fbpx

៧ ប្រភេទនៃ ការធ្វើទីផ្សារបែបឌីជីថលដែលពេញនិយម

by | Oct 8, 2021 | Uncategorized | 0 comments

ការធ្វើទីផ្សារបែបឌីជីថលមានការពេញនិយមខ្លាំង ជាពិសេសប្រមាណ ២ឆ្នាំចុងក្រោយនេះ! មានអាជីវកម្មជាច្រើនក៏បានចំណាយលុយ និងពេលវេលាជាច្រើនដើម្បីរៀន ក៏ដូចជាជួលគេឳ្យធ្វើអោយ។

បើអ្នកមិនទាន់ស្គាល់អ្វីជា ការធ្វើទីផ្សារបែបឌីជីថលទេ កុំបារម្ភ!!_ អានអត្ថបទ « តើអ្វីជាការធ្វើទីផ្សារបែបឌីជីថល (Digital Marketing) » ដើម្បីស្គាល់ពីមូលដ្ឋានគ្រឹះវាសិន!
បន្ទាប់មក យើងនឹងនិយាយពី ប្រភេទនៃ ការធ្វើទីផ្សារបែបឌីជីថលពេញនិយមនៅកម្ពុជាយើង !

ខាងក្រោមនេះជា ៧ ប្រភេទនៃការធ្វើទីផ្សារបែបឌីជីថលពេញនិយម ដែលលោកអ្នកគួរសាកល្បង៖

unsplash-image-SYTO3xs06fU.jpg

១. ការធ្វើទីផ្សារដោយប្រើសារបង្ហោះ(Content Marketing )

contentmarketing

contentmarketing

ការធ្វើទីផ្សារដោយប្រើសារបង្ហោះ(Content Marketing) ប្រើសម្រាប់ប្រាប់ពីសាច់រឿង ឬព័ត៌មានក្នុងគោលបំណងបង្កើនការផ្សព្វផ្សាយប្រេនៃផលិតផលណាមួយទៅដល់អតិថិជន។ វាសំដៅទៅលើ សារបង្ហោះ ឬព័ត៌មាននានាដូចជា ប្លុក និងវីដេអូ ដែលបង្ហាញពីរបៀបធ្វើអ្វីមួយ ជាដើម។

Content Marketing ធ្វើការបានយ៉ាងស៊ីមេទ្រីគ្នា ជាមួយប្រភេទការធ្វើទីផ្សារបែបឌីជីថលផ្សេងទៀតដូចជា ការរួមសហការគ្នាជាមួយ SEO, ការបង្ហោះ និងចែកចាយលើបណ្តាញសង្គម (Social Media Marketing) និងការធ្វើ Email Marketing ។

Content Marketing ជាយុទ្ធសាស្រ្តដែលត្រូវការរយៈពេលវែង មិនដូច PPC ខាងក្រោមនោះទេ វាទាមទារអោយអ្នកទីផ្សារត្រូវមានកន្លែងផ្ទុកសារបង្ហោះ (អត្ថបទ, វីដេអូ, ផតខាស -ល-)ទាំងអស់នោះ ដើម្បីអោយភ្ញៀវគាត់អាចចូលទៅទស្សនា ឬអានបាន នេះជាវិធីដែលធ្វើអោយគេចងចាំប្រេនរបស់អ្នក ហើយនឹងទិញផលិតផលឬសេវាកម្មអ្នកពេលគេត្រូវការ។

តើ Content Marketing មានប្រភេទអ្វីខ្លះដែលអ្នកអាចធ្វើបាន?

តើមានយុទ្ធសាស្រ្តអ្វីខ្លះ ក្នុងការធ្វើ Content Marketing?

សំនួរទាំងនេះ នឹងត្រូវបានឆ្លើយនៅអត្ថបទបន្ទាប់!!! Stay Tune with Us!

