contentmarketing strategy
ការធ្វើទីផ្សារបែបឌីជីថលដោយប្រើសារបង្ហោះ (Content Marketing) ជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាព និងមិនអាចខ្វះបានឡើយក្នុងការធ្វើទីផ្សារបែបឌីជីថល!
លើសពីនោះ ការរៀបចំយុទ្ធសាស្រ្តអោយបានត្រឹមត្រូវ កាន់តែសំខាន់ដើម្បីជម្រុញការធ្វើទីផ្សារលើអ៊ិនធើណិតរបស់អ្នកអោយកាន់តែមានប្រសិទ្ធភាព! ប៉ុន្តែ តើអ្វីជា ការធ្វើទីផ្សារបែបឌីជីថលដោយប្រើសារបង្ហោះ (Content Marketing)?
ហើយក្រៅពី ការធ្វើទីផ្សារបែបឌីជីថលដោយប្រើសារបង្ហោះ (Content Marketing) តើយើងអាចធ្វើទីផ្សារបែបឌីជីថលនេះ តាមវិធីណាផ្សេងទៀត? (ប្រភេទនៃការធ្វើទីផ្សារឌីជីថលដោយប្រើសារបង្ហោះ)
បើបងប្អូនសម្រេចចិត្តជ្រើសរើសយកវិធីនេះក្នុងការធ្វើទីផ្សារបែបឌីជីថលហើយ
ខាងក្រោមនេះជាចំណុចសំខាន់ៗទាំង៧ ដើម្បីរៀបចំយុទ្ធសាស្រ្តក្នុងការធ្វើទីផ្សារបែបឌីជីថលដោយប្រើសារបង្ហោះ(Content Marketing)៖
១. កំណត់ក្រុមអតិថិជនគោលដៅរបស់អ្នក
targetaudeince
តាមពិតទៅ ចំណុចនេះយើងបាននិយាយពីវាច្រើនលើកច្រើនសារណាស់មកហើយ ការស្គាល់ពីក្រុមអតិថិជនគោលដៅជាចំណុចដែលចាំបាច់ខ្លាំងបំផុងក្នុងអាជីវកម្មមួយមិនថា ក្នុងការបង្កើតផលិតផលឬសេវាកម្ម ការដាក់តម្លៃ និងចំណុចផ្សេងៗទៀត ជាពិសេសវាក៏ត្រូវបានយកមកប្រើក្នុងការរៀបចំយុទ្ធសាស្រ្តក្នុងការធ្វើទីផ្សារបែបឌីជីថលដោយប្រើសារបង្ហោះ (Content Marketing) នេះ។
លោកអ្នកត្រូវសួរសំណួរខ្លួនឯងថា « តើលោកអ្នកបង្កើតសារបង្ហោះ (Content) នេះសម្រាប់នរណា? តើទំហំក្រុមអតិថិជនគោលដៅអ្នកប៉ុន្មាន?»
អតិថិជនគោលដៅរបស់អ្នក អាចមានលើសពីមួយប្រភេទ ដូចនេះលោកអ្នកអាចបង្កើតសារបង្ហោះ (Content) ច្រើនប្រភេទដើម្បីធ្វើផ្សព្វផ្សាយអោយដល់ពួកគាត់។
២. ប្រភេទសារបង្ហោះ (Content) ដែលអ្នកត្រូវការ
contentmarketing
មានប្រភេទសារបង្ហោះ (Content)ជាច្រើន (ប្រភេទនៃការធ្វើទីផ្សារឌីជីថលដោយប្រើសារបង្ហោះ) ដែលយើងអាចធ្វើបានដូចជា អត្ថបទ ប្លុក រូបភាព វីដេអូ ផ្សាយផ្ទាល់ ឬសៀវភៅអេឡិចត្រូនិចជាដើម តើអាជីវកម្មរបស់អ្នកគួរប្រើសារបង្ហោះ (Content) ណាខ្លះដើម្បីអតិថិជនអ្នក?
តើបញ្ហាអ្វី ឬរឿងអ្វីដែលអ្នកនឹងព្យាយាមដោះស្រាយជូនអតិថិជនអ្នកតាមរយៈការធ្វើ សារបង្ហោះ (Content)នេះ?
ម្យ៉ាងទៀត លោកអ្នកគួរគិតទុកមុនផងដែរថា តើលោកអ្នកនឹងចំណាយលុយប៉ុន្មានដើម្បីប៊ូត សារបង្ហោះ (Content)មួយណា? ជាទម្រង់ណា? ហើយបើលោកអ្នក ជួលគេអោយធ្វើអោយ តើនឹងអស់ថ្លៃប៉ុន្មាន?
៣. កំណត់គោលដៅ
contentmarketing
ការមានគោលដៅច្បាស់លាស់ក្នុងការធ្វើ សារបង្ហោះ (Content) ពិតជារឿងសំខាន់ណាស់។ ម្ចាស់អាជីវកម្មគួរកំណត់ពីអ្វីដែលគាត់ចង់បានពីការបង្កើត សារបង្ហោះ (Content)នេះ ដូចជា ការផ្សព្វផ្សាយពីប៊្រេន ការចង់អោយគេផ្ញើរសារមក ឬ ចង់អោយអតិថិជនចូលរួមឆ្លើយឆ្លងជាមួយអ្នក (Engagements)!
