fbpx

របៀបផុសវីដេអូ លើផេកច្រើនក្នុងពេលតែមួយ-Crosspost a Video on Multi-Facebook Pages

by | Dec 8, 2020 | Uncategorized | 0 comments

I. តើអ្វីជា Crosspost នៅលើហ្វេសប៊ុកផេក?

Crossposting ជាវិធីសាស្ត្រមួយដែលប្រើសម្រាប់ផុសវីដេអូ ឆ្លងពីផេកមួយទៅផេកច្រើនទៀត។

II. ហេតុអ្វីបានជាត្រូវនប្រើ Crosspost?

យើងប្រើ Crosspost ពីព្រោះ៖

  • វាអនុញ្ញាតិអោយអ្នកអាចផុសវីដេអូក្នុងផេកច្រើនដំណាលគ្នា ក្នុងពេលតែមួយ

  • អាចយកវីដេអូដែលផុសរួចមកប្រើម្តងទៀត

  • វារាប់ចំនួនអ្នកទស្សនាទាំងអស់បញ្ចូលគ្នា ទោះវីដេអូនោះនៅលើផេកផ្សេងគ្នាក៏ដោយ

*បញ្ជាក់៖ បើអ្នកធ្វើការ Share វីដេអូពីផេកមួយទៅផេកមួយផ្សេងទៀត នោះ Facebook នឹងរាប់អ្នកទស្សនាផ្សេងៗគ្នាទៅតាមផេកនីមួយៗដែរ។ 

ដូចនេះ Crosspost ជួយអ្នកឲ្យគ្រប់គ្រងចំនួនអ្នកទស្សនាបានទាំងអស់ ទោះវីដេអូនោះនៅលើផេកផ្សេងទៀតក៏ដោយ។ 

III. របៀប Crosspost លើផេកច្រើនក្នុងពេលតែមួយ

១. នៅ Page’s Timeline របស់អ្នកចុច >> Photo/Video

DRC’s timeline

DRC’s timeline

២. បន្ទាប់មក ជ្រើសរើសវីដេអូដែលអ្នកចង់ផុស 

៣. សរសេរចំណងជើងនៃវីដេអូរបស់អ្នក និងព័ត៌មានបន្ថែមផ្សេងទៀតដែលអ្នកចង់ដាក់នៅលើផុសនោះ រួចចុចពាក្យ >> Next នៅខាងក្រោមស្តាំដៃ

DRC’s post

DRC’s post

៤. រួចអ្នកនឹងឃើញផ្ទាំងថ្មីមួយដូចខាងក្រោម

drc’s publishing

drc’s publishing

អូសមកក្រោមបន្តិច អ្នកនឹងឃើញ ពាក្យ >> Make available to other Pages នោះវានឹងលោតឈ្មោះផេក ដែលអ្នកអាចធ្វើការ Crosspost បាន។ រួចជ្រើសរើសផេក ដែលអ្នកចង់ Crosspost 

drc’s crossposting

drc’s crossposting

៥. ចុងក្រោយគឺចុច >>Publish

*** បញ្ជាក់៖ អ្នកត្រូវតែជា Page’s admin or editor ទើបអាចធ្វើCrosspost ពីផេកមួយទៅផេកមួយទៀតបាន។ បើអ្នកមិនមែនជា Admin or editor នៃផេកមួយទៀតទេ អ្នកត្រូវតែបង្កើតទំនាក់ទំនងរវាងផេកទាំងនោះសិន។

0 Comments