fbpx

Appsទូរសព្ទដៃមួយចំនួន សម្រាប់គ្រប់គ្រងហ្វេសប៊ុកដើម្បីអាជីវកម្ម !

by | Jun 23, 2021 | Uncategorized | 0 comments

Apps របស់ក្រុមហ៊ុនហ្វេសប៊ុកមួយចំនួនសម្រាប់បងៗ ប្រើទូរសព្ទដៃសម្រាប់គ្រប់គ្រងហ្វេសប៊ុកដើម្បីអាជីវកម្ម !

១. Facebook App 

App ដែលមានការពេញនិយមប្រើជាគេ ហើយមានភាពងាយស្រួលជាងគេផងដែរ។ ជាកន្លែងដែលម្ចាស់ផេកអាច មើល Contents, Share, Comments ផុស ហើយអាចផ្លាស់ប្តូរ គណនេយ្យដែលខ្លួនមានយ៉ាងងាយ។ យើងអាចនិយាយអោយខ្លី គឺជាកន្លែងដែលមើល ឬ Review ។

FacebookApp

២. Facebook Business Suite

App ដែលផ្តោតលើការគ្រប់គ្រងហ្វេសប៊ុកផេក និង Instagram នៅកន្លែងតែមួយ។ នៅទីនេះ យើងអាចគ្រប់គ្រង Contents របស់យើងបានងាយ មើលពី Insights ហ្វេសប៊ុកផេក គ្រប់គ្រងផេកច្រើននៅកន្លែងតែមួយ កន្លែងដែលឆ្លើយទាក់ទងទៅកាន់អតិថិជនតាម Inbox ។ និយាយទៅវាមានមុខងារច្រើនដែល ម្ចាស់ផេកមិនអាចអត់វាបានទេ !!!

Facebook Business Suite

៣. Messenger
App ដែលយើងមិនអាចខ្វះបានសម្រាប់ធ្វើការទាក់ទងគ្នាតាមសារ ហើយប្រើចេញពី គណនេយ្យផ្ទាល់ខ្លួន

៤. Facebook Adverts Manager 

App ដែលម្ចាស់ផេកមួយចំនួនគាត់មើលរំលង ហើយមិនសូវមានអ្នកប្រើច្រើនទេ ព្រោះគាត់អាចមិនទម្លាប់ប្រើវា។ សម្រាប់ម្ចាស់ផេកដែលប្រើ ទូរសព្ទដៃសម្រាប់ប៊ូត បងៗអាចសាកដោនលោតប្រើបាន ព្រោះ App នេះផ្តោតសំខាន់លើការគ្រប់គ្រង និងបង្កើត ប៊ូត។

Facebook Adverts Manager

៥. Creator Studio from Facebook 

Creator Studio Facebook

App ដែលម្ចាស់ផេក គួរមានលើទូរសព្ទដៃដូចគ្នាដែរ ប្រើសម្រាប់គ្រប់គ្រង Contents និង មើល Insights បានកាន់តែប្រសើរជា Facebook App និង Business Suite។ យើងអាចធ្វើការសំខាន់៤ លើវា នោះគឺ គ្រប់គ្រង Contents មើល Insights និងឆ្លើយសារទៅកាន់អតិថិជន ។ ហើយជា App ដែល Admin ចូលចិត្តប្រើដូចគ្នា ព្រោះអាច Schedule posts បានលឿន និងអាចកែវាបាននៅពេលក្រោយ (ប្រើអ្នក Schedule ផុសក្នុង Facebook app អ្នកមិនអាចកែវាបានឡើយ) ដែលនេះជាសមត្ថភាពសំខាន់

0 Comments