fbpx

Apps កាត់តវីដេអូល្បីៗ លើទូរស័ព្ទដៃ Android

by | Sep 18, 2021 | Uncategorized | 0 comments

1. 𝑃𝑜𝑤𝑒𝑟𝐷𝑖𝑟𝑒𝑐𝑡𝑜𝑟 𝑏𝑦 𝐶𝑦𝑏𝑒𝑟𝑙𝑖𝑛𝑘 𝐶𝑜𝑟𝑝

𝑷𝒐𝒘𝒆𝒓𝑫𝒊𝒓𝒆𝒄𝒕𝒐𝒓 មានអ្នកដោនលោតច្រើនជាង 100,000,000 នាក់ទូទាំងពិភពលោក។ វាជាកម្មវិធីបង្កើតឡើងដោយ CyberLink នៅតៃវ៉ាន់ ប្រើបានទាំងទូរស័ព្ទដែលប្រើប្រព័ន្ធ Android និង IOS។ PowerDirector ងាយស្រួលប្រើ ឌីហ្សាញសម្រាប់អ្នកដែលមិនមានបទពិសោធន៍ក្នុងការកាត់តវីដេអូ ឬអ្នករៀនកាត់តដំបូង ។ លើសពីនេះ PowerDirector ជាកម្មវិធីកូនកាត់ មានន័យថា FREE អាចប្រើបានដោយឥតគិតថ្លៃ ហើយបើចង់បានរបស់កាន់តែពិសេស អ្នកត្រូវការទិញ ឬ Subscription ដែលមានតម្លៃចាប់ពី 0.99$ ទៅ 39.99$ តាមប្រភេទរបស់ដែលអ្នកទិញ។

អ្វីដែលពិសេស មួយទៀតនោះគឺ PowerDirector មាន Channel YouTube ផ្ទាល់ខ្លួនដែលមានវីដេអូបង្រៀនពីការប្រើប្រាស់ និងកាត់តវីដេអូជាច្រើនដល់អ្នកប្រើប្រាស់ទៀតផង ដូចនេះ អ្នកមិនចាំបាច់បារម្ភពីបញ្ហា មិនចេះប្រើ ឬ មិនចេះកាត់តវីដេអូឡើយ (YouTube: PowerDirector Video Editor – CyberLink)
គុណសម្បត្តិ៖

✔️ ងាយស្រួលប្រើប្រាស់ សម្រាប់អ្នកទើបចាប់ផ្តើមធ្វើវីដេអូខ្លីៗ
✔️ អាចប្រើបាននៅលើ Android, Windows, macOS
✔️ មានលក្ខណៈពិសេសៗ ដូចជា green screen editing, គ្រប់គ្រងចលនានៃវីដេអូបាន និងមានហ្វ្រេម ជាច្រើនទៀត
✔️ តម្លៃទាប
✔️ មាន Template និង ក្រាហ្វិចស្រាប់ៗ ដែលអាចជ្រើសរើសបាន
✔️ មាន Vote 4.5 ក្នុងចំណោមមនុស្ស 1,550,733 នាក់ (នៅលើ Google Play)

❗️❗️ ចំណុចដែលគួរគិតពិចារណា៖

  • មាន Watermark ពេលដោនលោតវីដេអូចេញក្រៅ ពេលប្រើដោយឥតគិតថ្លៃ

  • ត្រូវការទិញ ឬ Subscribe ដើម្បីអោយយើងអាចប្រើធាតុសំខាន់ៗរបស់វាអោយមានប្រសិទ្ធភាពកាន់តែល្អ

