fbpx

មិនដឹងថាគួរចាប់យកប្រភេទអាជីវកម្មមួយណា!

by | Sep 22, 2020 | Uncategorized | 0 comments

Start Up Business

Start Up Business

មានមនុស្សជាច្រើនចង់ចេញរកស៊ីខ្លួនឯង តែមិនដឹងថាគួររកស៊ីលើមុខរបរមួយណា! អ្នកពិតជាស្មុកស្មាញណាស់ហើយពេលគិតរឿននេះម្តងៗ។ នៅក្នុងអត្ថបទមួយនេះ អ្នកនឹងបានស្វែងយល់ពីរបៀបក្នុងការបំផុសគំនិតអាជីវកម្មដោយខ្លួន ឯង គឺស្វែងរកឲ្យឃើញពិតប្រាកដថា ខ្លនឯងចង់ធ្វើអ្វី ? ហើយធ្វើវាបានដោយរបៀបណា?  

មានសំណួរមួយដែលអ្នកតែងតែឮ ពេលនិយាយពីការចាប់ផ្តើមអាជីវកម្ម «តើចាប់ផ្តើមបើកអាជីវកម្មឥឡូវនេះ ល្អអត់ណ៎ ឬចាំឪកាសល្អជាងនេះសិន ឬចាំចប់កូវីដសិន ? »  

ចម្លើយគឺ « គ្មានពេលណាអាក្រក់ ឬមិនសមក្នុងការចាប់ផ្តើមអាជីវកម្មឡើយ» សំខាន់មើលប្រភេទអាជីវកម្មរបស់យើង។  

Start Up

Start Up

Start Up

Start Up

ឧទាហរណ៍ជាក់ស្តែង ក្នុងសម័យកាលមានវិបត្តិនេះ មានអាជីវកម្មជាច្រើនបិទទ្វារ ស្របពេលនោះដែរក៏មានអាជីវកម្មជាច្រើនបានចាប់ផ្តើមបើកហើយទទួលបានជោគជ័យ។ 

មនុស្សម្នាក់ៗសុទ្ធតែមានភាពខ្លាំង និងភាពលេចធ្លោពិសេសរៀងៗខ្លួន តែពួកគេក៏ខ្លាចក្នុងការចាប់ផ្តើមដំបូងដែរ។ មនុស្សមួយចំនួនពេលគិតដល់ការបើកអាជីវកម្ម ពួកគាត់តែងចង់បង្កើតអ្វីដែលថ្មី ខុសពីគេ។ សូមរំលឹកបន្តិចថា (តែមិនមែនឃាត់ឃាំងការគិតទេ) បើអ្នកមិនមែនជាមនុស្សខ្លាំងផ្នែកបច្ចេកទេសតិចណូឡូជីដូច ប៊ីល ហ្គេត ហេតុអ្វីត្រូវទៅចំណាយពេលខ្ជះខ្ជាយគិតរឿងបង្កើតរបស់ថ្មីទាំងនោះ។ មានមនុស្សមួយក្រុមទៀត ពេលគិតដល់ការបើកអាជីវកម្ម គាត់អាចគិតដល់របស់ដែលមានក្នុងសង្គមស្រាប់ ឬមើលលើបញ្ហាដែលសង្គមកំពុងប្រឈមមុខ។ សូមសួរសំណួរនេះទៅកាន់ខ្លួនឯង «តើខ្ញុំអាចធ្វើអ្វីបាន ដើម្បីឲ្យទីនេះមានភាពរីកចម្រើនឬល្អប្រសើរជាងមុន» , កុំសួរថា «តើខ្ញុំអាចបង្កើតអាជីវកម្មអ្វីបាននៅទីនេះ? » 

គាស់រកភាពខ្លាំងក្នុងខ្លួនដើម្បីបង្កើតវាឲ្យចេញរូបរាង 

តើអ្នកចាប់ផ្តើមបំផុសគំនិតអាជីវកម្មដោយរបៀបណា?  

About Me

ជំហ៊ានទី១៖ ត្រៀមក្រដាស ប៊ិចឬខ្មៅដៃ ហើយគូសពុះក្រដាសជាពីរផ្នែក 

ជំហ៊ានទី២៖ សរសរពាក្យ « គុណសម្បិត្តរបស់ខ្ញុំ» នៅក្បាលនៃផ្នែកទី១នៃក្រដាស ហើយសរសេរពាក្យ «គុណវិបត្តិ» នៅក្បាលនៃផ្នែកទី២នៃក្រដាស 

ជំហ៊ានទី៣៖  

  •  នៅខាងក្រោម «គុណសម្បិត្ត» អ្នកអាចសរសេរពីអ្វីដែលអ្នកចូលចិត្តធ្វើ អ្វីដែលអ្នកពូកែ រឿងផ្ទាល់ខ្លួនល្អៗ ។  

  • នៅខាងក្រោម «គុណវិបត្តិ» អ្នកអាចសរសរពីអ្វីដែលអ្នកមិនចូលចិត្ត អ្វីដែលអ្នកធ្វើមិនបានល្អ  

ចូរសរសេររៀបរាប់ពីខ្លួនឯង ដោយកុំប្រើពេលគិតច្រើនពេក អ្នកគ្រាន់តែបន្ធូរអារម្មណ៍ខ្លួនឯង ហើយគិតរឿងទាំងនោះរួចសរសេរវាចូលក្នុងក្រដាស់ធម្មតាៗ។  

បន្ទាប់មកគិតដល់អាជីវកម្ម ពិនិត្យមើលពីអ្វីដែលអ្នកចូលចិត្ត និង មិនចូលចិត្តអំពីការងារសព្វថ្ងៃរបស់អ្នក ហើយសង្កេតមើលថាតើមនុស្សជុំវិញអ្នកចូលចិត្តអ្នក និងមិនចូលចិត្តអ្នកពីអ្វី។  

ចុងក្រោយ សួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកចង់ចាប់ផ្តើមអាជីវកម្មនេះ? រួចអ្នកអាចជ្រើសរើសយកចំណុចណាមួយដែលអ្នកធ្វើបានល្អនិងចូលចិត្តពីចំណុចខាងលើមកគិតថា តើអ្នកអាចបង្កើតផលិតផល ឬសេវាកម្មអ្វីបានតាមរយៈភាពខ្លាំងរបស់អ្នក។  

រឿនមួយទៀតដែលអ្នកត្រូវធ្វើដើម្បីជាជំនួយដល់ការបំផុសគំនិតអាជីវកម្មគឺ ស្រម៉ៃពីស្ថានភាពអ្នកនាពេលអនាគត់ថាអ្នកចង់នៅចំណុចណា មានអ្វីខ្លះ ?  

2.png

References : Enterpreneur  

0 Comments