carousel posting
តើទម្រង់ Carousel ជាអ្វី ?
Carousel ជាទម្រង់មួយដែលអនុញ្ញាតិអោយអ្នកផុសរូប ឬវីដេអូចន្លោះពី ២ ទៅ ១០ ដែលភ្ជាប់គ្នាទៅនឹងលីងរបស់វេបសាយណាមួយ។ យើងអាចអូសCarousel ចុចឡើងៗបានដោយគ្រាន់តែអូសរូបភាពនោះតាមសញ្ញាព្រួញ។
ហេតុអ្វីបានជាវាមានសារះសំខាន់ ?
carousel posting
Carousel ត្រូវបានគេអ្នកផ្សព្វផ្សាយតាមប្រព័ន្ធអិនធើណិតពេញនិយមប្រើ ក្នុងគោលបំណងបង្ហាញពី អចលនទ្រព្យ សេវាកម្មណាមួយ, លក្ខណៈពិសេសរបស់ផលិតផល កម្មវិធី និងមានផ្សេងៗទៀត។
បើអ្នកមានផលិតផលឬសេវាកម្មច្រើនមុខ ហើយមានលក់នៅវេបសាយដែរ នោះការជ្រើសរើសយក Carousel ពិតជាមិនគួរមើលរំលងឡើយ។
លើសពីនោះទៅទៀត គេប្រើ Carousel ដើម្បី៖
-
បង្ហាញពីលក្ខណៈពិសេសៗរបស់ផលិតផលមួយ៖ អ្នកអាចបង្ហាញគ្រប់ជ្រុងនៃផលិតផលមួយរបស់អ្នកដើម្បីអោយអតិថិជនជឿរទុកចិត្ត និងអាចសម្រេចចិត្តបានលឿន។
-
បង្ហាញផលិតផលច្រើនមុខ ហើយភ្ជាប់ទៅនឹងលីងវេបសាយលក់ ៖ អ្នកអាចបង្ហាញពីជម្រើសដល់អតិថិជន ដោយបង្ហាញពីផលិតផលដែលអ្នកមាន ហើយភ្ជាប់លីងនឹងរូបភាពនីមួយៗផងដែរ។ វាក៏ជាវិធីដ៏មានប្រសិទ្ធភាពក្នុងការនាំអតិថិជនទៅកាន់វេបសាយអ្នកដែរ (Bring Traffic)។
-
ប្រាប់ជាសាច់រឿង៖ ការប្រើរូបភាព ឬវីដេអូជាបន្តបន្ទាប់ដើម្បីពណ៌នាពីសាច់រឿងមួយដ៏គួរអោយចាប់អារម្មណ៍។
-
ពន្យល់ពីដំណើរការណ៍៖ យើងក៏អាចប្រើCarousel ដើម្បីប្រាប់ពីវិធីក្នុងការធ្វើអ្វីមួយតាមរយៈរូបភាពបន្តៗគ្នា ហើយវិធីនេះ មជ្ឈមណ្ឌលព័ត៌មានឌីជីថលបានប្រើញឹកញាប់ជាងគេក្នុងការពន្យល់ពីរបៀបធ្វើអ្វីមួយ។
ឧទាហរណ៍៖ [ របៀប Crosspost ងាយៗដែលចំណេញពេលវេលា]
-
បង្ហាញពីលទ្ធិផល៖ ប្រើរូបភាព ឬ វីដេអូបន្តបន្ទាប់ដើម្បីបង្ហាញពីគុណសម្បិត្តិដែលទទួលបានក្រោយប្រើផលិតផល ឬសេវាកម្ម។
crosspost
របៀបផុសរូប ឬវីដេអូជាទម្រង់ Carousel ?
>> Create Studio ដែលនៅឆ្វេងដៃនៃផេក
create stadio
>> Post Something or Create Post
Post
>> Multimedia
multimedia
>> Create a Photo Carousel
Photo Carousel
រួចបញ្ចូលលីងវេបសាយរបស់អ្នក
url
digital resource centre
**ចំណាំ៖ អ្នកត្រូវមានលីងវេបសាយដើម្បីភ្ជាប់ទៅនឹងរូបនីមួយៗជាចាំបាច់។
បន្ទាប់មក អ្នកអាចបញ្ចូលរូបភាព ឬវីដេអូដែលអ្នកចង់បន្ថែមបានរហូតដល់១០ រូប ដោយចុចនៅលើសញ្ញា (+) ដូចរូបខាងក្រោម ហើយធ្វើបែបនេះបន្តបន្ទាប់រហូតដល់ចំនួនដែលអ្នកចង់បាន (ក្រោម១០រូប)។
carousel
carousel
អ្នកក៏អាចកែចំណងជើង (Headline) នៅផ្នែកខាងក្រោមរូបនេះផងដែរ ដោយគ្រាន់តែចុចលើវា រួចលុបចំណងជើងចាស់ចោល និងសរសេរចំណងជើងថ្មីដែលអ្នកចង់បាន។
0 Comments