fbpx

របៀបដាក់ Visaកាត សម្រាប់ការចំណាយក្នុងហ្វេសប៊ុកផេក

by | Dec 2, 2020 | Uncategorized | 0 comments

បើអ្នកទើបតែបង្កើតផេកថ្មីៗ ហើយចង់ប៊ូតផេក ឬប៊ូតផុស អ្នកចាំបាច់ត្រូវតែមានលុយនៅក្នុងផេក របស់អ្ននជាមុនសិន។ 

ខាងក្រោមនេះ ជាជំហ៊ានងាយៗដែលអ្នកត្រូវធ្វើដើម្បីដាក់កាតក្នុងហ្វេសប៊ុកផេក៖ 

១. នៅផ្នែកខាងឆ្វេងដៃនៃផេក រកមើលពាក្យ >> Ad Centerចុចទីនេះ

Payment1.PNG

នោះអ្នកវានឹងលោតផ្ទាំងដូចរូបខាងលើនេះ បន្ទាប់មកចុច  >> Payment Settings ដែលនៅខាងស្តាំដៃ

នោះផ្ទាំងថ្មីមួយទៀត នឹងចេញដូចរូបខាងក្រោម រកមើលពាក្យ >> Add Payment Method ដែលនៅស្តាំដៃ។

Payment2.PNG

បន្ទាប់ពីអ្នកចុចលើពាក្យ >> Add Payment Method អ្នកនឹងឃើញផ្ទាំងព័ត៌មានអំពីប្រភេទកាតដែលហ្វេសប៊ុកអាចទទួលបានដូចរូបខាងក្រោម។ នៅទីនេះ ហ្វេសប៊ុកមានបីជម្រើសជូនអ្នក ដូចជា Debit or Credit Card (កាតដែលយើងប្រើដកលុយតាម ATM សព្វថ្ងៃជាប្រភេទ Debit Card), PayPal (នៅកម្ពុជាមិនទាន់ដំណើរការល្អឡើយសព្វថ្ងៃ តែអ្នកក៏អាចប្រើវាសម្រាបទិញអនឡាញ ឬបង់វិក័យបត្រនានាតាមអនឡាញងាយស្រួលផងដែរ តែបើអ្នកមិនមានគណនេយ្យPayPalទេ រំលងវាចោលសិនទៅ កុំបារម្ភអី!) និង Facebook Ad Credit (នៅកម្ពុជា មិនទាន់មានទេ)។ ដូចនេះ អ្នកត្រូវចុចលើ ជម្រើសទី១ដូចរូប។

Payment3.PNG

បន្ទាប់មកទៀត ផ្ទាំងដូចរូបខាងក្រោមក៏លេចចេញឡើង អោយអ្នកបំពេញព័ត៌មានដែលមានលើកាតរបស់អ្នក មានដូចជា ឈ្មោះនៅលើកាត  លេខនៅលើកាត ថ្ងៃខែផុតកំណត់របស់កាត និង លេខ(សម្ងាត់) CVV ដែលនៅលើកាត។ 

តាមពិតទៅការប្រើប្រាស់ VISAកាត ពិតជាមិនលំបាកដូចដែលអ្នកព្រួយបារម្ភពេកនោះទេ វាតែងតែមានវិធីការពារជានិច្ច។ 

បើអ្នកជ្រើសរើសយក Visa កាតសម្រាប់ភ្ជាប់ជាមួយផេក យើងសូមណែនាំអោយប្រើកាតសប្បនិមិត្ត ហើយដាក់លុយល្មមៗនឹងប៊ូតបានហើយ។ ការប្រើកាតសប្បនិមិត្តដើម្បីដាក់ក្នុងផេក វាមានសុត្ថិភាពជាងប្រើកាតពិតប្រាកដរបស់អ្នក។ 

គន្លឹះមួយទៀតគឺ បែងចែកកាតអោយដាច់ពីគ្នា រវាងកាត់ប្រើផ្ទាល់ខ្លួន ឬសន្សំ និងកាតដាក់ក្នុងផេក។ 

Payment4.PNG

បន្ទាប់មក ចុច >>Save ។

>>សូមចូលរួមអបអរ អ្នកបានដាក់កាតសម្រាប់ការចំណាយនានាលើផេកបានសម្រេចហើយ!

0 Comments