ម្ចាស់អាជីវកម្មភាគច្រើនអាចគិតតែ ធ្វើយ៉ាងណាអោយតែលក់ដាច់ មានគេឆាតសួរ ឬទិញ! តែលោកអ្នកគួរពិចារណាលើការបង្កើតកេរ្តិ៍ ឈ្មោះ ឬ ប៊្រេន ដើម្បីជាវិថីនៃការរកស៊ីយូរអង្វែង !
៤. សរសេរប្រធានបទទាំងអស់ចូល
contentmarketing
ចំណុចបន្ទាប់គឺ សរសេរប្រធានបទដែលអ្នកគិតឃើញទាំងអស់ចូលទៅក្នុងក្រដាសការងារ ឬ Excel មួយ (កន្លែងដែលអ្នកគ្រប់គ្រងបង្ហោះ (Content))។
នៅចំណុចនេះ អ្នកអាចកត់បញ្ចូលសារបង្ហោះ (Content) ដែលអ្នកធ្លាប់ធ្វើពីមុនៗ រួចយកវាមកវិភាគមើលថា តើប្រធានបទប្រភេទណាដែលមានគេចាប់អារម្មណ៍ច្រើន ហើយប្រភេទណា ដែលមិនមានលទ្ធិផល ។
លើសពីនេះ លោកអ្នកគួរកត់ទុកនូវធនធាន ឬព័ត៌មានផ្សេងៗដទៃទៀតសម្រាប់ធ្វើសារបង្ហោះ (Content) ផងដែរ។
៥. ជ្រើសរើសប្រធានបទ ដែលទាក់ទង
contentmarketing
ពេលនេះដល់ពេលដែលលោកអ្នកត្រួតពិនិត្យមើលប្រធានបទទាំងអស់នោះឡើងវិញ ហើយចាប់ផ្តើមចំរាញ់យកតែប្រធានបទណាដែលទាក់ទងនឹងអាជីវកម្មអ្នក ជាព័ត៌មានដែលអ្នកសន្យាថានឹងផ្តល់ជូនអតិថិជនអ្នក ឬតំណាងអោយប៊្រេនផលិតផល ឬសេវាកម្ម។
រួចចាប់ផ្តើមធ្វើដោយ កំណត់អោយច្បាស់ពីប្រភេទសារ ដែលលោកអ្នកនឹងផ្សព្វផ្សាយចេញទៅ កំណត់ពីស្ទាយ ដែលត្រូវគិតពីប៊្រេនជានិច្ច!
៦. គ្រប់គ្រងសារបង្ហោះ (Content)
contentmarketing
ពេលនេះលោកអ្នកអាចមានប្រភេទសារបង្ហោះ (Content) ច្រើនប្រភេទខុសៗគ្នា!
តើលោកអ្នកនឹង រក្សាទុកសារបង្ហោះ(Content) ទាំងអស់នោះនៅឯណា? លោកអ្នកអាចមាន ហ្វេសប៊ុកផេក ឬ វេបសាយ ឬ យូធូប (YouTube), តើលោកអ្នកនឹង រៀបចំប្រតិទិនសម្រាប់បង្ហោះសារទំាងនោះ ដោយរបៀបណា? តើអ្នកគួរផុសវានៅពេលណាខ្លះ?
៧. ផុសលើបណ្តាញសង្គម
contentmarketing
តើលោកអ្នកនឹង ផុសវានៅឆាណែល(channels) ណាខ្លះ?
បើសិនជាលោកអ្នកទើបចាប់ផ្តើម ការផ្តោតនៅលើតែមួយឆាណែល(channel) ជារឿងល្អ! ឧទា៖ លោកអ្នកអាចចាប់ផ្តើមចេញពី ហ្វេសប៊ុកផេក តែមួយសិន។ (ការបង្កើត និងគ្រប់គ្រងហ្វេសប៊ុកផេក)
មានម្ចាស់អាជីវកម្មច្រើនចង់ធ្វើនៅលើ ឆាណែល(channels) ច្រើនក្នុងពេលតំណាលគ្នា តែសូមបញ្ជាក់ថា សារបង្ហោះ (Content) អាចមើលទៅស្រួល តែតាមពិតជាវាពិតជាត្រូវការចំណាយកម្លាំងច្រើន និងភាពអត់ធ្មត់!
ដើម្បីភាពងាយស្រួល លោកអ្នកត្រូវប្រើ ការផុសទុកមុន (Schedule) និង ការផ្ញើសារស្វ័យប្រវត្តិមួយចំនួនទៀត!
លោកអ្នកត្រូវប្រាកដថា សារបង្ហោះ (Content) ដែលផុសចេញទៅ មានដល់ក្រុមអតិថិជនគោលដៅ គេអាចមើលបាន ហើយអ្វីដែលពិសេសគឺ ប្រើប្រភេទសារបង្ហោះ (Content) អោយត្រូវនឹងក្រុមមនុស្ស ហើយត្រូវនឹងពេលវាលា (របៀបមើលពេលដែលត្រូវផុស)!
ចំណុចចុងក្រោយគេ គឺ អត់ធ្មត់ ព្យាយាម ព្រោះវាត្រូវការរយៈពេលវែង!!!
0 Comments