fbpx

យុទ្ធសាស្រ្តក្នុងការកំណត់តម្លៃ

by | Sep 18, 2021 | Uncategorized | 0 comments

Pricing Strategy.png

តើយើងត្រូវកំណត់តម្លៃនៃផលិតផលដោយរបៀបណា ?

ច្បាស់ណាស់ថា មានបងប្អូនយើងជាច្រើនជួបបញ្ហា ក្នុងការកំណត់តម្លៃ មិនដឹងថាដាក់បែបណាអោយសមរម្យ។

ខាងក្រោមនេះជា ៣ជំហ៊ានងាយៗ ក្នុងការកំណត់តម្លៃនៃផលិតផលឬ សេវាកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ !

Pricing1.jpg

ជំហានទី ១:
សាកគិតថាអតិថិជនអ្នកគឺគិតពីតម្លៃជាចម្បង
ក. បើអ្នកតម្លើងតម្លៃ តើអតិថិជនអ្នកនឹងធ្លាក់ចុះខ្លាំងដែរឬទេ?

ខ. បើអ្នកបញ្ចុះតម្លៃ តើអតិថិជនអ្នកនឹងកើនឡើងខ្លាំងដែរឬទេ?
បើសិនជាអ្នកយល់ស្រប ចំពោះសំណួរទាំងពីរនេះ ដូចនេះអតិថិជន របស់អ្នកអ្នកជាអតិថិជនគិតពីតម្លៃជាចម្បង ដូច្នេះអ្នកត្រូវប្រុងប្រយ័ត្ននៅពេលអ្នកតម្លើងតម្លៃក្នុងលក់ច្រើនពេក។

Pricing2.jpg

ជំហ៊ានទី២

ជ្រើសរើសយុទ្ធសាស្រ្តកំណត់តម្លៃរបស់អ្នក

ក. ការកំណត់តម្លៃដោយផ្អែកទៅលើគុណតម្លៃ៖
វិធីនេះ អ្នកដាក់តម្លៃនៃផលិតផលឬ សេវាកម្មដោយផ្អែកតាម អ្វីដែលលោកអ្នកគិតថា អតិថិជនអោយតម្លៃទៅលើវា។ ហើយផលិតផល ឬសេវាកម្មនោះ ត្រូវតែល្អប្រណិត ប្លែកពីគេ។

ឧទា៖ សុខា ចម្អិនអាហារសុខភាពលក់។ សុខា ដឹងថា អតិថិជនគាត់អោយតម្លៃទៅលើសុខភាព ឬ គុណភាពនៃអាហារ ជាកត្តាចម្បង។ ដូចនេះ សុខា ដាក់លក់ម្ហូបសុខភាពគាត់ក្នុងតម្លៃមួយដែលថ្លៃបន្តិច ដោយមិនគិតពីគួរប្រកួតប្រជែង ឬតម្លៃឥវ៉ាន់ដែលគាត់បានចំណាយពេកនោះទេ ព្រោះគាត់មានទំនុកចិត្តលើផលិតផលគាត់ថា ល្អ និងមានអនាម័យខ្ពស់ ទោះថ្លៃជាងគេបន្តិចក៏មានអ្នកទិញដែរ។

ខ. ការកំណត់តម្លៃដោយផ្អែកលើថ្លៃដើម៖
លោកអ្នកអាចជ្រើសយកជម្រើសនេះ ក្នុងការដាក់តម្លៃនៃផលិតផល ដោយផ្អែកលើថ្លៃដើមនៃឥវ៉ាន់ដែលអ្នកទិញមក ឬ ថ្លៃដើម រួចបូកបញ្ចូលប្រាក់ចំណេញដុលដែលបានកំណត់។
ប្រាក់ចំណេញដុល ជាលុយចំណេញសុទ្ធដែលទទួលបាន ក្រោយពីដកការចំណាយថ្លៃដើម។
ដូចនេះ តម្លៃទំនិញ = ថ្លៃដើមនៃឥវ៉ាន់ + ប្រាក់ចំណេញដុល ( ប្រាក់ចំណេញ ដែលលោកអ្នកចង់បាន )

គ. កំណត់តម្លៃ ដោយផ្អែកលើតម្លៃប្រកួតប្រជែងលើទីផ្សារ៖ វិធីនេះ គឺអ្នកដាក់តម្លៃផលិតផលដោយមើលតាម អាជីវកម្មផ្សេងទៀត ដែលមានលក្ខណៈប្រហាក់ប្រហែលអ្នកដែរ។ ដូចនេះ អ្នកដាក់តម្លៃ អោយប្រហាក់ប្រហែលនៃតម្លៃទីផ្សារនោះ។
វិធីទាំងបីនេះ លោកអ្នកអាចជ្រើសមួយទៅអនុវត្តន៍ក្នុងអាជីវកម្មអ្នក ឬ ច្នៃវាបញ្ចូលគ្នាតាមកាលៈទេសៈ។

Pricing3.png

ជំហ៊ានទី៣

ធ្វើការកំណត់តម្លៃរបស់អ្នក

ឥឡូវនេះអ្នកដឹងហើយថាអតិថិជនអ្នកជា អតិថជនផ្តោតទៅលើតម្លៃ ហើយអ្នកក៏បានជ្រើសយុទ្ធសាស្ត្រកំណត់តម្លៃដូចគ្នាពេលនេះជាពេលដែលអ្នកគួរតែកំណត់តម្លៃផលិតផលរបស់អ្នកហើយ។ សូមចង់ចាំថាអ្នកនៅតែអាចផ្លាស់ប្ដូរតម្លៃបានប្រសិនបើអ្នកឃើញថាវាមិនត្រឹមត្រូវ។

0 Comments