fbpx

ការរៀបចំហ្វេសប៊ុកផេក​ឲ្យបានត្រឹមត្រូវ

by | Sep 7, 2020 | Uncategorized | 0 comments

សព្វថ្ងៃហ្វេសប៊ុកជាកន្លែងដ៏សំខាន់សម្រាប់ធ្វើការផ្សព្វផ្សាយផលិតផល ឬសេវាកម្មទៅកាន់អតិថិជន។ 

ហើយសំណួរជាច្រើនបានសួរពាក់ព័ន្ធនឹងវា ក្នុងនោះរបៀបធ្វើទីផ្សារលើហ្វេសប៊ុកជាសំណួរដែលពេញនិយមជាងគេ ហើយចម្លើយក៏ត្រូវបានឆ្លើយដោយអ្នកជំនាញជាច្រើនផងដែរ។ 

ពេលនេះ យើងសូមបង្វែរចំណាប់អារម្មណ៍របស់អ្នកពីរបៀបធ្វើទីផ្សារលើហ្វេសប៊ុកបន្តិចសិន ហើយមកគិតពីចន្លោះប្រហោងតូចមួយដែលម្ចាស់អាជីវកម្មតែងមើលរំលង។ ចំណុចមួយនោះគឺ តើហ្វេសប៊ុកផេកអ្នក បានរៀបចំឲ្យមានប្រសិទ្ធភាព ឬត្រឹមត្រូវតាមស្តង់ដាហើយ ឬនៅ មុននឹងផ្សព្វផ្សាយ? វាប្រៀបបីដូចជា ហាងដែលអ្នកត្រូវសាងសង ដេគ័ររៀនចំឲ្យបានស្អាត ហើយដាក់តាំងផលិតផលសិន មុននឹងចង់ឲ្យគេមកទិញ។ ហើយខាងក្រោមនេះ ជាចំណុចដែលអ្នកត្រូវពិនិត្យមើលលើផេក ថាបានបំពេញបានគ្រប់ត្រឹមត្រូវហើយឬនៅ? 

១. ឈ្មោះ & ឡូហ្គូ (Name &Logo)

ឈ្មោះ &ឡូហ្គូ គឺត្រូវតែតំណាងឲ្យអាជីវកម្មរបស់អ្នក ហើយវាត្រូវតែស្អាត និងអាចប្រាប់ទៅកាន់អតិថិជនច្បាស់ថាអ្នកកំពុងលក់អ្វី ព្រោះពេលអ្នកធ្វើការប៊ូតឬផ្សព្វផ្សាយ អ្វីដែលគេមើលឃើញមុនគេគឺ ឈ្មោះ & ឡូហ្គូនេះហើយ។ 

២. Cover 

ជារូប ឬវីដេអូដែលតំណាងឲ្យអាជីវកម្មរបស់អ្នក ឬព័ត៌មានដែលអ្នកចង់ឲ្យអតិថីជនអ្នកមើលឃើញមុនគេ អ្នកត្រូវប្រាកដច្បាស់ថា Cover ឈ្មោះ & ឡូហ្គូ គឺវាមានភាពស៊ីគ្នា។ 

>> របៀបដាក់ Cover ឬប្តូរCover៖ ចុច Edit លើផ្នែកខាងលើហើយបញ្ចូលរូបដែលអ្នកដាក់ដូចរូប។

13.png

៣. Username 

8.png

តើផេកអ្នកមាន Username ហើយឬនៅ? ចំណុចនេះ វាពិតជាសំខាន់ណាស់ ព្រោះវាជួយឲ្យអតិថិជនងាយស្រួលក្នុងការរកឈ្មោះអាជីវកម្មអ្នកលើហ្វេសប៊ុក។ អ្នកត្រូវប្រាកដថា ផេកអ្នកបានដាក់ Username រួចហើយ។ នេះជាគុណសម្បិត្តិរបស់វាគឺ៖

