ការគ្រប់គ្រង់លើចំណូលចំណាយពិតជាចាំបាច់ខ្លាំងណាស់ ជាពិសេសសម្រាប់អ្នកដែលជាម្ចាស់អាជីវកម្ម។ តើអ្នកបានគ្រប់គ្រងប្រតិបត្តិការរបស់អ្នកបានត្រឹមត្រូវ និងច្បាស់លាស់ហើយ ឬនៅ?
នៅថ្ងៃនេះមជ្ឈមណ្ឌលព័ត៌មានឌីជីថល សូមណែនាំកម្មវិធីទូរសព្ទដៃមួយដែលឌីហ្សាញឡើងសម្រាប់សហគ្រិនខ្នាតមីក្រូ តូច និងមធ្យម ដើម្បីជួយគ្រប់គ្រងហរិញ្ញវត្ថុឲ្យកាន់តែប្រសើរឡើង នោះគឺ កត់ត្រារៀល ។
បើអ្នកមិនទាន់មានកម្មវិធីនេះទេ សូមចូលតំណរលីងខាងក្រោម៖
បន្ទាប់ពីអ្នកមានកម្មវិធីនេះរួចហើយ ជំហានបន្ទាប់គឺ បង្កើតគណនេយ្យរបស់អ្នក និងចាប់ផ្តើមកត់រាល់ប្រតិបត្តិការនានា។
ខាងក្រោមនេះ ជាវីធីកត់ប្រាក់ចំណូលរបស់អ្នក៖
-
ពីផ្ទាំងព័ត៌មាន ចុច « កត់ចំណូលថ្មី »
-
អ្នកអាចជ្រើសរើសក្នុងការ បញ្ចូលតម្លៃសរុបឬបន្ថែមផលិតផលទៅការលក់
Cost
គន្លឹះ៖ ប្រសិនជាបើអ្នកត្រូវការជំនួយបន្ថែម អំឡុងពេលបញ្ចូលផលិតផលនៅក្នុងកម្មវិធី អាចទៅមើលការណែនាំដែលនិយាយពី“ តើខ្ញុំបញ្ចូលផលិតផលថ្មីយ៉ាងដូចម្តេច?
3.ពិនិត្យមើលកាលបរិច្ឆេទអោយបានត្រឹមត្រូវ និងកែតំរូវវា ប្រសិនបើចាំបាច់
4. អ្នកអាចបញ្ចូលចំណងជើងនៃការលក់ ប្រសិនបើអ្នកចង់ (វាមិនចាំបាច់ឡើយ)
Information
5. អ្នកអាចជ្រើសរើសឈ្មោះអតិថិជន ប្រសិនបើអ្នកចង់ (វាមិនចាំបាច់ឡើយ)
គន្លឹះ ៖ ប្រសិនជាបើអ្នកត្រូវការជំនួយបន្ថែម អំឡុងពេលបញ្ចូល់អតិថិជននៅក្នុងកម្មវិធី អាចទៅមើលការណែនាំដែលនិយាយពី“ តើខ្ញុំបញ្ចូលអតិថិជនថ្មីបានយ៉ាងដូចម្តេច?
6. ចុច « យល់ព្រម »
Confirm
អ្នកធ្វើបានល្អ! « ចំណូលរបស់អ្នកត្រូវបានកត់ត្រាទុក !» សារមួយនឹងលេចចេញមកដែលបញ្ជាក់ពីកត់ចំណូលរបស់អ្នកបានជោគជ័យហើយ។
Congratulation
ចុះប្រសិនជាអ្នកកត់ខុសនៅកន្លែងណាមួយ ហើយត្រូវការកែលេខ ឬទិន្នន័យនៃចំណូលនោះ? កុំបារម្ភអី តោះធ្វើតាមជំហាខាងក្រោមងាយៗដើម្បីកែតម្រូវវាមកវិញ តាមតម្រូវការអ្នក៖
-
ពីផ្ទាំងព័ត៌មាន ចុចប៊ូតុង «បញ្ជីលក់»
គន្លឹះ៖ អ្នកក៏អាចចុកែនៅការកត់ចំណូលដែលបានកត់ប្រចាំថ្ងៃផងដែរ
2. ជ្រើសរើសកាលបរិច្ឆេទនៃចំណូលដែលបានកើតឡើង
គន្លឹះ៖ អ្នកក៏អាចជ្រើសរើស អតិថិជន បើសិនជាអ្នកដឹងថាអតិថិជនមួយណាដែលអ្នកបានលក់ទៅអោយ
3. ចុចចូលមើល បញ្ជី រហូតដល់អ្នករកទីតាំងនៃចំណូលដែលអ្នកត្រូវកែ
4. ចុចលើចំណូល ហើយជ្រើសរើសយកពាក្យ«កែប្រែ»
5. ផ្លាស់ប្តូរព័ត៌មានលម្អិតដែលអ្នកចង់កែ
6. ចុច « យល់ព្រម »
អ្នកធ្វើបានល្អ! ចំណូលរបស់អ្នកបានកែប្រែ។
អត់ទេ! ខ្ញុំមិនចង់កែទេ គឺចង់លុបវាចោល!
គ្មានអ្វីដែលពីបាកទេ ជាមួយកត់ត្រារៀល ៖
-
ពីផ្ទាំងព័ត៌មាន ចុចប៊ូតុង «បញ្ជីចំណូល»
គន្លឹះ៖ អ្នកក៏អាចចុចកែនៅការកត់ចំណូល់ប្រចាំថ្ងៃផងដែរ
2.ជ្រើសរើសកាលបរិច្ឆេទនៃចំណូលដែលបានកើតឡើង
គន្លឹះ៖ អ្នកក៏អាចជ្រើសរើស អតិថិជន បើសិនជាអ្នកដឹងថាអតិថិជនមួយណាដែលអ្នកបានលក់ទៅអោយ
3. ចុចចូលមើល បញ្ជី រហូតដល់អ្នករកទីតាំងនៃចំណូលដែលអ្នកចង់លុប
4. ចុចលើចំណូលនោះ ហើយ «លុប»
5. សារមួយលេចចេញមក សួរអ្នកថា ‘តើអ្នកពិតជាចង់លុបចោលចំណូលនេះរហូតមែនទេ?
6. ចុច « យល់ព្រម »
អ្នកធ្វើបានល្អ! ចំណូលរបស់អ្នកត្រូវបានលុបចោលហើយ! វានឹងមិនបង្ហាញនៅក្នុងបញ្ជី់ចំណូលឬរបាយការណ៍របស់អ្នកទៀតទេ
អត្ថបទពេញនិយមផ្សេងៗទៀតដែលអ្នកគួរមើល៖
0 Comments