fbpx

គម្រោងអាជីវកម្មដែលគ្មានប្រសិទ្ធភាពនឹងធ្វើឲ្យអន្តរាយដល់ដើមទុនអាជីវកម្មអ្នក

by | Sep 2, 2020 | Uncategorized | 0 comments

ផែនការអាជីវកម្ម

ដើមទុន ជារឿងមួយដ៏សំខាន់បំផុតដែលអ្នកត្រូវគិតគួរពិចារណាមុននឹងចាប់ផ្តើមធ្វើអ្វីមួយព្រោះអ្នកអាចមិនមានលុយដ៏ច្រើនដើម្បីចំណាយខ្ជះខ្ជាយឡើយ ជាពិសេសសម្រាប់អ្នកដែលមានដើមទុនតិចតួចក្នុងការចាប់ផ្តើមអាជីវកម្ម។

ដូចនេះ ការមានផែនការអាជីវកម្មច្បាស់លាស់ពិតជាមានសារៈសំខាន់ណាស់ព្រោះវាជាមគ្គុទ្ទេសក៍សម្រាប់នាំផ្លូវអាជីវកម្មរបស់អ្នក។ ការធ្វើអាជីវកម្មដែលគ្មានផែនការច្បាស់លាស់ ឬផែនការខ្វះប្រសិទ្ធភាពនឹងនាំឲ្យអាជីវកម្មនោះប្រឈមមុខនឹងការចំណាយមិនចំគោលដៅ ហើយការចំណាយដែលគ្មានប្រសិទ្ធភាពនឹងនាំឲ្យដើមទុនត្រូវបានខាតបង់ទៅតាមនោះដែរ។ ហើយកត្តានេះហើយ ដែលនាំឲ្យម្ចាស់អាជីវកម្មភាគច្រើនកំពុងប្រឈមនឹងបញ្ហាខ្វះដើមទុន ។ 

1.png

ផែនការអាជីវកម្មមួយដែលត្រឹមត្រូវគួរមាន ការពណ៌នាពីអាជីវកម្មនោះឲ្យបានច្បាស់  ចំនួនបុគ្គលិកបច្ចុប្បន្ន និងការគ្រប់គ្រង បូករួមទាំងការព្យាករណ៍ទៅពេលខាងមុខដោយប្រើ SWOT ការវិភាគដៃគូរប្រកួតប្រជែង  ការវិភាគផែនការទីផ្សារ និងចុងក្រោយគឺ បញ្ជាក់ពីដើមទុនដែលអាជីវកម្មត្រូវការក្នុងនោះមានកញ្ចប់ថិវិកាដែលត្រូវចាយ និងការព្យាករណ៍លំហូរសាច់ប្រាក់។ 

ដូច្នេះ សូមគិតឲ្យល្អិតល្អន់មុនពេលចាប់ផ្តើមអាជីវកម្មរបស់អ្នកដើម្បីកុំឲ្យមានការស្តាយក្រោយ និងចាយដើមទុនដោយមិនបានអ្វីមកវិញ។

3.png

**ចុចនៅទីនេះស្វែងយល់បន្ថែមពី «របៀបវិភាគ SWOT» ឬ មើលវីដេអូ

**ចុចនៅទីនេះសម្រាប់រៀនពី «ការព្យាករណ៍លំហូរសាច់ប្រាក់(Part១)» និង ««ការព្យាករណ៍លំហូរសាច់ប្រាក់(Part២)»

***របៀបធ្វើផែនការអាជីវកម្ម យើងនឹងមានអត្ថបទចេញផ្សាយក្នុងពេលឆាប់ៗនេះ

ប្រាក់កម្ចីក្នុងរយៈពេលខ្លី

បើពេលនេះ អាជីវកម្មអ្នកកំពុងតែដំណើរការណ៍ដោយគ្មានផែនការអាជីវកម្ម ហើយអ្នកកំពុងជួបវិបត្តដើមទុននេះ តើត្រូវគិតដូចម្តេច? អ្នកប្រាកដជាមិនចង់ឲ្យវាដួលរលំហើយមែនទេ? អ្នកអាចព្យាយាមប្រមូលទុនថ្មីៗបន្ថែមទៀតដើម្បីដាក់ចូលគ្នា ហើយអ្នកក៏អាចសាកគិតពិចារណាលើ ការរកប្រាក់កម្ចីសម្រាប់រយៈពេលខ្លីផងដែរ។ 

ជាធម្មតា ក្នុងអាជីវកម្មតែងមានប្រាក់បម្រុងប្រមាណពី ៣ទៅ៦ ខែសម្រាប់ចំណាយលើការទូទាត់វិក្កយត្រផ្សេងៗ តែប្រហែលជាមានបញ្ហាក្នុងការគណនាពីបរិមាណប្រាក់ដែលត្រូវចំណាយណាមួយហើយ ដូចនេះ អ្នកគួរធ្វើការគណនារកចំនួនទឹកប្រាក់ដែលអាជីវកម្មអ្នកត្រូវការ រួចសរសេរវាចុះ ហើយចាប់ផ្តើមសរសេរផែនការអាជីវកម្មរបស់អ្នកឡើងវិញ។ ដូចនេះ អ្នកនឹងមានឯកសារដើម្បីជាជំនួយក្នុងការដាក់ពាក្យស្នើសុំប្រាក់កម្ចី មានន័យថា អ្នកនឹងមានព័ត៌មានត្រឹមត្រូវពីចំនួនទឹកប្រាក់ដែលត្រូវការពិតប្រាកដ។ 

ជាធម្មតាប្រាក់កម្ចីសម្រាប់រយៈពេលខ្លីប្រើចំពោះម្ចាស់អាជីវកម្មដែលគាត់ ខ្វះប្រាក់បង្វិល ពួកគាត់មិនអាចប្រមូលប្រាក់ដែលគេជំពាក់ទាន់ពេលវេលាដែលនាំឲ្យគាត់មិនមានប្រាក់គ្រប់គ្រាន់សម្រាប់អាជីវកម្មរបស់គាត់។ 

ចំណែកឯប្រាក់កម្ចីសម្រាប់រយៈពេលខ្លីនោះ អាចស្វែងរកតាមរយៈប្រភព៖

១. មិត្តភក្ភិ ឬសាច់ញាតិ

២. មីក្រូហិរញ្ញវត្ថុ

៣. ធនាគារ

4.png

សូមធ្វើការសម្រេចចិត្តឲ្យបានច្បាស់លាស់មុននឹងទៅរកប្រាក់កម្ចីពីមីក្រូហិរញ្ញវត្ថុឬធនាគារណាមួយ អ្នកគប្បីស្វែងរកព័ត៌មានលម្អិតពីល័ក្ខខណ្ឌរបស់មីក្រូហិរញ្ញវត្ថុឬធនាគារនោះឲ្យបានច្បាស់ និងប្រៀបធៀបគ្នាដើម្បីរកថាមួយថាមានការប្រាក់ទាបជាងគេ។ 

0 Comments