ក្នុងនាមជាសហគ្រិនមួយរូប ការគ្រប់គ្រងពេលវេលាអាចជាការពិបាក ប៉ុន្តែវាពិតជាសំខាន់ណាស់ហើយអ្នកត្រូវប្រាកដថាអ្នកបានចែកការងារអ្នកជាអាទិភាពប្រកបដោយប្រសិទ្ធភាព។ មានឧបករណ៍អ៊នឡាញមួយចំនួនដែលអាចជួយគ្រប់គ្រងពេលវេលាដោយឥតគិតថ្លៃ។ ខាងក្រោមនេះ ជាឧបករណ៍ដែលកំពុងពេញនិយមប្រើ៖
១. ប្រតិទិន – Gmail
ការប្រើប្រាស់ប្រតិទិនដើម្បីធ្វើជាកាលវិភាគកំណត់ពេលវេលារបស់អ្នកគឺជាវិធីដ៏ល្អមួយដើម្បីធ្វើឱ្យប្រាកដថាអ្នកកំពុងបំពេញភារកិច្ចណាដែលសំខាន់ជាងគេមុន។ ជាធម្មតា ក្នុងមួយថ្ងៃយើងអាចមានកិច្ចការតូចៗជាច្រើន ហើយវារំខានអារម្មណ៍ដែលនាំឲ្យយើងគិតថា យើងមិនបានបំពេញការងារអ្វីដែលសំខាន់សោះ។ យើងធ្វើការពេញមួយថ្ងៃដោយភាពមមារញឹក តែអ្វីដែលយើងចង់ធ្វើគឺការងារដែលសំខាន់។ ការដាក់ការងារសំខាន់ៗទាំងនេះទៅក្នុងប្រតិទិនរបស់អ្នក វាជួយធ្វើអ្នកឱ្យប្រាកដថាអ្នកបានបំពេញការងារសំខាន់ ហើយមិនត្រូវបានរំខានដោយកិច្ចការតូចតាច។ ប្រតិទិនអនឡាញឥតគិតហើយស្រួលប្រើគឺ gmail ។ ចូលទៅកាន់គេហទំព័រ Gmail ហើយចុះឈ្មោះ បន្ទាប់មកចុចលើរូបតំណាងនៅជ្រុងម្ខាងនោះអ្នកនឹងឃើញប្រតិទិនរបស់អ្នក។ ប្រសិនបើអ្នករវល់ខ្លាំង ការប្រើប្រាស់ប្រតិទិនឲ្យទៀតទាត់នឹងជួយអ្នកឱ្យប្រើពេលវេលារបស់អ្នកកាន់តែមានផលិតភាពខ្ពស់។
The Digital Resource Center-Gmail
The Digital Resource Center-Gmail
២. បញ្ជីការងារដែលត្រូវធ្វើ – Todoist
នៅមជ្ឈមណ្ឌលព័ត៌មានឌីជីថល យើងចូលចិត្តកម្មវិធីនេះដែលអាចប្រើបានទាំងលើទូរស័ព្ទនិងកុំព្យូទ័រ។ វាងាយស្រួលប្រើអ្នកអាចបង្កើតគម្រោងឬប្រភេទផ្សេងៗដើម្បីរៀបចំភារកិច្ចរបស់អ្នកនិងដាក់កាលបរិច្ឆេទលើកិច្ចការនីមួយៗ។ ការប្រើវាបញ្ចូលគ្នាជាមួយប្រតិទិន វាមិនត្រឹមតែជួយអ្នកឱ្យប្រាកដថាអ្នកបានបំពេញភារកិច្ចសំខាន់ៗរបស់អ្នកប៉ុណ្ណោះទេ ហើយវាថែមទាំអជួយអ្នកមិនឲ្យភ្លេចអ្វីដែលអ្នកត្រូវធ្វើដែរ។ យើងក៏អាចប្រើប្រើ todoist សម្រាប់កត់បញ្ជីទិញទំនិញរបស់យើងផងដែរ!
៣. ការផ្តោតអារម្មណ៍ – Forest
Forest គឺជាកម្មវិធីពិសេសមួយដែលជួយអ្នកផ្តោតអារម្មណ៍។ វាមានភាពសាមញ្ញណាស់ដោយគ្រាន់តែចុចលើដើមឈើ ។អ្នកធ្វើការផ្តោតអារម្មណ៍បានយូរប៉ុណ្ណា ដើមឈើនោះនឹងដុះធំឡើងៗតាមនោះដែរ (កុំរំខានពីហ្វេសប៊ុក) ។ កម្មវិធីនេះជាប់ជាកម្មវិធីល្អបំផុតនៅឆ្នាំ ២០១៨ និង ២០១៩ វាជាឧបករណ៍ដ៏ល្អដើម្បីជួយអ្នកផ្តោតអារម្មណ៍ក្នុងពេលបំពេញភារកិច្ចសំខាន់ៗ។
ការប្រើប្រាស់កម្មវិធីទាំង ៣ នេះជាមួយគ្នាអ្នកអាចជួយអ្នកអោយក្លាយជាមនុស្សដែលធ្វើការមានប្រសិទ្ធភាពខ្ពស់ មានផលិតភាព និងអាចការគ្រប់គ្រងពេលវេលាបានល្អ។ ពេលអ្នកអាចបំពេញការងារដែលមានផលិតភាពខ្ពស់ នោះវាកាន់តែអាចជួយឱ្យអ្នកមានអារម្មណ៍ធូរស្បើយ កាត់បន្ថយការថប់បារម្ភ និងផ្តល់ពេលវេលាច្រើនដល់គ្រួសារអ្នក។
**ប្រាប់ពីកម្មវិធីដែលអ្នកចូលចិត្តជាងគេបានទេ!
0 Comments