PowerDirector.png

2. 𝑰𝒏𝒔𝒉𝒐𝒕 𝒃𝒚 𝑰𝒏𝑺𝒉𝒐𝒕 𝑽𝒊𝒅𝒆𝒐 𝑬𝒅𝒊𝒕𝒐𝒓

𝙄𝙣𝙨𝙝𝙤𝙩 ជាកម្មវិធីដែលអាចអោយអ្នក Edit លើវីដេអូ រូបភាព និង ធ្វើកម្រងរូបថត ជាដើម។ វាមានសមត្ថភាព និង ចំនួនអ្នកប្រើប្រាស់ មិនចាញ់ PowerDirector ឡើយ។ កម្មវិធីនេះ ល្អសម្រាប់អ្នកដែលមិនមានបទពិសោធន៍ ឬ ទើបចាប់ផ្តើមធ្វើវីដេអូ ។ បងប្អូនកំពុងតែរងចាំរឿងតម្លៃមែនទេ?_ APP នេះជាកម្មវិធីកូនកាត់ដែរ មានន័យថា វាមិនFREE ទាំងអស់ទេ ដូចគ្នានឹង PowerDirector ដែរ។ បើអ្នកមិនមានអារម្មណ៍រំខានដោយ Logo ឬ Watermark របស់វាទេ អ្នកអាចប្រើវាដោយឥតគិតថ្លៃបាន តែបើអ្នកចង់យក logo ឬ Watermark របស់វាចេញ អ្នកត្រូវតែចំណាយប្រហែល 2.99$ ឬ ទិញក្នុងតម្លៃចាប់ពី 0.99$ ដល់ 29.99$ តាមប្រភេទរបស់ដែលអ្នកទិញ។

គុណសម្បត្តិ៖

  • ប្រើបានទាំង iOS និង Android

  • សម្រាប់អ្នកទើបចាប់ផ្តើម និងអ្នកផលិតផលវីដេអូខ្លីៗសម្រាប់អាជីវកម្មដែលមិនមានពេលច្រើន

  • ងាយស្រួល ប្រើប្រាស់

  • មានចម្រៀងក្នុងនោះស្រាប់

  • អាចបន្ថែមចម្រៀងដែលអ្នកពេញចិត្ត និង បញ្ចូលសំឡេងបាន

  • មាន Vote 4.8 ក្នុងចំណោម មនុស្ស 10,895,034 នាក់ (នៅលើ Google Play)

    ចំណុចដែលគួរគិតពិចារណា៖

  • មិនអាចប្រើ Stickers និង Filters បានទេ បើអ្នកប្រើ FREE

  • មានជាប់ Watermark បើអ្នកប្រើ FREE

  • ត្រូវចំណាយលុយដើម្បីបានទទួល អត្ថប្រយោជន៍ពី App នេះដោយឥតដែនកំណត (ដែលជារឿងធម្មតាទេ សម្រាប់កម្មវិធីលើទូរស័ព្ទ ដូចគ្នានឹងកម្មវិធីផ្សេងទៀតដែរ )

Inshot.png

3. 𝑽𝑳𝑳𝑶 𝒃𝒚 𝒗𝒊𝒎𝒐𝒔𝒐𝒇𝒕

𝕍𝕃𝕃𝕆 មានអ្នកប្រើប្រាស់ច្រើនជាង ៥លានអ្នក ដែលមាន Review Rate 4.2 ក្នុងចំណោមុមនុស្ស 108,266 នាក់ ប្រើបានទាំង Android និង iOS និងមានប្រភពពីកូរ៉េខាងត្បូង។ ក្នុង VLLO អ្នកចំណាយពេលខ្លី និងមិនត្រូវការជំនាញកាត់តអ្វីឡើយ ព្រោះវាឌីហ្សាញឡើងសម្រាប់អ្នករៀនកាត់តកម្រិតដំបូង ពិសេសសម្រាប់អ្នកចង់ធ្វើវីដេអូខ្លីៗ ឬ Vlog ។
𝕍𝕃𝕃𝕆 ជាប្រភេទកូនកាត់ អាចប្រើ FREE និង មាន Subscription ដែលអាចអោយអ្នកប្រើឧបករណ៍នេះកាន់តែប្រសើឡើង។

អ្វីដែលធ្វើអោយ VLLO អាចទាក់យកចិត្តអ្នកប្រើប្រាស់នោះគឺ ពេលយើងប្រើ Free វាមិនមានជាប់ Logo ឬ Watermark របស់ VLLO ដូច App ដទៃឡើយ ដែលនេះក៏ជាលក្ខណៈពិសេសមួយរបស់វាផងដែរ ។ យើងពិតជា ពិបាករក App សម្រាប់ទូរស័ព្ទដៃ Android ណាដែលមិនជាប់ Watermark ណាស់ ។ ដូចនេះ អ្នកអាច សាកល្បងបាន!
គុណសម្បត្តិ៖

  • ប្រើបានទាំងនៅលើ iOS និង Android

  • មានStikcers , Background ដែលអាចបន្ថែមក្នងវីដេអូបាន

  • ងាយស្រួលប្រើ សម្រាប់អ្នកចាប់ផ្តើម និង មានពេលតិចក្នុងការបង្កើតវីដេអូខ្លីសម្រាប់អាជីវកម្ម អាចបង្កើតជា GIFs និង វីដេអូ

