fbpx

របៀបបង្កើត​ SHOP លើហ៊្វេសប៊ុកក្នុង Commerce Manager ថ្មី!

by | Oct 9, 2021 | Uncategorized | 0 comments

FacebookshopsNew_Pic Credit: Facebook for Business

FacebookshopsNew_Pic Credit: Facebook for Business

តើអ្វីជា ហ្វេសប៊ុកសប (Facebook Shops)?  

Shops (សប) ជាវិធី ក៏ដូចជាកន្លែងដែលយើងអាចដាក់ផលិផលលក់នៅលើហ្វេសប៊ុកផេក។ ហ្វេសប៊ុកសប (Facebook Shops) អនុញ្ញាតអោយអតិថិជនអាចមើលផលិផល និងទិញបាននៅលើផេកតែមួយ មិនចាំបាច់ចូលវេបសាយផ្សេងឡើយ ឬភ្ជាប់ទៅកាន់វេបសាយខាងក្រៅផ្សេងទៀតក៏បាន ហើយនេះក៏ជាគុណសម្បិត្តិដ៏ធំមួយរបស់ ហ្វេសប៊ុកសប (Facebook Shops) ។  

តើអ្នកអាចធ្វើអ្វីបានខ្លះនៅលើ ហ្វេសប៊ុកសប (Facebook Shops)?

នៅទីនេះអ្នកអាច៖

  • ដាក់ផលិតផលលក់ និងគ្រប់គ្រងបានទាំងនៅលើផេក និង Instagram នៅកន្លែងតែមួយ (តែមានលក្ខខណ្ឌ)

  • អាចដាក់រូបភាព និងពណ៌នាពីផលិផលបានយ៉ាងប្រសើរដើម្បីទាក់ទាញអតិថិជន

  • បង្កើតជា ខូឡិចសិន (Collections) សម្រាប់ផលិតផលច្រើនមុខផ្សេងគ្នា

  • អាចដាក់លក់លើ Marketplace បានដោយងាយស្រួល និងលក់ចេញពីឈ្មោះផេកអាជីវកម្ម មិនមែនគណនីផ្ទាល់ខ្លួន

  • អាចប៊ូតបាន ដើម្បីទៅដល់អតិថិជនថ្មីៗ និងលឿនរហ័ស

និងមានគុណសម្បិត្តិច្រើនទៀត ជាពិសេសចំណេញមិនចាំបាច់មានវេបសាយដាក់ផលិតផលក៏បានដែរ! ព្រោះវា ដើរតួជា វេបសាយផ្ទុកផលិផលរបស់អ្នក ជាE-commerce មួយដែលងាយស្រួល!

របៀបបង្កើត ហ្វេសប៊ុកសប (Facebook Shops)

ដើម្បីបង្កើត ហ្វេសប៊ុកសប (Facebook Shops) លោកអ្នកធ្វើតាម៧ ជំហ៊ានងាយៗដូចខាងក្រោម៖

** សូមបញ្ជាក់៖ ការបង្កើត ហ្វេសប៊ុកសប (Facebook Shops)នេះធ្វើបានតែនៅលើកុំព្យូទ័រតែប៉ុណ្ណោះ!!!

១. ចូលទៅកាន់ហ្វេសប៊ុករបស់អ្នក រួចចុចលើពាក្យ «Shop» ដែលនៅក្រោមផេក ឬ ចុចទីនេះ

រួចចុច «Go to Commerce Manager »

Facebook Shops

Facebook Shops

Facebook Shops

២. រួចចុចលើពាក្យ «Next»

Facebook Shops

Facebook Shops

៣. ដល់ជំហ៊ាននេះ លោកអ្នកគួរចុចលើចំណុចចុងក្រោយគេដែលមានន័យថា ពេលគិតលុយគឺគិតតាមរយៈការឆាត ឬInbox មកផេកផ្ទាល់។ យើងជ្រើសយកវិធីនេះ ព្រោះនៅកម្ពុជា ហ្វេសប៊ុកមិនទាន់បានអនុញ្ញាតអោយអាចគិតលុយតាម Shop Pay ឬភ្ជាប់ទៅធនាគារឡើយ។ ដូចនេះ វិធីឆាតជាមួយអតិថិជន គឺយើងត្រូវការវា!

បន្ទាបើមកចុចលើ «Next »

Facebook Shops

Facebook Shops

៤. នៅកន្លែងនេះ បើលោកអ្នកមានផេកតែមួយ នោះវាចេញមកអោយអ្នកឃើញតែមួយទេ មិនឃើញច្រើនដូចខាងក្រោមឡើយ រួចលោកអ្នកចុចលើផេកដែលចង់បង្កើត Shop ។

តែបើលោកអ្នកមានផេកច្រើន ដូចរូបខាងក្រោម សូមចុចជ្រើសរើសយកផេកមួយណាដែលត្រឹមត្រូវ (ផេកដែលលោកអ្នកចង់បង្កើត Shop) ហើយបើមិនឃើញឈ្មោះផេកដែលអ្នកចង់បាន លោកអ្នកចុចលើពាក្យ See All Accounts រួចជ្រើសរើសផេកដែលចង់បង្កើតShop ។

បន្ទាប់មកចុចពាក្យ « Next »

Facebook Shops

Facebook Shops

៥. បញ្ចូល អ៊ីម៉ែលរបស់អ្នក រួច Submit

Facebook Shops

Facebook Shops

៦. ពេលនេះ បង្កើតឈ្មោះ កាត់តាឡុក (Catalog) នៃផលិតផលអ្នក! រួចចុច « Next »

ក្នុងការបង្កើតឈ្មោះ កាត់តាឡុក (Catalog) នៃផលិតផលនេះ លោកអ្នកអាចដាក់ឈ្មោះនៃផលិតផលនោះផ្ទាល់ក៏បាន ហើយខ្ញុំសូមផ្តល់យោបល់ថា លោកអ្នកគួរបង្កើតកាត់តាឡុក (Catalog) តែមួយបានហើយ។ បើផលិតផលច្រើន លោកអ្នកបង្កើត Collections ច្រើនប្រភេទវិញ ទើបស្រួលក្នុងការគ្រប់គ្រងពេលក្រោយ។

Facebook Shops

Facebook Shops

៧. ដាក់ទីតាំង ដោយជ្រើសរើស Cambodia រួចចុច « Next »

Facebook Shops

ចុងក្រោយនៃដំណើរការគឺ ពិនិត្យឡើងវិញម្តងទៀតនូវកិច្ចការដែលអ្នកបានធ្វើពីមួយជំហ៊ានទៅមួយជំហ៊ាន ខាងលើ! បើមានកំហុសណាមួយ ឬមានអ្វីដែលលោកអ្នកចង់កែ លោកអ្នកអាចថយក្រោយទៅកែបាន។ តែបើគិតថា វាត្រឹមត្រូវអស់ហើយ លោកអ្នកចុចគ្រីស ដូចរូប និង ចុច « Finished Setup»

អបអរសាទរ ពេលនេះលោកអ្នកបានបង្កើត Shops ទទួលបានជោគជ័យហើយ!!!

Facebook Shops

ជំហា៊នបន្ទាប់ទៀត គឺដល់ពេលដែលត្រូវដាក់ផលិតផលអ្នកចូលក្នុង Shop នេះហើយ និង គ្រប់គ្រងវាអោយបានល្អ!

0 Comments