើយ៖
-
អត្ថបទ
-
ប្លុក
-
អិនហ្វូក្រាហ្វិច (Infographic)
-
ផតខាស (Podcasts)
-
វីដេអូ
-
សៀវភៅអេឡិចត្រូនិច
-
ទម្រង់ដែលអាចដោនលោតបាន
ប្រភេទ Content ដែលផ្តល់ដំណោះស្រាយចំៗចំពោះបញ្ហាណាមួយដល់អតិថិជន៖
-
វីដេអូបង្ហាត់ពីរបៀបធ្វើអ្វីមួយ
-
ការធ្វើបទបង្ហាញ
-
ក្រដាសការងារដែលផ្តល់ចំណេះដឹងជាដើម
ប្រភេទ Content ដែលជួយអ្នកទិញអោយសម្រេចថាគួរចិត្តទិញ ឬប្រើសេវាកម្មមួយណា៖
-
ការផ្តល់ផលិតផលតេស្ត
-
សំណួរចម្លើយ
-
បង្ហាញពីតួរលេខ
-
គន្លឹះក្នុងការទិញអ្វីមួយ
-
ផ្តល់ការសាកល្បង
ប្រភេទ Content ដែលជម្រុញអោយអតិថិជនទិញ៖
-
ការផ្សាយផ្ទាល់ (Live)
-
ការប្រឹក្សា
-
ការផ្តល់ជា កូប៉ុន
-
ការផ្តល់ជាសិក្ខាសាលា
ការធ្វើទីផ្សារបែបឌីជីថលដោយប្រើសារបង្ហោះ (Content Marketing) នេះគ្មានរូបមន្តអ្វី ក្រៅពីការធ្វើសារបង្ហោះ (content) អោយបានច្រើនប្រភេទ រួចសង្កេតមើលថា តើប្រភេទណាខ្លះដែលអតិថិជនអ្នកចូលចិត្ត និងស្គាល់ពីក្រុមអតិថិជនគោលដៅរបស់អ្នកអោយបានច្បាស់ ហើយចុងក្រោយគឺ ព្យាយាម! វាត្រូវការរយៈពេលវែង អំណត់អត់ធ្មត់!!!
0 Comments