fbpx

ការដាក់តម្លៃបែបចិត្តសាស្រ្ត_ $xx.99

by | Sep 18, 2021 | Uncategorized | 0 comments

Psychological pricing.jpg

ការដាក់តម្លៃបែបចិត្តសាស្រ្ត \\ $XX.99 \\

ឆ្លើយអោយត្រង់បានទេថា $19.99 ពិតជាទាបជាង $20?

បើ YES, កុំបន្ទោសខ្លួនឯងអី វាមិនមែនជាកំហុសអ្នកទេ ដែលចាយលុយលើសការកំណត់ ឬ Budget!

តើអ្នកដឹងទេថា ខួរក្បាលមនុស្សយើងផ្តោតលើលេខខាងឆ្វេង ជាលេខតូច ?

អ្នកជំនាញទីផ្សារចូលចិត្តប្រើយុទ្ធសាស្ត្រ « ដាក់តម្លៃបែបចិត្តសាស្រ្ត» ឬ ម្យ៉ាងទៀតហៅថា « ឥទ្ធពលនៃលេខខ្ទង់ខាងឆ្វេង»

តើយុទ្ធសាស្ត្រនេះ ចាប់ផ្តើមមានតាំងពីពេលណា?

យោងតាម CBC Radio យុទ្ធសាស្រ្តដាក់តម្លៃបែបចិត្តសាស្រ្តនេះត្រូវបានគេប្រើតាំងពីឆ្នាំ 1875 ។

យុទ្ធសាស្រ្តនេះ ត្រូវបានគេប្រើយ៉ាងពេញនិយម និងមានប្រសិទ្ធភាពខ្ពស់ទៀតផង!

តើយុទ្ធសាស្រ្តនេះ គេធ្វើដូចម្តេច?

unsplash-image-nN5L5GXKFz8.jpg

យុទ្ធសាស្រ្តដាក់តម្លៃបែបចិត្តសាស្រ្ត ជាយុទ្ធសាស្រ្តដែលគេកំណត់តម្លៃអោយទាបជាងលេខគត់ធម្មតា ដើម្បីទាក់ទាញអតិថិជនអោយគិតថា វាជាពិតជាតម្លៃទាបជាងធម្មតាមែន ហើយសម្រចចិត្តទិញលឿនតាមនោះដែរ ឧទា៖ $2.99, $2.69 ឬ តម្លៃដែលមានបញ្ចប់ដោយលេខ 9 ($19) ជាដើម។

តើមានរឿងអ្វី នៅពីក្រោយភាពល្បីល្បាញនៃយុទ្ធសាស្ត្រដាក់តម្លៃបែបចិត្តសាស្រ្តនេះ?

unsplash-image-1bjsASjhfkE.jpg

ពិតណាស់គ្រាន់តែឮឈ្មោះ យើងដឹងថាវិធីនេះទាក់ទងនឹងចិត្តសាស្រ្តមនុស្ស ការគិតនៃខួរក្បាលមនុស្សយើងពេលឃើញលេខណាមួយ។

យោងតាមសៀវភៅ Stanislas Dehaene’s book, The Number Sense បានបង្ហាញថា យើងចូលចិត្តនិយាយតែលេខតូច ឬលេខគត់ជាងលេខធំ ឬលេខដែលមានទស្សភាគស្មុគស្មាញ ហើយខួរក្បាលយើងក៏ចាប់បាន និងចូលចិត្តតែលេខតូចៗនោះដែរ ដូចនេះហើយវាមានទំនោរទៅរកលេខណាដែលតូចៗប៉ុណ្ណោះ។

លោក Kent ជានាយកផ្នែកទីផ្សារបាននិយាយថា នៅពេលគេដាក់តម្លៃ 4.99$ ក្នុងខួរក្បាលយើងនឹងឃើញមាន លេខ4 ទស្សភាគ និង លេខពីរខ្ទង់ទៀត ។ តែដោយសារខួរក្បាលយើងចូលចិត្តលេខតូចៗ នោះវានឹងផ្តោតតែលេខខាងមុខ ខាងឆ្វេងប៉ុណ្ណោះ។

ការសិក្សាមួយបានបង្ហាញថា សិស្សមួយក្រុមត្រូវចំណាយពេលគិត 0.018វិនាទីដើម្បីដឹងថា $5 គឺតិចជាង $5.50 តែពួកគេចំណាយពេលគិតតែ 0.015 វិនាទីប៉ុណ្ណោះ ដើម្បីដឹងថា $4.99 តិចជាង $5.5, ហ្ចឹងមានន័យថា ខួរក្បាលយើងចូលចិត្តលេខ XX.9 !

unsplash-image-OgvqXGL7XO4.jpg

ហេតុអ្វីបានជា ការយល់ដឹងពីដំណើរការខួរក្បាលចំពោះលេខនេះ សំខាន់?

ព្រោះវា ជួយអោយអ្នកលក់ អាចដាក់តម្លៃបានត្រឹមត្រូវ ហើយតម្លៃនោះជាមានឥទ្ធពលដល់ការសម្រេចចិត្តរបស់អ្នកទិញ ដែលជម្រុញអោយអតិថិជនសម្រេចចិត្តទិញលឿនជាងធម្មតា។

ចុងបញ្ចប់ក៏ចង់ប្រាប់ថា យុទ្ធសាស្រ្តនេះក៏ធ្វើអោយយើងជាអ្នកទិញ ចាយលុយលើសព្រំដែនកំណត់ដោយមិនដឹងខ្លួនដែរ ព្រោះចេះតែគិតថា វាថោក…. ថោក ទិញ…ទិញ!!!

0 Comments