២. ការធ្វើទីផ្សារដោយប្រើបណ្តាញសង្គម (Social Media Marketing)

socialmediamarketing

socialmediamarketing

បណ្តាញសង្គម (Social Media) ត្រូវបានប្រើជាទីតាំងសម្រាប់ធ្វើទីផ្សារបែបឌីជីថល។ នៅទីនេះ អ្នកអាចធ្វើការផ្សព្វផ្សាយបានយ៉ាងច្រើនដូចជា ការប៊ូតជាវិធីដែលអាចអោយលោកអ្នកផ្សព្វផ្សាយទៅកាន់អតិថិជនថ្មីៗបានលឿន និងការបង្កើតគណនីអាជីវកម្មអ្នកលើបណ្តាញសង្គម រួចចាប់ផ្តើមផុស និងលក់ ដើម ។

បណ្តាញសង្គមដែលមានអ្នកប្រើច្រើនជាងគេនៅកម្ពុជាគឺហ្វេសប៊ុក មានប្រមាណ ៨.៨លាននាក់ (២០១៩)។

អ្នកត្រូវដឹងថា Social Media Marketing មិនមែនត្រឹមតែ ផុស និងឆ្លើយតប Comments ឬ សារនោះទេ ដើម្បីទទួលបានលទ្ធិផល ច្បាស់ណាស់គឺយើងត្រូវការភាពខិតខំប្រឹងប្រែងង ការបង្កើតយុទ្ធសាស្រ្តថ្មី មានគោលដៅច្បាស់លាស់ ចេះធ្វើការជាមួយក្រុមការងារផ្សេងទៀត។

ដើម្បីអោយការងារលើ Social Media Marketing កាន់តែមានលទ្ធិផល អ្នកគួរតែស្វែងយល់ និងប្រើ ឧបករណ៍អនឡាញផ្សេងៗជាច្រើនទៀត ដូចជា ការដាក់អោយស្វ័យប្រវត្តិ ការប្រើឧបករណ៍ដើម្បីកំណត់ពេលអោយផុស ឬ ប៊ូត ជាដើម។

ផ្នែកមួយទៀត ដែលសំខាន់បំផុតក្នុង Social Media Marketing គឺការចេះវិភាគ និង តាមដានទិន្នន័យនានា ដើម្បីបង្កើតយុទ្ធសាស្រ្តថ្មីសម្រាប់អាជីវកម្ម។

តើអ្វីជាយុទ្ធសាស្រ្តក្នុង Social Media Marketing ? ហើយមានឧបករណ៍អនឡាញអ្វីខ្លះដែលជាជំនួយបាន?

ជួបគ្នាក្នុងអត្ថបទបន្ទាប់!!! Stay tune to our Page!!!

៣. ការឧបត្ថម្ភលើសារបង្ហោះ (Sponsored Content)

sponsoredcontent

sponsoredcontent

Sponsored Content ជាការចំណាយលុយដើម្បីជួលក្រុមហ៊ុន ឬអង្គភាពផ្សេងទៀតអោយគេបង្កើត និងប្រូម៉ូត សារបង្ហោះ (Content) ដោយនិយាយពីប្រេនដែលគេជួលនោះ។

របៀបធ្វើទីផ្សារនេះ នៅកម្ពុជាយើងឃើញថា មានគេធ្វើច្រើន ហើយការជួល Influencer (បុគ្គលមានឥទ្ធិពល) ជាវិធីដ៏ពេញនិយម និង ជាប្រភេទមួយនៃ Sponsored Content ដែលមានឥទ្ធិពលខ្លាំងជាងគេផងដែរ។

បើអ្នកធ្លាប់ឃើញ អ្នកល្បីៗលើបណ្តាញសង្គម គាត់ថតវីដេអូជាសាច់រឿង តែក្នុងគោលបំណងប្រូម៉ូតផលិតផលណាមួយ នោះហើយជា Sponsored Content។

ឧទាហរណ៍ផ្សេងទៀត ពី Sponsored Content គឺគេឃើញមាននៅលើផេកជាច្រើនដែលសរសេរពីរឿងអ្វីមួយ រួចភ្ជាប់សាច់រឿងនោះទៅសេវាកម្ម ឬផលិតផល ឬប្រេនណាមួយ។

