fbpx

ភាពខុសគ្នារវាង Marketplace និង Facebook Shops

by | Oct 13, 2021 | Uncategorized | 0 comments

Marketplace vs Shops

Marketplace

Marketplace (ម៉ាឃីតផ្លេស) ជាកន្លែងមួយនៅលើហ្វេសប៊ុក ដែលយើងអាចចូលទៅរកមើលទំនិញនានា ទិញ ឬដាក់លក់បាន។ វាមានថេបផ្ទាល់ខ្លួនមួយនៅលើគេហទំព័រហ្វេសប៊ុក ដែលមានរូបតំណាងដូចហាង នៅផ្នែកខាងលើ (សម្រាប់កុំព្យូរទ័រ) ឬផ្នែកខាងក្រោម (សម្រាប់ទូរសព្ទដៃ)។  

នៅលើ Marketplace (ម៉ាឃីតផ្លេស) យើងអាចដាក់រាយមុខទំនិញលក់ ដោយមិនចាំបាច់មានហ្វេសប៊ុកផេក ឬ Shop ហើយ គុណសម្បិត្តិនានា រួមទាំងរបៀបដាក់ផលិតផលលើ Marketplace លោកអ្នកអាចចូលទៅស្វែងយល់បន្ថែមនៅ « Marketplace កន្លែងថ្មីដែលអ្នកអាចដាក់ផលិតផលលក់ដោយមិនមានFacebook Page » ឬ ទស្សនាវីដេអូនេះ  

Marketplace

Facebook Shops_Credit Pic: G-Shock Cambodia

Shops (សប) ជាវិធី ក៏ដូចជាកន្លែងដែលយើងអាចដាក់ផលិផលលក់នៅលើហ្វេសប៊ុកផេក។ ហ្វេសប៊ុកសប (Facebook Shops) អនុញ្ញាតអោយអតិថិជនអាចមើលផលិផល និងទិញបាននៅលើផេកតែមួយ មិនចាំបាច់ចូលវេបសាយផ្សេងឡើយ ឬភ្ជាប់ទៅកាន់វេបសាយខាងក្រៅផ្សេងទៀតក៏បាន ហើយនេះក៏ជាគុណសម្បិត្តិដ៏ធំមួយរបស់ ហ្វេសប៊ុកសប (Facebook Shops) ។  

របៀបបង្កើត ហ្វេសប៊ុកសប (Facebook Shops) លោកអ្នកអាចរកបាននៅទីនេះ « របៀបបង្កើត SHOP លើហ៊្វេសប៊ុកក្នុង Commerce Manager! » ឬ ទស្សនាវីដេអូនេះ  

តើ Marketplace និង Shops ខុសគ្នាដូចម្តេច?  

FacebookShops

FacebookShops

Shops_Credit Pic: G-Shock Cambodia

Shops_Credit Pic: G-Shock Cambodia

ភាពខុសគ្នា Marketplace និង Shops មាន៖ 

  • Marketplace អនុញ្ញតអោយអ្នកអាចលក់ផលិតផលបានចេញពីគណនីផ្ទាល់ខ្លួន  រីឯ Shops អនុញ្ញតអោយអ្នកលក់ចេញពីគណនីអាជីវកម្ម (ផេក) លក់ក្នុងឈ្មោះជា ក្រុមហ៊ុន ឬស្ថាប័នណាមួយ មិនទាក់ទងនឹងគណនីផ្ទាល់ខ្លួនទេ 

  • Marketplace លក់បានតែក្នុងតំបន់ប៉ុណ្ណោះ ហើយមិនអាចប៊ូតបានទេ ស្របពេលដែល Shops អាចដាក់លក់ជាសកល និងអាចប៊ូតបាន 

  • Marketplace អាចអោយអ្នកទាក់ទងជាមួយម្ចាស់ ឬអ្នកលក់ផ្ទាល់ៗបាន ចំណែកឯ Shops អតិថិជនទាក់ទងជាមួយ ផេក Admin ឬនរណាម្នាក់ដែលមានទំនួលខុសត្រូវក្នុងការឆ្លើយតបតំណាងអោយ ម្ចាស់អាជីវកម្ម ឬក្រុមហ៊ុននោះ 

  • Marketplace មានផលិតផលដាក់លក់ពីម្ចាស់ផ្សេងៗគ្នាជាច្រើន មានទំនិញ ចម្រុះមុខគ្នា ដែលប្រៀបដូចជា ផ្សារអូរឬស្សី អំឡុងពេលដែល Shops ជាកន្លែងដែលបង្ហាញផលិតផលពីផេកមួយ ឬពីក្រុមហ៊ុនមួយ ឬម្ចាស់តែមួយ ប្រៀបដូចជា ហាងខោអាវមួយ

តើអ្នកគួរជ្រើសប្រើមួយណា?  

ឆ្លងកាត់អ្វីដែលបានរៀបរាបខាងលើ យើងឃើញថា Marketplace គឺសាកសមសម្រាប់អ្នកដែលចង់លក់ពីគណនីផ្ទាល់ខ្លួន មានផលិតផលតិច ឬ គ្រាន់តែលក់ក្នុងអំឡុងពេលខ្លីមួយ មិនគិតចង់បង្កើតប៊្រេន ឬឈ្មោះហាង អាជីវកម្មខ្លួនឯង។  

Shops ជាវិធីដ៏ប្រសើរសម្រាប់ម្ចាស់អាជីវកម្ម ឬអ្នកលក់ទាំងអស់ ព្រោះវាជួយអោយអ្នកអាចសាងប៊្រេន ប៊ូត និងមានអតិថិជនស្គាល់ច្រើន

អ្វីដែលពិសេស Shops ផ្តល់នូវទំនុកចិត្តដល់អតិថិជន និងអាចអោយយើងតាមដាន ក៏ដូចជា ស្រង់ទិន្នន័យផ្សេងៗពីអតិថិជនយើងបាន ដើម្បីទុកជាទិន្នន័យក្នុងការវិភាគ ដើម្បីពង្រឹងអាជីវកម្មបន្ថែមទៀត។  

ប្រសិនបើនិយាយពី ការជ្រើសរើសវិញ! ទាំង Marketplace និង Shops អាចប្រើដោយឥតគិតថ្លៃ ដូចនេះ គ្មានអ្វីដែលត្រូវខាតទេ! ហេតុអ្វី យើងមិនយកទាំងពីរមែនអត់? 
 
ចុះលោកអ្នកគិតយ៉ាងណាដែរ?  

0 Comments