1. Facebook Marketing
សព្វថ្ងៃហ្វេសប៊ុក បានផ្តល់លិទ្ធភាពច្រើនអោយសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម អោយផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់ខ្លួនទៅដល់អតិថិជន តើអ្នកបានប្រើប្រាស់ វាអោយអស់លទ្ធិភាពដើម្បីអាជីវកម្មអ្នករួចហើយឬនៅ?
ហ្វេសប៊ុកជាវិធីមួយដ៏ប្រសើរនៅប្រទេសកម្ពុជាយើង ដែលមានអ្នកប្រើប្រមាណ ១៧ លាននាក់ (2020)
ហើយអ្នកអាចធ្វើទីផ្សារលើវាបានដោយវិធីងាយៗ ៦ជំហ៊ាន៖
១. បង្កើតផេកដែលល្អមួយ (អាចចូលទស្សនាវីដេអូតាមលីងនេះ https://fb.watch/7ARNqv3ZbX/)
២. ធ្វើយ៉ាងណាអោយផេកអ្នកទទួលបាន Like ច្រើន
៣. កំណត់ពី ប្រភេទសារបង្ហោះ ឬ Content ដែលត្រូវផុសលើផេក
៤. បង្កើតយុទ្ធសាស្រ្តក្នុងធ្វើទីផ្សារលើហ្វេសប៊ុក
៥. ចាប់ផ្តើម កត់សម្គាល់ និង ធ្វើការវិភាគប្រសិទ្ធភាពឬ លទ្ធិផលការងារដោយប្រើ Facebook Analytics
៦. រៀបចំធ្វើការ ផ្សព្វផ្សាយ លើហ្វេសប៊ុក
2. Facebook Ads
ការធ្វើទីផ្សារលើហ្វេសប៊ុក ទាមទារអោយយើងចេះរៀបចំច្រើនដូចបានរៀនរាប់នៅចំណុចទី១ ( Facebook Marketing) តែក៏ត្រូវចាំថា លោកអ្នកចាំបាច់ត្រូវចំណាយលុយខ្លះដែរ ដើម្បីឆាប់សម្រេចគោលដៅ ព្រោះរាល់ថ្ងៃនេះ មានសារបង្ហោះ ឬ Content ជាច្រើនបានផុសលើហ្វេសប៊ុកដែលនាំអោយមានការប្រកួតប្រជែងខ្លាំង ដូចនេះ ការចំណាយលុយដើម្បីប៊ូត ជារឿងដែលយើងមិនអាចជៀសផុតនោះទេ។ ហើយវា ជួយជម្រុញការធ្វើទីផ្សារបែបឌីជីថលរបសអ្នក បានដល់អតិថិជនលឿន។
3. Google My Business
តើហាង អ្នកបានចុះឈ្មោះនៅលើផែនទី (Google Map) ហើយ ឬនៅ? តើអតិថិជនអ្នកនឹងរកទីតាំងអ្នកដោយរបៀបណា?