៤. ការធ្វើទីផ្សារដោយប្រើអ៊ីម៉ែល(Email Marketing)

EmailMarketing

EmailMarketing

ការប្រើអ៊ីម៉ែល អាចមិនសូវជាមានប៉ុន្មានឡើយសម្រាប់អាជីវកម្មតូចៗ តែសម្រាប់អាជីវកម្មខ្លះ គាត់ត្រូវប្រើអ៊ីម៉ែលដើម្បីទាក់ទងជាមួយអតិថិជនជាចាំបាច់។ ការធ្វើទីផ្សារឌីជីថលដោយប្រើអ៊ីម៉ែល, ម្ចាស់អាជីវកម្ម ឬ ក្រុមហ៊ុនអាចផ្ញើអ៊ីម៉ែលទៅកាន់អតិថិជន ពីដំណឹងបញ្ចុះតម្លៃ អញ្ចើញចូលរួមការវិធី ឬអោយពួកគាត់ចុចចូលវេបសាយជាដើម។

ការធ្វើបែបនេះ ក៏បង្ហាញភាពផ្លូវការនៃការរក្សាទំនាក់ទំនងផងដែរ!

៥. តាមទូរសព្ទ (Mobile Marketing)

mobilemarketing

mobilemarketing

នេះជា វិធីសាស្រ្តដែលប្រើសម្រាប់ផ្សព្វផ្សាយទៅដល់អតិថិជនគោលដៅតាមរយៈ ទូរសព្ទ។

Mobile Marketing អាចទៅដល់អតិថិជនគោលដៅបាន ដោយផ្ញើជាសារ បណ្តាញសង្គម វេបសាយ អ៊ីម៉ែល និង កម្មវិធីទូរសព្ទនានា។

៦. ប្រសិទ្ធភាពម៉ាស៊ីនក្នុងការស្វែងរក( Search Engine Optimization (SEO))

seo

seo

នេះជា ដំណើរការបង្កើនប្រសិទ្ធភាពគេហទំព័ររបស់អ្នកអោយមាន”ចំណាត់ថ្នាក់” ខ្ពស់ជាងគេនៅពេលគេស្វែងរកពាក្យដែលទាក់ទងនឹងអាជីវកម្មអ្នក។

ជាធម្មតា អ្នកទីផ្សារធ្វើការស្រាវជ្រាវពីពាក្យ និង ឃ្លាដែលអតិថិជនតែងប្រើពេលពួកគាត់ស្វែងរកអ្វីមួយលើអិនធើណិត រួចអ្នកទីផ្សារប្រើពាក្យ និង ឃ្លាទាំងនោះក្នុង Content របស់ពួកគេ។

៧. ការចំណាយពេលគេចុច (Pay-per-Click (PPC))

Types of Digital Marketing-08.png

PPC សំដៅដល់ការចំណាយនៅពេលមាននរណាម្នាក់ចុចលើ Ads របស់អ្នក។ Pay-per-Click (PPC) ដែលពេញនិយមគឺ Google Ads ដែលអនុញ្ញាត្តិអោយអ្នកចំំណាយលុយដើម្បីអោយវេបសាយអ្នកស្ថិតនៅទំព័រលើគេ ហើយGoogleនឹងកាត់លុយពីអ្នកពេលមានមនុស្សចុចលើវេបសាយនោះ។

កន្លែងផ្សេងទៀតដែលយើងប្រើ Pay-per-Click (PPC) មាន៖ ការប៊ូតលើហ្វេសប៊ុកជាដើម។ ការកាត់លុយវាអាស្រ័យលើ គោលដៅដែលអ្នកប៊ូត បើអ្នកប៊ូតយក Message (សារ) នោះហ្វេសប៊ុកនឹងកាត់លុយអ្នក ពេលមាននរណាម្នាក់ចុចលើ Message នោះ។

ទាំងនេះ គេហៅថា Pay-per-Click (PPC)។

0 Comments