  • អាចកាត់ត វីដេអូ និងEdit បានល្អជាមួយនឹង function ជាច្រើន

  • មិនជាប់ Watermark ទេទោះអ្នកប្រើ FREE ក៏ដោយ

  • មានVote 4.3 ក្នុងចំណោម 108,360 នាក់ (នៅលើ Google Play)

    🎳 ចំណុចដែលគួរគិតពិចារណា៖

  • ធាតុសំខាន់ៗជាច្រើនត្រូវជាប់សោ ហើយត្រូវចំណាយលុយដើម្បីទិញ ឬ Subscribe ដើម្បីប្រើបាន

VLLO.png

4. 𝙰𝚍𝚘𝚋𝚎 𝙿𝚛𝚎𝚖𝚒𝚎𝚛𝚎 𝚁𝚞𝚜𝚑 — 𝚅𝚒𝚍𝚎𝚘 𝙴𝚍𝚒𝚝𝚘𝚛 (𝚁𝚞) 𝚋𝚢 𝙰𝚍𝚘𝚋𝚎

𝑨𝒅𝒐𝒃𝒆 𝑷𝒓𝒆𝒎𝒊𝒆𝒓𝒆 𝑹𝒖𝒔𝒉 — 𝑽𝒊𝒅𝒆𝒐 𝑬𝒅𝒊𝒕𝒐𝒓 (𝑹𝒖) ជាកម្មវិធីកាត់តដែលបង្កើតដោយក្រុមហ៊ុនដ៏ល្បី និងធំមួយឈ្មោះ Adobe ដែលមានកម្មវិធីផ្សេងៗទៀតជាច្រើន។ បើអ្នកបានអានអត្ថបទនេះ https://bit.ly/3jGtrYq អ្នកនឹងឃើញថា វាប្រើបានទាំងទូរស័ព្ទដៃiOS និង Android ហើយអ្វីដែលពិសេស ដែលអ្នកអាចពិចារណាលើវាបាននោះគឺ FREE ដែលប្រើដោយឥតគិតថ្លៃ។ Ru ជាប្អូនស្រីពៅរបស់ កម្មវិធីកាត់តលំដាប់វិជ្ជាជីវៈមួយគឺ Adobe Premere Pro (Pr)។ វាមាន ទម្រង់ Tempate ស្រាប់ៗដែលអាចអោយប្រើដោយឥតគិតប្រាក់ ហើយ សម្រាប់ទម្រង់ខ្លះ អ្នកក៏ត្រូវចំណាយលុយដែរ ដែលនេះ មានន័យថា Ru អាចប្រើបាន FREE ហើយគិតលុយសម្រាប់ការទាញយកទម្រង់ ឬរបស់មួយចំនួនដែលមាននៅក្នុងនោះ ។ ទោះបីជាយ៉ាងណាក៏ដោយ របស់Free ក៏មានច្រើនគួរសមដែរ ដែលអាចប្រើបានដោយឥតគិតថ្លៃ បើអ្នកមិនចាំបាច់។

គុណសម្បត្តិ៖

  • ប្រើបានទាំង iOS និង Android

  • ងាយស្រួលប្រើ និងល្អសម្រាប់អ្នកទើបចាប់ផ្តើម ឬ Vlog ខ្លីៗ

  • មានធាតុជាច្រើនដែលអាចបន្ថែមទៅក្នុងវីដេអូបាន

  • មិនមានWatermark ដែលជាចំណុចពិបាករកមួយដែរ

  • មាន Function ជាច្រើនមិនចាញ់ VLLO ឡើយ

  • មាន Rate 4.0 ក្នុងចំណោម 23,334 នាក់ (នៅលើ Google Play)

    ចំណុចដែលគួរគិតពិចារណា៖

  • យើងឃើញថា Ru នៅទីនេះ (Android) មិនសូវមានRate ខ្ពស់ប៉ុន្មានទេ បើធៀបនឹងកម្មវិធីមុនៗ ឬ បើធៀបនឹងខ្លួនវានៅលើ iOS

  • ដែលមាន Rate 4.6 ក្នុងចំណោម 77.1K (នៅលើ app store)

  • មានអ្នកប្រើប្រាស់មួយចំនួនថា វាតែងគាំងអំឡុងពេលកាត់តវីដេអូ នៅលើទូរស័ទ្ធដៃ Android

