fbpx

វិធីគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកឲ្យមានប្រសិទ្ធភាព

by | Aug 31, 2020 | Uncategorized | 0 comments

ការគ្រប់គ្រងហិរញ្ញវត្ថុគឺជាកត្តាមួយនៅក្នុងចំណោមកត្តាសំខាន់ៗដ៏ទៃទៀត ប៉ុន្តែសម្រាប់អាជីវកម្មខ្នាតតូច វាអាចពិបាកក្នុងការចាត់ចែង និងគ្រប់គ្រង។ 

ខាងក្រោមនេះជា ៤ ជំហានដែលជួយអ្នកក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ៖ 

១. បែងចែកហិរញ្ញវត្ថុផ្ទាល់ខ្លួនពីហិរញ្ញវត្ថុអាជីវកម្មរបស់អ្នក

4.png

ការបែងចែកហិរញ្ញវត្ថុផ្ទាល់ខ្លួនពីហិរញ្ញវត្ថុអាជីវកម្មរបស់អ្នកគឺជាជំហានសំខាន់បំផុតនៅពេលបើកដំណើរការអាជីវកម្ម។ នៅពេលដែលហិរញ្ញវត្ថុផ្ទាល់ខ្លួននិងហិរញ្ញវត្ថុជំនួញរបស់អ្នកត្រូវបានដាក់លាយបញ្ចូលគ្នា អ្នកមិនត្រឹមតែមិនដឹងថា តើអាជីវកម្មអ្នកបានបង្កើតលុយឬក៏អត់នោះទេ វាថែមទាំងធ្វើអោយអ្នកមិនដឹងថា តើអាជីវកម្មរបស់អ្នកបង្កើតលុយបានប៉ុន្មានទៀតផង។ 

២. កត់ត្រាអ្វីៗទាំងអស់! 

 បន្ទាប់ពីបែងចែកហិរញ្ញវត្ថុផ្ទាល់ខ្លួននិងអាជីវកម្មហើយ ជំហានបន្ទាប់គឺកត់ត្រារាល់ប្រតិបត្តិការរបស់អ្នកប្រសិនបើអ្នកមិនដឹងបីរបៀបធ្វើកំណត់ត្រាចំណូលចំណាយទេ នោះវិធីងាយដ៏ងាយស្រួលបំផុតដើម្បីធ្វើ គឺកត់ត្រាប្រាក់ទាំងអស់ដែលចូលមកក្នុងអាជីវកម្មរបស់អ្នក (រាល់ការលក់) និងប្រាក់ទាំងអស់ដែលបានចំណាយ (រាល់ការចំណាយ) ។ សរសេរលេខទាំងនោះចុះហើយគណនាប្រាក់ចូល – លុយចេញជារៀលរាល់ថ្ងៃ។ 

5.png

3.png

៣. បង់ប្រាក់ឈ្នួលឲ្យខ្លួនឯង 

អ្នកប្រហែលជាងឿងឆ្ងល់ថានៅពេលអ្នកចាប់ផ្តើមបែងចែកហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកពីហិរញ្ញវត្ថុអាជីវកម្ម តើអ្នករកប្រាក់បានយ៉ាងដូចម្តេច? អ្នកបង់ប្រាក់ឈ្នួលឲ្យខ្លួនឯងដោយខ្លួនឯង! ជ្រើសរើសប្រាក់ខែដែលអ្នកគិតថាអាជីវកម្មអាចមានលទ្ធភាព ហើយវាសមហេតុផលសម្រាប់ការងារដែលអ្នកធ្វើ។ បន្ទាប់មកបើកប្រាក់ឈ្នួលឱ្យខ្លួនអ្នកជាប្រចាំខែ។ ខែខ្លះអ្នកប្រហែលជាមិនមានប្រាក់គ្រប់គ្រាន់ក្នុងអាជីវកម្មរបស់អ្នក ដែលនោះវាជារឿងមិនអីទេ។ ហើយខែខ្លះអ្នកអាចនៅសល់ច្រើន។ ព្យាយាមកុំផ្លាស់ប្តូរប្រាក់ឈ្នួលរបស់អ្នកដោយផ្អែកលើចំនួនប្រាក់ដែលអ្នកមានច្រើន តាមដែលអាចធ្វើទៅបាន ត្រូវធ្វើអោយវាដោយមានស្ថេរភាព។ 

7.png

6.png

៤. លំហូរសាច់ប្រាក់ 

ជំហានចុងក្រោយ គឺគ្រប់គ្រងលំហូរសាច់ប្រាក់របស់អ្នក និងធ្វើការព្យាករណ៍លំហូរសាច់ប្រាក់ឲ្យទៀងទាត់ 

ដើម្បីអានបន្ថែមអំពីការធ្វើលំហូរសាច់ប្រាក់ សូមមើលវីដេអូនេះ ៖