fbpx

Marketplace កន្លែងថ្មីដែលអ្នកអាចដាក់ផលិតផលលក់ដោយមិនមានFacebook Page

by | Feb 22, 2021 | Uncategorized | 0 comments

ក្រុមហ៊ុនហ្វេសប៊ុកបានអភិវឌ្ឍន៍ខ្លួនជាច្រើន ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ជាពិសេសបង្កភាពងាយស្រួលជាច្រើនដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម។ ហើយខាងក្រោមនេះ យើងនឹងនិយាយពី Tool មួយរបស់ហ្វេសប៊ុក ដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់អាចដាក់ផលិតផលរបស់ខ្លួនលក់ដោយមិនមាន Facebook Page និង មិនត្រូវការ ប៊ូត ដែលចំណាយលុយឡើយ។

Marketplace

Marketplace

ឥឡូវងាកមកប្រធានបទយើងវិញដែលនិយាយពី Marketplace ក្នុងហ្វេសប៊ុក ដែលតាមពិតទៅវាមានជាយូរណាស់មកហើយនៅលើហ្វេសប៊ុកគឺតាំងពី ២០១៦ មកម្លេះ តែនៅកម្ពុជាយើងមិនទាន់អាចប្រើបានឡើយ។ ហ្វេសប៊ុក ពិតជាជួយសម្រួលលឿនមែនទែនដល់អាជីវកម្មខ្នាតតូច មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា Marketplace អាចប្រើបានហើយនៅកម្ពុជាយើង។ វាជារឿងដ៏ល្អមួយសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច ដែលចង់ដាក់លក់ផលិតផលក្រៅពីហ្វេសប៊ុកផេក តែនេះមិនមានន័យថា អ្នកត្រូវឈប់ប្រើផេកឡើយ។ 

ទាំងនេះជាសារៈសំខាន់ដែលអ្នកគួរប្រើ Marketplace បន្ថែមលើហ្វេសប៊ុក៖

  • ជាកន្លែងដែលអនុញ្ញាតិឲ្យអ្នកអាចរាយផលិតផលរបស់ខ្លួនដោយឥតគិតថ្លៃ

  • មានភាពងាយស្រួលឆ្ងាយជាង E-commerce manager 

  • អាចបង្ហាញផលិតផលទៅកាន់អ្នកក្នុងតំបន់លឿន ដោយមិនចាំបាច់ប៊ូត

  • អ្នកមិនមានផេក ក៏អាចដាក់លក់បាន

  • អ្នកអាចគ្រប់គ្រងបញ្ជីទំនិញបានងាយស្រួល (អាចលុបចេញ អស់ស្តុក និង ចូលទៅកែសម្រួលផលិតផលបានងាយ)

  • ចំណាយពេលតិចជាងមុន

  • អាច Chat និង Comment តបទៅកាន់អតិថិជនលឿន និងងាយ

ពិសេសនោះគឺ អ្នកអាច share ផលិតផលអ្នកបានទៅកាន់គណនេយ្យអ្នក ឬ Friends របស់អ្នកបានទៀតផង។ 

ចំណុចដែលត្រូវគិតពិចារណា៖

  • ការលក់នៅក្នុង Marketplace មិនអាចប៊ូតបានដូចក្នុងហ្វេសប៊ុកផេកទេ

  • វាបង្ហាញបានតែក្នុងតំបន់ណាមួយដែលអ្នកជ្រើសរើសផុសប៉ុណ្ណោះ

  • លក់ចេញពីគណនេយ្យផ្ទាល់ខ្លួន ដូចនេះត្រូវមានការប្រុងប្រយ័ត្នចំពោះព័ត៌មានមួយចំនួន

  • ត្រូវគោរពលក្ខខណ្ឌនៃ Commerce Policies

ទោះបីជាយ៉ាងណាក៏ដោយ Marketplace នៅតែជាកន្លែងដែលអ្នកគួរសាកល្បងដាក់លក់ ព្រោះវាជាទំនោរថ្មីមួយនៅកម្ពុជាបន្ទាប់ពីវាចេញជាយូរឆ្នាំណាស់មកហើយនៅប្រទេសអភិវឌ្ឍន៍មួយចំនួន។ លើសពីនោះ អ្នកនៅតែត្រូវការហ្វេសប៊ុកផេកដដែលដើម្បី លក់ផលិផល ឬសេវាកម្មអ្នក។ 

សរុបមក បើមានរបស់FREEហើយ អាចជួយឲ្យការផ្សព្វផ្សាយរបស់អ្នកដល់អតិថិជនគោលដៅបានកាន់តែលឿន ហេតុអ្វីមិនសាកល្បងមែនអត់ ?

តោះសាកចាប់ផ្តើម ដាក់ផលិតផលលក់តាមជំហ៊ានងាយៗខាងក្រោម៖

១. ចូលទៅកាន់ Marketplace នៅផ្នែកខាងលើនៃហ្វេសប៊ុក

Marketplace

Marketplace

២. ចុចលើ Create New Listing

CreateNewListing

CreateNewListing

៣. បន្ទាប់មក ចុច Item for Sale

Items for Sale

Items for Sale

៤. ដាក់រូប ផលិតផល

Add Photo

Add Photo

៥. បញ្ចូលព័ត៌មាននៃផលិតផលរបស់អ្នក 

Add Information

Add Information

Add Information

Add Information

៦. ចុចលើពាក្យ « Next» 

៧. ចុងក្រោយគឺ « Publish »

នោះផលិតផលរបស់អ្នក នឹងផុសចូល Marketplace ដែលមានគេអាចមើលឃើញយ៉ាងមានប្រសិទ្ធភាព

0 Comments