ទាញយក តារាងការព្យាករណ៍លំហូរសាច់ប្រាក់នៅទីនេះ
យើងបានបង្កើតតារាងបញ្ជី ការព្យាករណ៍លំហូរសាច់ប្រាក់ដ៏សាមញ្ញមួយដើម្បីជួយអ្នកក្នុងការរៀបចំផែនការសាច់ប្រាក់របស់អ្នកក្នុងកំឡុងពេលកូវីដ១៩។ វាមានភាពសាមញ្ញក្នុងការប្រើប្រាស់ ដោយអ្នកគ្រាន់តែបំពេញលេខនៅក្នុងក្រឡាពណ៌បៃតងចាស់ នោះវានឹងគណនាចម្លើយជូនអ្នកដោយស្វ័យប្រវិត្ត។
**ចុចទាញយកតារាងព្យាករណ៍លំហូរសាច់ប្រាក់ ដោយគ្រាន់តែចុចលើពាក្យ «ទាញយក តារាងការព្យាករណ៍លំហូរសាច់ប្រាក់នៅទីនេះ» នៅខាងលើ
**តារាងកិច្ចការទី១
១. បញ្ចូលថ្ងៃខែ ដែលអ្នកកំពុងបំពេញតារាង
២. បញ្ចូលចំនួនលុយដែលអ្នកកំពុងមានឥឡូវនេះ ( ប្រាក់សរុបដែលអាជីវកម្មអ្នកមាន រួមបញ្ចូលទាំងលុយសុទ្ធក្នុងដៃ ប្រាក់ក្នុងធនាគារ និងទ្រព្យផ្សេងៗទៀត)
៣. ចំណុចបន្ទាប់គឺ បញ្ចូលចំនួនលុយដែលអ្នកសង្ឃឹមថានឹងលក់បាន ក្នុងសប្តាហ៍នីមួយ
៤. បញ្ចូលចំនួនលុយដែលអ្នកគ្រោងនឹងចំណាយក្នុងជួរនីមួយៗ សម្រាប់សប្តាហ៍នីមួយៗ
៥. ចំណុចចុងក្រោយ គឺពិនិត្យមើលលំហូរសាច់ប្រាក់របស់អ្នក
ក. មើលតារាងខាងក្រោម ជួរទី១ បង្ហាញពីចំនួនប្រាក់ដែលអាជីវកម្មរបស់អ្នកនឹងចំណាយក្នុងសប្តាហ៍នីមួយៗ ( ចំណាយសរុប )
ខ. ជួរទីពីរ ប្រាប់អ្នកឲ្យដឹងពី ចំនួនលុយសុទ្ធដែលនៅសល់ក្នុងសប្តាហ៍នីមួយៗ ( ចំនួនលុយចូល -ចំនួនលុយចេញ = ចំនួនលុយសុទ្ធដែលមាន)។ សម្គាល់៖ ប្រសិនបើ ចំនួននេះនៅក្នុងវង់ក្រចក នោះមានន័យថា វាជាចំនួនអវិជ្ជមាន (ខាត)។
គ. ជួរទីបី ដែលជាជួរចុងក្រោយគេគឺ បង្ហាញឲ្យដឹងពីចំនួនទឹកប្រាក់ដែលអ្នកនឹងនៅសល់ យោងតាមចំនួនលុយដែលអ្នកបានប៉ាន់ស្មានទុកមុន។ បើវាមានពណ៌ក្រហម នោះមានន័យថា វាជាចំនួនអវិជ្ជមាន ( នឹងមិនមានលុយនៅសល់ទៀតទេ) ហើយ វានឹងបង្ហាញជាពណ៌បៃតង បើជាចំនួនវិជ្ជមាន ( លុយនៅសល់)។
**តារាងកិច្ចការទី២
១. ការរំពឹងទុកនូវ ការកាត់បន្ថយថ្លៃជួល
ក. នៅជួរទី១ អ្នកនឹងឃើញថ្លៃជួលដែលមានភាគរយនៅជាប់វា ។ វាជួយអ្នកក្នុងការធ្វើគំរោងកាត់បន្ថយការជួលដែលអ្នកបានចរចាជាមួយម្ចាស់ដីរបស់អ្នក។ នៅទីនេះ អ្នកអាចបញ្ចូលលេខ ចាប់ពី ១% ដល់ ១០០% ហើយវានឹងគណនាការបញ្ចុះតម្លៃដោយស្វ័យប្រវត្តិ។ សូមបញ្ចូលចំនួនលេខជាភាគរយ ដែលអ្នករំពឹងថានឹងចរចាជាមួយម្ចាស់ដីក្នុងការបញ្ចុះតម្លៃ
ខ. ខ្សែបន្ទាប់គឺសម្រាប់ប្រាក់ខែ តើអ្នករំពឹងថានឹងកាត់បន្ថយថ្លៃជួលបុគ្គលិកដោយស្នើរសុំគាត់ឲ្យធ្វើការក្រៅម៉ោង ប៉ុន្មាន?
២. តាមតារាងខាងក្រោម អ្នកនឹងឃើញពីចំនួនប្រាក់ដែលអាចសន្សំបាន ដែលបានមកពីការកាត់បន្ថយថ្លៃជួល និងប្រាក់ខែបុគ្គលិក
0 Comments