fbpx

វិធីក្នុងការដាក់លេខសម្ងាត់ឲ្យបានខ្លាំងល្អ មានសុវត្ថិភាព

by | Dec 20, 2020 | Uncategorized | 0 comments

Audora Beauty Co..gif

សព្វថ្ងៃ មានករណីការចូលហែកFacebook Account ជាច្រើនហូរហែរ ដែលទាមទារអោយអ្នកប្រើហ្វេសប៊ុកត្រូវចេះពីគន្លឹះរក្សាសុវត្ថិភាពគណនេយ្យរបស់។ បើគិតដល់ការដាក់លេខសម្ងាត់ មានមនុស្សមិនតិចទេ ដែលឈឺក្បាល និងធុញនឹងបញ្ហានេះព្រោះប្រើដាក់ខ្លី ឬធម្មតាពេកវាគ្មានសុវត្ថិភាព តែបើអ្នកពាក្យពិបាក វាមានសុវត្ថិភាពខ្ពស់មែន តែយើងនឹងភ្លេច។

ដាក់លេខសម្ងាត់ដែលប្រសើរជាងមុនដោយ (Build a Better Password )៖

១. ត្រូវសរសេរលេខសម្ងាត់យ៉ាងតិចអោយបាន ៨តួអក្សរ ហើយក្រុមហ៊ុនហ្វេសប៊ុកសូមណែនាំសរសេរអោយបាន១២ តួអក្សរដើម្បីបន្ថែមសុវត្ថិភាព

more than 8 characters

more than 8 characters

២. ក្នុងលេខសម្ងាត់ ត្រូវមាន លេខ, សញ្ញា, អក្សរតូច អក្សរធំនៅជាមួយគ្នា

៣. ជៀសវាងការសរសេរលេខសម្ងាត់តែមួយពាក្យ ឧទា៖ Love, Famiy, dog,… ដែលធ្វើឲ្យអ្នកដទៃងាយនឹងទាញ ឬ ហែក ឬយើងអាចនិយាយម្យ៉ាងទៀតថា គឺ Use passphrases, not passwords ដែលយើងប្រែថា ការប្រើជា ឃ្លាសម្ងាត់ មិនមែនជា ពាក្យសម្ងាត់ទេ។ 

No one word password

No one word password

  • តើធ្វើដូចម្តេចទើបបង្កើត ឃ្លាសម្ងាត់នោះបានល្អ មិនងាយនឹងទាញ ឬភ្លេច?

ជាធម្មតា មនុស្សយើងតែងតែភ្លេចច្រើន ដូចនេះអ្នកទាំងអស់គ្នាចូលចិត្តដាក់លេខសម្ងាត់ណាដែលងាយៗ ខ្លី និងស្រួលចាំ បើអ្នកវែងពេកនោះអ្នកប្រាកដជាភ្លេច តែបើអ្នកងាយពេក គេស្រួលហែកចូល។ តើធ្វើយ៉ាងណាទៅ ? 

តោះ Work Smart , not work hard ជាមួយមជ្ឈមណ្ឌលព័ត៌មានឌីជីថល តាមរយះជំហានខ្លីខាងក្រោមដើម្បីបាន «ឃ្លាសម្ងាត់» មួយដែលគ្មានអ្នកណាដឹងក្រៅពីអ្នកឡើយ។ 

Work Smart, Not Work hard

ក. ជំហានទី១៖ ប្រើពាក្យណាដែលមានទំនាក់ទំនងគ្នា 

ការប្រើពាក្យដែលមានទំនាក់ទំនងគ្នា ជួយអោយអ្នកចាំបានល្អ មិនងាយនឹងភ្លេចឡើង។ ឧទា៖ Sokha Neary mysibling ដែលនេះជាឈ្មោះបងប្អូនក្នុងគ្រួសារមួយតាមលំដាប់ពីបងទៅប្អូន។ ងាយស្រួលចាំណាស់ មិនពិបាកចាំពាក្យពិបាកពេកទេ។ 

