Remarketing ដែលពេលខ្លះគេហៅវាថា Retargeting ពាក្យពីរនេះ អ្នកធ្វើទីផ្សារមួយចំនួនបានបែងចែកតួនាទីវាដាច់ពីគ្នា ហើយមួយចំនួនក៏ចាត់ទុកថា វាជាពាក្យដែលមានអត្ថន័យដូចគ្នា។
Remarketing
**នៅទីនេះ ខ្ញុំចាត់ទុកវានៅក្នុងក្រុមតែមួយ!
តើអ្វីជាការធ្វើ Remarketing?
Remarketing សំដៅដល់ ការផ្សព្វផ្សាយតាមអិនធើណិតទៅលើក្រុមអតិថិជនគោលដៅណាមួយដែលបានស្គាល់ពីប្រេន របស់ក្រុមហ៊ុនម្តងរួចហើយ ឬ បានធ្វើសកម្មភាពណាមួយទៅអាជីវកម្មមួយរួចហើយដូចជា ចុច Interested, ចុច Like ផេក ជាដើម។
បើលោកអ្នកនៅមិនទាន់យល់ពីអត្ថន័យនេះទេ! មានឧទាហរណ៍ងាយមួយដែលខ្ញុំជឿថា លោកអ្នកធ្លាប់ជួបគ្រប់ៗគ្នា៖
តើលោកអ្នកធ្លាប់ឆ្ងល់ទេថា ពេលលោកអ្នកចូលទៅកាន់វេបសាយទំនិញណាមួយ ឬចូលឆែកផេកណាមួយ ក្រោយពីលោកអ្នកចេញមកវិញ លោកអ្នកនឹងឃើញមាន អ៊ែត (ad) ឬការផ្សព្វផ្សាយពីផលិតផលនោះ បង្ហាញលើបណ្តាញសង្គមអ្នកភ្លាមៗ !
នេះគេហៅថា Remarketing!
Remarketing
ហេតុអ្វី វាមានសារៈសំខាន់?
Remarketing
Remarketing ពិតជាមានសារៈសំខាន់ណាស់ក្នុងការធ្វើ ទីផ្សារបែបឌីជីថល! ហើយ វាជាយុទ្ធសាស្រ្តមួយដែលមានប្រសិទ្ធភាពខ្ពស់ដែលមិនអាចខ្វះបាន ក្នុងការផ្សព្វផ្សាយទៅចំនឹងអតិថិជនគោលដៅ។
ការធ្វើ Remarketing មានសារៈសំខាន់ដូចជា៖
-
បង្កើន ROI (Return on investment ) ខ្ពស់
-
ជាវិធីសាស្រ្តល្អ សម្រាប់អាជីវកម្មដែលមានកញ្ចប់ថវិកាមានកម្រិតក្នុងការផ្សព្វផ្សាយ
-
ផ្សព្វផ្សាយចំអតិថិជនគោលដៅ
-
ពង្រឹងប្រេន
-
ណែនាំផលិតផល ឬសេវាកម្មថ្មី ជាដើម
ការធ្វើ Remarketing នេះមានវិធីច្រើនអាស្រ័យលើអ្នករៀបគម្រោងទីផ្សារ ឬ អ្នកធ្វើយុទ្ធសាស្រ្ត ។ ខាងក្រោមនេះជា វិធីមួយក្នុងការធ្វើ Remarketing ដែលម្ចាស់អាជីវកម្មមិនចាំបាច់មានវេបសាយឡើយគឺការធ្វើ Facebook Retargeting Campaign មានន័យថា យើងធ្វើ Remarketing លើតែហ្វេសប៊ុកប៉ុណ្ណោះ ដោយប្រើ Ads Manager!
ជំហ៊ានងាយៗក្នុងការធ្វើ Remarketing លើហ្វេសប៊ុក
-
ចូលទៅកាន់ផេកអ្នក រួចចូលទៅកាន់ Ads Manager
-
ចុច « + Create »
ads manager
3. លោកអ្នកបង្កើត ad តាមធម្មតា តែពេលជ្រើសយកប្រភេទអតិថិជន (Audience) ជ្រើសយក Create New Audience និងចុចយក Create New
4. ជ្រើសរើស Custom Audience
Remarketing
Remarketing
5. ជ្រើសយក ប្រភេទប្រភពដើមមួយដែលលោកអ្នកចង់ចង់បង្កើត អតិថិជនចេញពីវា ( Custom Audience Source) ។ ក្នុងឧទាហរណ៍នេះ យើងជ្រើសយក Facebook Page ព្រោះយើងមិនមាន វេបសាយ
Remarketing
6. ពេលនេះ ជាពេលដែលអ្នកត្រូវជ្រើសយក
-
ហ្វេសប៊ុកផេកមួយណា (ករណីមានផេកច្រើន) ដែលយកមកបង្កើត Custom Audience
-
និង តើវិធីមួយណា ដែលអ្នកចង់អោយផុសមួយនេះបានទៅដល់អ្នកដែលបានស្គាល់ផេកអ្នកហើយ? ជ្រើសយក ១ ក្នុងចំណោមលក្ខខណ្ឌខាងក្រោមនេះ
Remarketing
Remarketing
7. បើអ្នកមានផេកច្រើន អ្នកក៏អាចបន្ថែមផេកបានដែរ
8. បន្ទាប់ពីជ្រើសរើស និងកំណត់រួចរាល់ហើយ ចុច « Create Audience» នោះអ្នកបានបង្កើតវាបានជោគជ័យហើយ ដើម្បីបញ្ចប់ ការកំណត់អតិថិជនេះ ចុច « Done»
Remarketing
9. ចុច Next ហើយជ្រើសរើសផុស ដែលអ្នកចង់ប៊ូត
10. រួច Public ad (អ៊ែតរបស់អ្នក) ជាការស្រេច
Remarketing
នេះគ្រាន់តែវិធីមួយក្នុងការធ្វើ Remarketing ទេ! ការជ្រើសរើសអាចខុសគ្នាខ្លះៗ អាស្រ័យតាម Objective និង ប្រភេទ ប្រភពដើម ដែលអ្នកចង់ធ្វើ remarketing លើវា (Custom Audience Source ) !
បើលោកអ្នកបានអនុវត្តន៍ហើយ សូមជួយចែករំលែកខាងក្រោមផង!!!
0 Comments