fbpx

តើអ្វីជា Buyer Persona (ប្រវត្តិរូបសង្ខេបរបស់អ្នកទិញ)?

by | Nov 16, 2021 | Uncategorized | 0 comments

តើអ្វីជា Buyer Persona (ប្រវត្តិរូបសង្ខេបរបស់អ្នកទិញ)?  

The Digital Resource Center

ចុចលើលីងដើម្បីដោនលោត Buyer Persona! 

Buyer Persona ជាប្រវត្តិរូបសង្ខេបរបស់អ្នកទិញដែលម្ចាស់អាជីវកម្មបង្កើតឡើង ឬ ប្រភេទអតិថិជនដែលម្ចាស់អាជីវកម្មចង់បាន និងកំពុងស្វែងរក។  

Buyer Persona ជួយអោយម្ចាស់អាជីវកម្មផ្តោតលើ ក្រុមអតិថិជនគោលដៅបានល្អ អាចរៀបចំ និងបង្កើត ផលិតផលឬសេវាកម្មអោយសមនឹងអតិថិជនរបស់ខ្លួន។  

ការស្វែងយល់ពី Buyer Persona ជួយអោយលោកអ្នកដឹងកាន់តែច្បាស់ពី អតិថិជន ពីតម្រូវការនានា ដែលនាំអោយលោកអ្នកអាចបង្កើត សារបង្ហោះ (Contents) បានកាន់តែល្អប្រសើរជាងមុន ត្រូវតាមប្រភេទអតិថិជន មិនត្រឹមតែប៉ុណ្ណោះ អាចកែតម្រូវផលិតផលឬសេវាកម្មអោយកាន់តែប្រសើរស្របតាមតម្រូវការ ហើយនិងជួយអោយលោកអ្នកថែរក្សាអតិថិជនចាស់ៗបានទៀតផង។  

ពិតណាស់ Buyer Persona មានសារៈសំខាន់ណាស់សម្រាប់អាជីវកម្ម តែតើលោកអ្នកអាចបង្កើតវាឡើងដោយរបៀបណា ?  

ការបង្កើត Buyer Persona មិនលំបាកដូចការគិតរបស់លោកអ្នកឡើយ។ មជ្ឈមណ្ឌលព័ត៌មានឌីជីថល នឹងជួយអ្នកដើម្បីបង្កើត Buyer Persona សម្រាប់អាជីវកម្មអ្នករៀងៗខ្លួន។  

ចុចលើលីងនេះ ដើម្បីដោនលោតទម្រង់ Buyer Persona រួចយកទៅបំពេញតាមប្រភេទអាជីវកម្មរបស់អុ្នក!  

Buyer Persona

សូមបញ្ជាក់ថា ការបង្កើត Buyer Persona នេះ លោកអ្នកក៏អាចបង្កើតសម្រាប់ក្រុមមនុស្សដែលលោកអ្នកមិនចង់បានផងដែរ។ ឧទា៖ បើអាជីវកម្មលោកអ្នកជា អ្នកលក់ទូរសព្ទ ពេលខ្លះអ្នកអាចមិនចង់អោយអ្នកលក់ទូរសព្ទផ្សេងទៀតឃើញការផុសរបស់អ្នក ឬ ក្រុមណាមួយដែលអ្នកមិនចង់បានជាអតិថិជន។  

ចុចលើលីងដើម្បីដោនលោត Buyer Persona !  

The Digital Resource Center

Buyer Persona

0 Comments