ខ. ជំហានទី២៖ ឃ្លាឬពាក្យដែលមានលក្ខណៈពិសេសដាច់ដោយឡែកពីគេ ដែលមានតែអ្នកម្នាក់គត់យល់ពីវា ។ វាអាចតំណាងអោយព្រឹត្តិកាណ៍ ឬសកម្មភាពណាមួយដែលអ្នកចាំមិនភេ្លច ឬ មានអត្ថន័យបំផុតសម្រាប់អ្នក។ ឧទា៖ HomeDesignConstruct20201201ដែលនិយាយពីការសាងសងផ្ទះរបស់អ្នកជាដើម។ 

គ. ជំហានទី៣៖ ស្រម៉ៃឃ្លានោះទុកក្នុងខួរក្បាល ។

ឃ. ជំហានទ៤៖ ចាប់ផ្តើមលាយបញ្ចូលគ្នារវាងតួអក្ស លេខ ឬសញ្ញា ផ្សេងៗដើម្បីបង្កើតជាឃ្លាដែលមានន័យមួយ។ ឧទា៖ P0$$wordS@ve 

ក្នុងឧទាហរណ៍នេះ បើសរសេរជាធម្មតាគឺ PasswordSave តែយើងជំនួយអក្សមួយចំនួនដោយលេខ ឬសញ្ញា ដែលមានតែអ្នកម្នាក់ដឹងពីវា។ 

៤. ពិនិត្យមើលពេលអ្នកដាក់លេខកូតសម្ងាត់ ថាតើហ្វេសប៊ុកបញ្ជាក់ថា វា Strong (ខ្លាំង) ហើយឬនៅ ព្រោះហ្វេសប៊ុកនឹងប្រាក់ដោយស្វ័យប្រវត្តពេលអ្នកបញ្ចូលលេខសម្ងាត់ថា វា Weak (ខ្សោយ), Medium (មធ្យម), Strong (ខ្លាំង)។ 

5.png

៥. បើអោយដំណើរការ Security key ឬ two-factor authentication 

two-factor authentication

two-factor authentication

មិនថា អ្នកដឹងពីគន្លឹះដាក់លេខសម្ងាត់អោយខ្លាំងនិងមានសុវត្ថិភាពប៉ុនណាក៏ដោយ អ្នកត្រូវចាំថា លេខសម្ងាត់ទាំងអស់នោះគឺប្រើនៅលើអិនធើណិត នោះមានន័យថាវាត្រូវបានរក្សាទុកនៅកន្លែងណាមួយ។ ហើយបើវាត្រូវបានរក្សាទុកនៅកន្លែងណាមួយ នោះឳកាសដែលមានអ្នកលួចក៏នៅតែមានដែរ ជាពិសេសសម័យនេះ ដែលមានបច្ចេបវិទ្យាជឿនលឿន GPU ដែលមានសមត្ថភាពខ្លាំងមុន ហើយតម្លៃធូរថ្លៃគួរសមជាងមុនដែរ នោះការសោរពីរជាន់គឺពិតជាចាំបាច់ខ្លាំងណាស់ ដែលពាក្យបច្ចេកទេសគឺ two-factor authentication។ Two-factor authentication ជួយផ្តល់ដំណឹងជូនអ្នកពេលមានអ្នកនរណាម្នាល់ព្យាយាមចូលគណនេយ្យរបស់អ្នក។ ធ្វើតាមជំហានខាងក្រោមដើម្បីបើក អោយ Two Factor-Authentication ដំណើរការ៖

របៀបបើក two-factor authentication 

>>Settings

>> Security and login

PW5.PNG

>> Use two-factor authentication

PW6.PNG

>> Edit  >> បើក (Turn on)

របៀបប្តូរលេខកូតសម្ងាត់ហ្វេសប៊ុក 

>> Settings >> Security and Login >> Login >> Change Password

PW8.PNG

>> បញ្ចូល លេខសម្ងាត់បច្ចប្បន្ន , រួមលេខសម្ងាត់ថ្មីដែលអ្នកចង់ដាក់ និងវាយលេខសម្ងាត់ថ្មីម្តងទៀតដើម្បីបញ្ជាក់សារជាថ្មី រួច >> Save Changes 

PW9.PNG

0 Comments