fbpx

ការវិភាគSWOT អំឡុងពេលកូវីដ១៩ : ករណីសិក្សា

by | Jul 20, 2020 | Uncategorized | 0 comments

នៅក្នុងអត្ថបទមុនយើងបានពិភាក្សាអំពីរបៀបប្រើប្រព័ន្ធ SWOT ដើម្បីកំណត់ឱកាសសម្រាប់អាជីវកម្មរបស់អ្នក ក្នុងអំឡុងពេលមានវិបត្តិកូវីដ ១៩ (ប្រសិនបើអ្នកមិនបានអានទេសូមចុចត្រង់នេះ) ។ ខាងក្រោមនេះអ្នកនឹងឃើញករណីសិក្សាជាក់ស្តែងអំពីអាជីវកម្មនៅប្រទេសកម្ពុជាដោយប្រើប្រព័ន្ធ SWOT ដើម្បីកែប្រែទម្រង់អាជីវកម្មរបស់គេ និងទទួលបានការរីកចម្រើនក្នុងអំឡុង COVID-១៩ ។

kokpon logo.png

Kokopon 

អ្នកអាចស្វែងយល់បន្ថែមអំពីKokopon ដោយចូលទៅកាន់គេហទំព័ររបស់ពួកគេនៅ ឬចូលមើលទំព័រហ្វេសប៊ុករបស់ពួកគេនៅ

មុនពេលមានវិបត្តិកូវីដ-១៩ Kokopon គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលទើបតែចាប់ផ្តើមថ្មីនៅក្នុងប្រទេសកម្ពុជា ។ ក្រុមហ៊ុននេះ បានព្យាយាមទាក់ទាញចំណាប់អារម្មណ៍នៅក្នុងទីផ្សារ។ ពួកគេបានលក់ប័ណ្ឌបញ្ចុះតម្លៃអោយទៅសហគ្រិនខ្នាតតូច និងធម្យម ហើយបានខិតខំយ៉ាងខ្លាំងដើម្បីទទួលអតិថិជន តែទោះបីជាយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែជួបបញ្ហាដើម្បីទទួលបានប្រជាប្រិយភាពពីអតិថិជន។

ក្នុងអំឡុងពេលវិបត្តិកូវីដ ១៩ ពួកគេបានមើលឃើញឱកាសដើម្បីផ្លាស់ប្តូរទម្រង់អាជីវកម្មរបស់ពួកគេ ហើយឥឡូវនេះពួកគេទទួលបានការរីកចម្រើនហើយ។ 

ខាងក្រោមនេះ អ្នកអាចមើលពីការសង្ខេបនៃការវិភាគ SWOT របស់ពួកគេ និងវិធីដែលអាចជួយអ្នកក្នុងការកំណត់ឱកាសសម្រាប់អាជីវកម្មរបស់អ្នក។

ភាពខ្លាំង

  • ចំណេះដឹងបច្ចេកវិទ្យាខ្លាំង

  • ចំណេះដឹងទីផ្សារតាមអ៊ិនធើណេតខ្លាំង

  • មានអ្នក Follow លើអនឡាញច្រើន

  • ដំបូងគេនៅលើទីផ្សារ (ថ្មី)

ភាពខ្សោយ

  • ការលំបាកក្នុងការធ្វើឱ្យអតិថិជនប្តេជ្ញាចិត្ត

  • ការលំបាកក្នុងការធ្វើឱ្យអតិថិជនជឿជាក់លើផលិតផលថ្មី

មើលវីដេអូ Facebook LIVE របស់យើងដើម្បីឲ្យយល់កាន់តែច្បាស់ពីរបៀបវិភាគSWOT!

ឱកាស

  • ដោយសារវិបត្តិកូវីដ ១៩ អ្វីៗគ្រប់យ៉ាងកំពុងដំណើរការតាមបែបឌីជីថល

  • អាជីវកម្មក្នុងស្រុកនឹងជួបការលំបាកដោយសារការលក់ និងទេសចរណ៍មានការថយចុះ

  • អាជីវកម្មក្នុងស្រុកនឹងត្រូវការជំនួយ ក្នុងការផ្លាស់ប្តូរទៅជាអ៊នឡាញ

ការគំរាមកំហែង

  • ទីផ្សារក្នុងស្រុក នៅតែមិនទុកចិត្តលើបច្ចេកវិទ្យាតាមអ៊នឡាញ

  • ការធ្លាក់ចុះសេដ្ឋកិច្ចបណ្តាលឱ្យមានការចំណាយថយចុះ

យុទ្ធសាស្ត្រក្នុងការសម្រេចចិត្ត

ដោយប្រើប្រព័ន្ធ SWOT,  Kokopon បានកំណត់ឱកាសមួយចំនួន ដោយសារអាជីវកម្មកាន់តែច្រើន ចង់ផ្លាស់ប្តូរទៅជាអ៊នឡាញ។ ក្រុមហ៊ុនKokopon បានធ្វើការសម្រេចចិត្តក្នុងការគាំទ្រដល់កសិករ ដើម្បីលក់ផលិតផលរបស់ពួកគេតាមអ៊ិនធើណេតក្នុងគម្រោងថ្មីដែលមានឈ្មោះថា ចម្ការខ្ញុំ។ ហើយគម្រោងនេះ បានបណ្តាលឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់សម្រាប់Kokoponដោយប្រើប្រព័ន្ធ SWOT ពួកគេអាចប្រើភាពខ្លាំងរបស់ពួកគេដើម្បីកំណត់ និងបង្កើតឱ្យមានឱកាសថ្មីៗបំផុត ដែលកំពុងបង្ហាញខ្លួន។ ប្រព័ន្ធ SWOT គឺជាឧបករណ៍ដ៏ល្អមួយសម្រាប់ប្រើអំឡុងពេលមានវិបត្តិកូវីដ១៩នេះ ព្រោះវាមិនត្រឹមតែវិភាគ ភាពខ្លាំង និងចំណុចខ្សោយខាងក្នុងប៉ុណ្ណោះទេ ហើយវាក៏ជួយឲ្យយើងមើលឃើញអ្វីដែលកំពុងកើតឡើងនៅជុំវិញខ្លួនយើងយ៉ាងទូលំទូលាយ។

0 Comments