fbpx

ពិនិត្យ Account Quality នៃគណនីហ្វេសប៊ុករបស់អ្នក​

by | Jun 23, 2021 | Uncategorized | 0 comments

Account Quality.jpg

តើបងប្អូនទាំងអស់គ្នាដឹងទេថា បើគណនីហ៊្វេសប៊ុកយើងមានបញ្ហា នោះវានាំអោយផេក ឬ Ads Account យើងជួបបញ្ហាតាមនោះដែរ !

មានម្ចាស់ហ្វសប៊ុកជាច្រើនដែលតែងមានបញ្ហាផេក ឬគណនីយហ៊្វេសប៊ុកខ្លួនឯងមិនអាចធ្វើការប៊ូតបាន ព្រោះពួកគាត់មិនបានពិនិត្យមើល Account Quality នៃគណនីហ៊្វេសប៊ុករបស់គាត់(Facebook Account) ។

ការដែលមិនបានចាប់អារម្មណ៍ពិនិត្យមើល Account Quality អាចនាំអោយម្ចាស់ហ្វេសប៊ុកជួបរឿងមួយចំនួនដូចជា៖

  • ខុសគោលការណ៍ផ្សាព្វផ្សាយ (Advertising Policy) របស់ហ្វេសប៊ុកដោយមិនដឹងខ្លួន

  • ខុស Facebook’s Community Standards

  • ខុស គោលការណ៍របស់ក្រុមហ៊ុនហ្វេសប៊ុកនានាទៀត

    ដែលនាំអោយមានការបិទ ឬហាមឃាត់ការធ្វើសកម្មភាពណាមួយនៃគណនីហ៊្វេសប៊ុករបស់អ្នក ឬមិនអាចប៊ូតបានជាដើម។

ប៉ុន្តែ តើអ្វីជា Account Quality នៃគណនីហ្វេសប៊ុករបស់អ្នក?

Account Quality បើយើងប្រែជាភាសាខ្មែរអាចនិយាយបានថាជា គុណភាពនៃគណនីហ៊្វេសប៊ុកយើង ឬជាកន្លែងត្រួតពិនិត្យភាពប្រក្រតីនៃគណនីហ្វេសប៊ុករបស់យើងផងដែរ បើម្ចាស់គណនីធ្វើសកម្មភាពណាមួយដែលខុសជាមួយនឹង គោលការណ៍ក្រុមហ៊ុននោះវានឹងជួយបង្ហាញអ្នកប្រើប្រាស់នៅទីនេះ។

ដូចនេះ អ្នកត្រូវឧស្សាហ៍ពិនិត្យមើល Account Quality របស់គណនីហ៊្វេសប៊ុកអ្នក តាមរយៈការចូលធ្វើតាមវិធីងាយៗខាងក្រោម៖

  • ចូលទៅកាន់លីងនេះ៖ https://bit.ly/3vHMBj6

  • នោះវានឹងនាំលោកអ្នកទៅកាន់ Account Quality រួចពិនិយ្យមើលពីភាពប្រក្រតី ឬមិនប្រក្រតីនៃហ្វេសប៊ុកអ្នក។
    នៅទីនេះ បើលោកអ្នកមាន ផេក ឬ Ads Account លោកអ្នកក៏អាចនិត្យវាបានដូចគ្នាដោយគ្រាន់តែ ជ្រើសរើសគណនីណាមួយដែលលោកអ្នកចង់មើល។

💠 សូមបញ្ជាក់៖ ការពិនិយ្យមើល Quality Account នេះយើងធ្វើបានតែនៅលើកុំព្យូទ័រប៉ុណ្ណោះ!!!

↪️ កុំភ្លេចតាមដានផេក ៖ អត្ថបទបន្ទាប់គឺ « ៣ គន្លឹះសំខាន់ៗ ដែលជួយអ្នកមិនអោយឈឺក្បាលពីបញ្ហាហ្វេសប៊ុកផេក »

0 Comments