  • ចំណាយលុយខ្លះ ដើម្បីបានសិទ្ធ Edit ឬ ទាញយកធាតុសំខាន់ៗរបស់វាមកប្រើដោយឥតដែនកំណត់

5. 𝔽𝕚𝕝𝕞𝕠𝕣𝕒𝔾𝕠 𝕓𝕪 𝕎𝕆ℕ𝔻𝔼ℝ𝕊ℍ𝔸ℝ𝔼 𝕋𝔼ℂℍℕ𝕆𝕃𝕆𝔾𝕐 ℂ𝕆., 𝕃𝕀𝕄𝕀𝕋𝔼𝔻

មាននរណាខ្លះដែលFan កម្មវិធី𝑭𝒊𝒍𝒎𝒐𝒓𝒂 ? មានមនុស្សមួយចំនួនបានស្គាល់ 𝑭𝒊𝒍𝒎𝒐𝒓𝒂 កាត់តវីដេអូលើកុំព្យូទ័ររួចមកហើយ តែក៏មានអ្នកមិនទាន់ស្គាល់នៅឡើយ! ពេលលនេះ យើងមិននិយាយ 𝑭𝒊𝒍𝒎𝒐𝒓𝒂 កាត់តលើកុំព្យូរទ័រទេ គឺយើងនឹងនិយាយពីFilmoraGo ដែលជាApp ប្រើលើទូរស័ព្ទដៃ Andriod វិញ_ ហ្ចឹងមានន័យថា FilmoraGo នេះជាប្អូនបង្កើតរបស់ FilmoraX និង Filmora9 ឬ? ត្រូវហើយ និយាយអោយចំ វង្សត្រកូល 𝑭𝒊𝒍𝒎𝒐𝒓𝒂 នេះគឺមិនអោយអ្នកប្រើខកចិត្តទេ ទាំង ងាយ មិនទាមទារជំនាញច្រើន ហើយគុណភាពល្អទៀត!

គុណសម្បត្តិ៖

  • ប្រើបានទាំង iOS, Android និង កុំព្យូ័ទរ

  • ល្អសម្រាប់អ្នកចាប់ផ្តើមដំបូង និង មិនមានពេលច្រើនសម្រាប់ធ្វើវីដេអូខ្លី VLog …

  • មាន Stickers Filters និង Effects ជាច្រើនក្នុងការជ្រើសរើស

  • មានចម្រៀង និង Sound Effect

  • មានតម្លៃធូរថ្លៃជាង Adobe

ចំណុចដែលគួរគិតពិចារណា៖

  • បើប្រើលើកុំព្យូទ័រត្រូវទិញ

  • វីដេអូ មានជាប់ Watermark ប្រើអ្នកប្រើ FREE

  • ត្រូវចំណាយលុយ ដើម្បីទិញឬ Subscribe ដើម្បីបានសិទ្ធប្រើ កម្មវិធីទាំងមូលដោយគ្មានដែនកំណត ក្នុងតម្លៃចាប់ពី 0.99$ ដល់ 34.99$ តាមប្រភេទវា

FilmoraGo.png

6. 𝑽𝒊𝒅𝒆𝒐 𝑴𝒂𝒌𝒆𝒓 𝒃𝒚 𝑰𝒏𝑺𝒉𝒐𝒕 𝑰𝒏𝒄

គុណសម្បត្តិ 𝑽𝒊𝒅𝒆𝒐 𝑴𝒂𝒌𝒆𝒓

  • មាន Vote 4.8 ក្នុងចំណោម 1,723,877 នាក់ ( by Google Play)

  • ងាយស្រួលប្រើប្រាស់ ចំណាយពេលតិច សម្រាប់ធ្វើវីដេអូ Vlog ឬ វីដេអូ Youtube ឬ សម្រាប់អាជីវកម្មខ្លីៗ

  • មាន Transition ជាច្រើនដែលជាជម្រើសដ៏ល្អសម្រាប់អ្នកធ្វើវីដេអូ Effect ចម្រៀង Background Filters និងអាចកែល្បឿននៃវីដេអូអោយយឺត ឬលឿនបាន ដូចកម្មវិធីខាងលើដែរ

  • នៅលើ Google Play កម្មវីធីមួយនេះសន្យាថា មិនមាន Watermark ទេ ហើយវីដេអូ មានគុណភាពល្អ HD មិនបាត់ឡើយ

  • ចំណុចដែលគួរគិតពិចារណា៖

  • កម្មវិធីនេះ FREE ជាច្រើនតែ ក៏មានរបស់ ឬធាតុមួយចំនួនត្រូវចំណាយលុយដែរ ទើបអាចប្រើបានដែលមានតម្លៃចាប់ពី $2.99 – $12.99

  • កម្មវិធីនេះ ក្រៅពីរឿងលុយ អ្នកពិបាកនឹងរកពាក្យមិនល្អពីវាណាស់

Video Maker.png

0 Comments