  • អតិថិជនងាយស្រួលរកលើហ្វេសប៊ុក

  • អ្នកបានចុះបញ្ជីឈ្មោះជាមួយហ្វេសប៊ុក ដូចនេះ គ្មាននរណាអាចមានឈ្មោះដូចអ្នកឡើយ

  • ទទួលបានលីងឈ្មោះដែលខ្លី ងាយចាំ និងងាយស្រួលយកទៅប្រើប្រាស់នៅកន្លែងផ្សែង

>> របៀបចូលទៅបំពេញ Username: 

នៅឆ្វេងដៃនៃផេក ចុច Edit Page Info >> អ្នកនឹងឃើញផ្ទាំងព័ត៌មានដូចរូបខាងក្រោម ចុចលើពាក្យ Username រួចសរសេរឈ្មោះផេកអ្នក (ជាអង់គ្លេសប៉ុណ្ណោះ)។

12.png

9.png

៤. Page Information 

 សូមព្យាយាមបំពេញព័ត៌មានអាជីវកម្មរបស់អ្នកឲ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ដូចជា Description ម៉ោងធ្វើការ ឈ្មោះផលិតផលឬសេវាកម្មជាដើម។ 

>> របៀបចូលទៅបំពេញ Page Information៖ ចុច About or Edit Page Info >> ចុចលើសញ្ញាខ្មៅដៃពណ៌ខៀវ រួចសរសេរព័ត៌មានពីផេកអ្នក។

14.png

16.png

៥. Contact Information 

នេះជាចំណុចដែលម្ចាស់ផេកភាគច្រើនតែងរំលង ដូចនេះអ្នកត្រូវប្រាកដថា អ្នកបានបំពេញអាស័យដ្ឋាន និងលេខទំនាក់ទំនងឲ្យបានត្រឹមត្រូវ មានលេខទូរសព្ទ ទីតាំង Email (បើមាន) និងវេបសាយ។ 

>> របៀបចូលទៅបំពេញ Contact Information៖ 

មើលនៅខាងក្រោម ឡូហ្គូ និងឈ្មោះផេក រកមើលពាក្យ About >> Edit page Info >> Contact រួចបំពេញលេខទូរសព្ទ វេបសាយ អ៊ីមែល។

7.png

15.png

*** ខាងក្រោមនេះ ជាផេកដែលមានព័ត៌មានត្រឹមត្រូវ SHE Investments

10.png

11.png

៦. Templates ផេក 

មានផេកជាច្រើនដែលជ្រើសរើស Facbook page Template ខុសពីប្រភេទអាជីវកម្មរបស់គេ។

ពិនិត្យមើល Template ផេកដែលខ្លួនកំពុងប្រើថា វាត្រូវជាមួយនឹងប្រភេទអាជីវកម្មអ្នកហើយឬនៅ? 

ខាងក្រោមនេះ ជារបៀបចូលមើល Template ផេកដែលអ្នកកំពុងប្រើ៖ នៅឆ្វេងដៃចុច Setting >> Templates and Tabs

នៅផ្នែកខាងលើគេ អ្នកនឹងឃើញប្រភេទ Template ផេកដែលអ្នកកំពុងប្រើដូចរូប។

Screen Shot 2020-09-07 at 11.49.11 am.png

>> របៀបដូរ Template ហ្វេសប៊ុកផេក៖ ចុចលើពាក្យ Edit ដែលនៅខាងមុខឈ្មោះTemplate ដែលអ្នកកំពុងប្រើ រួចវានឹងចេញផ្ទាំងដូចខាងក្រោម។ បើអ្នកចង់ដូរ ចុុចលើTemplate ណាដែលអ្នកចង់បាន រួចចុច Apply Template

Screen Shot 2020-09-07 at 11.49.39 am.png

Screen Shot 2020-09-07 at 11.59.23 am.png

បើអ្នកមិនទាន់ច្បាស់ត្រង់ ពីរបៀបដូរ Template នេះសូមអានបន្ថែមនៅទីនេះ

*** នេះសម្រាប់អ្នកប្រើកំព្យូទ័រ បើតាមទូរសព្ទវាអាចនឹងមានទីតាំងខុសគ្នាបន្តិចប៉ុណ្ណោះ តែវាប្រើពាក្យដូចគ្នានោះទេ។

0 Comments