fbpx

Challenge#10_របៀប Schedule ផុស ឬផុសទៅមុនក្នុងហ្វេសប៊ុកផេក

by | Jun 23, 2021 | Uncategorized | 0 comments

បន្ទាប់ពីយើងដឹងថា ម៉ោងណាដែលល្អសម្រាប់ផុសលើផេកយើងហើយ នោះការSchedule ផុសក្នុងម៉ោងនោះពិតជាសំខាន់! អ្នកមិនចាំបាច់បារម្ភរឿង ភ្លេចផុស ឬ ពិភាកចាំដល់ម៉ោងទើបផុសឡើយ! Schedule វា ឬផុសទុកមុនតាមម៉ោងដែលយើងពេញចិត្តតាម ការណែនាំខាងក្រោមងាយៗ ៖

១. ចូលទៅកាន់ហ្វេសប៊ុកផេកដែលអ្នកចង់ធ្វើការ Schedule ឬផុសទុកមុន

Facebookpage

២. បន្ទាប់មកចុចលើ « Creator Studio»

Creator Studio 

៣. រួចចុច « Post Something… or Create New »

Post Something... or Create New

៤. បន្ទាប់មក ចុច ជ្រើសរើសវីដេអូ ឬ រូបដែលអ្នកចង់ផុស ( Upload videos or Photo)

Upload videos or Photo

៥. នៅផ្នែកខាងក្រោមក្បែរពាក្យ Share Now ចុចលើនិមិត្តសញ្ញាពណ៌ខ្មៅនោះ រួចចុចជ្រើសរើសពាក្យ « Schedule»

Schedule

៦. ពេលនេះ ជ្រើសរើស ថ្ងៃទី និង ម៉ោង ដែលអ្នកចង់ផុសរូប ឬវីដេអូរបស់អ្នក រួច ចុច “Schedule” ដែលនៅខាងក្រោមនោះ

Schedule Post

៧. ជំហ៊ានចុងក្រោយគេគឺ ចុច “Schedule NOW”

Schedule Post

សូមអបអរសាទ័រ !!! ពេលនេះ Schedule របស់អ្នកបានទទួលជោគជ័យហើយ!!!

0 Comments