សព្វថ្ងៃមានអ្នកលក់អនឡាញ ជាច្រើន ដែលពេលខ្លះគាត់អាចមិនត្រូវការហាង ឬទីតាំងច្បាស់លាស់ តែយើងឃើញថា មានអាជីវកម្មជាច្រើនមិនអាចខ្វះហាងបានទេ ហើយការធ្វើអាជីវកម្មបែបឌីជីថល មិនមែនមានន័យថា អ្នកត្រូវបិទហាងដែរ គឺយើងកំពុងបន្ថែមវិធីផ្សេងទៀត ដើម្បីរកអតិថិជន ហើយវាក៏ជាចំណុចខ្លាំងមួយរបស់អាជីវកម្មដែរ ដើម្បីសាងទំនុកចិត្ត។
ការចុះឈ្មោះ ទីតាំងអាជីវកម្មលើ Google ជារឿងដែលម្ចាស់ហាងមិនអាចអត់បានទេ ព្រោះវាផ្តល់ភាពងាយស្រួលដល់អតិថិជន ដែលចង់មកដល់ហាងផ្ទាល់។
4. SEO
SEO អាចប្លែកបន្តិចសម្រាប់ម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ព្រោះគេនិយមប្រើវាលើវេបសាយ មានន័យថា ការដាក់ពាក្យគន្លឺះណាដែលគេនិយមប្រើ ហើយពេលគេស្វែងរករបស់ដែលពាក់ព័ន្ធនឹងពាក្យនោះ ឈ្មោះគេហទំព័រ ឬសេវាកម្មយើងនឹងលោចចេញទំព័រមុខគេ ដែលវាមានឳកាសច្រើនក្នុងការលក់។
5. Canva
ក្នុងការធ្វើទីផ្សារបែបឌីជីថល ការបង្កើត ឬឌីហ្សាញក្រាហ្វិច ដើម្បីផុសពិតជាសំខាន់ខ្លាំងណាស់។ បងប្អូន អាចមានជម្រើចច្រើនក្នុងការជ្រើសរើសកម្មវិធីដើម្បីបង្កើតក្រាហ្វិច ឬរូបភាពទាំងនោះ ហើយក្នុងនោះ Canva ជាឧបករណ៍ដែលក្រុមការងារយើងចូលចិត្តប្រើព្រោះវាមានភាពងាយស្រួល មិនត្រូវការជំនាញនោះទេ ដែលនេះវាសាកសម្យសម្រាប់បងៗ ដែលរវល់ខ្លាំង ។
ទស្សនា ពីរបៀបប្រើ Canva បានតាមលីងនេះ
ឬអានបន្ថែម « ៣ វេបសាយឌីហ្សាញតាមអ៊នឡាញដោយឥតគិតថ្លៃ »
6. Blog & Article
ដើម្បីអោយការធ្វើទីផ្សារបែបឌីជីថលរបស់អ្នកមានប្រសិទ្ធភាព ខ្ពស់ ការប្រើវិធីសរសេរ Blog ឬ អត្ថបទខ្លីៗជាជម្រើមួយដែលអ្នកអាចសាកល្បងបាន ឧទាហរណ៍ ដូចអ្វីដែលអ្នកកំពុងអាននៅទៅនេះហ្ចឹង។
7. Slack
Slack ជាកម្មវិធីមួយដែលជួយអ្នកក្នុងការគ្រប់គ្រងពេលវេលា ក៏ដូចជា ការងារតូចៗប្រចាំថ្ងៃរបស់យើងអោយមានប្រសិទ្ធភាព។ អានបន្ថែមបាននៅទីនេះ
8. Google Analytics
Google Analytics គេប្រើសម្រាប់វិភាគទៅលើវេបសាយ ពីលទិ្ធផលឬការងារដែលបានខិតខំប្រឹងប្រែងកន្លែងមក។ បើអ្នកមិនមានវេបសាយទេ មិនអីទេ យើងអាចរំលងវាបាន តែមានវេបសាយអ្នកពិតជាចំបាច់ក្នុងការចេះមើលវាណាស់។
Buffer ជាកន្លែងដែលអនុញ្ញាតិអោយអ្នកប្រើប្រាស់អាចផុស ចូលទៅផេកច្រើនបានក្នុងពេលតែមួយ រៀនចំផែនការផុស វិភាគ និងធ្វើការងារជាច្រើនទៀត។ វាជាជម្រើសដ៏ល្អមួយសម្រាប់អ្នកធ្វើ ទីផ្សារបែបឌីជីថល។ កម្មវិធីនេះ អាចប្រើគម្រោងឥតគិតថ្លៃ $0 និង គម្រោងអស់លុយ ($5 per channel)
10. Facebook auto reply message
ចុងក្រោយគេតែមិនមែនមានន័យ អស់នោះទេ, គឺការដាក់ សារឆ្លើយតបដោយស្វ័យប្រវិត្ត នៅក្នុងFacebook ដែលនេះជាវិធីសន្សំពេលច្រើន ហើយឆ្លើយតបតម្រូវការអតិថិជនលឿន
អាចទស្សនាវីដេអូពីរបៀបដាក់បាននៅទីនេះ
0 Comments