fbpx

Online Tool ដែលជួយឲ្យការគ្រប់គ្រងប្រតិបត្តិការរបស់អ្នកកាន់តែប្រសើរឡើង

by | Nov 12, 2020 | Uncategorized | 0 comments

1.png

ក្នុងអត្ថបទមុនៗ យើងបានស្គាល់រួចមកហើយពីឧបករណ៍អនឡាញមួយចំនួនដែលជួយដល់ការគ្រប់គ្រងពេលវេលា ការងារ និង ការធ្វើឌីហ្សាញងាយៗ។

ពេលនេះ យើងសូមលើកយកឧបករណ៍មួយដែលថ្មីស្រឡាងសម្រាប់ប្រជាជនកម្ពុជា ជាពិសេសម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម។ លើសពីនោះ ឧបករណ៍នេះឌីហ្សាញឡើងជាខេមរៈភាសា ដែលពិតជាងាយស្រួលមែនទែន។

* កត់ត្រារៀល *

កត់ត្រារៀលគឺជាកម្មវិធីកត់ត្រាចំណូលចំណាយដំបូងបង្អស់ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ សហគ្រិនខ្នាតមីក្រូនៅកម្ពុជា កម្មវិធីនេះអាចប្រើបានទាំងពីរភាសាខ្មែរ និងអង់គ្លេស។ ការរចនាដ៏សាមញ្ញនេះធ្វើឱ្យមានភាពងាយស្រួលក្នុងការកត់ត្រាចំណូលនិងចំណាយស្របពេលដែលអ្នករវល់ជាមួយការងារនៅក្នុងអាជីវកម្ម អ្នកក៏អាចប្រើកម្មវិធីនេះបាន។ កម្មវិធីនេះដំណើរការបានទាំងមាន និងគ្មានអ៊ិនធើណិត ដូច្នេះអ្នកមិនបាច់បារម្ភ ខ្លាចបាត់ទិន្នន័យ ឬគ្មានអ៊ិនធើណិតនោះទេ។  

ចំណុចលក្ខណៈពិសេសនៃកម្មវិធីគឺ ការផ្ទៀងផ្ទាត់សាច់ប្រាក់ជាប្រចាំថ្ងៃ ផ្តល់ឱ្យអ្នកនូវទំនុកចិត្តនៅការកត់ត្រារបស់អ្នកគឺត្រឹមត្រូវ! នេះជាមុខងារដ៏សំខាន់ ប្រសិនបើអ្នកចង់ដាក់ពាក្យស្នើសុំប្រាក់កម្ចីអាជីវកម្មពី ស្ថាប័ននាៗ ឬ ធនាគារ។ សម្រាប់មុខងាររបាយការណ៍របស់កត់ត្រារៀលជួយឱ្យអ្នកគ្រប់គ្រងនិងតាមដានប្រាក់ចំណេញពីអាជីវកម្មរបស់អ្នកបានយ៉ាងងាយស្រួល និងជួយឲ្យអ្នកដឹងថាភាគច្រើនអ្នកបានចំណាយប្រាក់ទៅលើអ្វីខ្លះ។ អ្នកក៏អាចទាញយករបាយការណ៍និងប្រតិបត្តិការអាជីវកម្មអ្នកបានយ៉ាងងាយស្រួល ប្រសិនបើអ្នកចង់ដាក់ពាក្យស្នើសុំប្រាក់កម្ចី។  

ប្រព័ន្ធសុវត្ថិភាពនឹងអនុញ្ញាតឱ្យអ្នកកំណត់នូវលេខកូដសម្ងាត់ ដើម្បីការពារអ្នកដ៏ទៃមិនអាចចូលប្រើ របាយការណ៍អាជីវកម្មរបស់អ្នកបាន។  
 
កត់ត្រារៀលអាចជួយអ្នកឱ្យយល់ពីហិរញ្ញវត្ថុអាជីវកម្មរបស់អ្នក, ងាយស្រួលគ្រប់គ្រង និងពង្រីកអាជីវកម្មរបស់អ្នកបាន។ ដើម្បីប្រើបាស់កម្មវិធីនេះអ្នកមិនតម្រូវអោយមានចំណេះដឹងគណនេយ្យជាមួយនឹងការរចនាដ៏សាមញ្ញរបស់កម្មវិធី។  

4.png

កម្មវិធីកត់ត្រារៀលមានមុខងារដូចខាក្រោម៖  

  • កត់ត្រាចំណូលចំណាយយ៉ាងងាយស្រួល 

  • តាមដានប្រាក់ចំណេញ់ដោយស្វ័យប្រវត្តិ ជាមួយនឹងការគណនាប្រាក់ចំណេញ / ខាត 

  • ផ្ទៀងផ្ទាត់សាច់ប្រាក់ប្រចាំថ្ងៃបានយ៉ាងស្រួល 

  • ងាយស្រួលក្នុងការកែសម្រួលប្រតិបត្តិការនីមួយៗ  

  • ពិនិត្យរបាយការណ៍សង្ខេបនៃខែនីមួយៗបាន 

  • ទាញយករបាយការណ៍និងប្រតិបត្តិការរបស់អ្នក 

  • គ្រប់គ្រងព័ត៌មានអ្នកផ្គត់ផ្គង់និងអតិថិជន 

  • មិនតម្រូវឱ្យមានការតភ្ជាប់អិុនធើណិតទេ៖ អាចដំណើរការបានទាំងមាននិងមិនមានអិុនធើណិត 

  • មានប្រព័ន្ធសុវត្ថិភាព  

កម្មវិធីនេះផ្អែកទៅលើកម្រិតមូលដ្ឋានរបស់គណនេយ្យ ដើម្បីធានាបាននូវសមតុល្យភាពនិងរបាយការណ៍ 
ត្រឹមត្រូវ។ លោកអ្នកគ្រាន់តែបញ្ចូលចំណូលចំណាយរបស់អ្នកទាំងអស់ រួចទុកឱ្យកម្មវិធីកត់ត្រារៀលជួយ 
បង្កើតរបាយការណ៍សម្រាប់អ្នក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ហ្វេសបុកផេករបស់យើងនៅទីនេះ 

** កម្មវិធីនេះនឹង ដាក់ចេញអោយប្រើប្រាស់ជាសាធារណៈនៅ ខែ ធ្នូ ២០២០ នេះ!!

5.png

0 Comments