fbpx

៥របៀបនៃការធ្វើប្រូម៉ូសិនបែបចិត្តសាស្រ្ត

by | Sep 21, 2021 | Uncategorized | 0 comments

5 promotion strategy-06.png

និយាយពីការធ្វើប្រូម៉ូសិន តើនរណាមិនចូលចិត្តទិញមែនអត់?

ខាងក្រោមនេះ ជាវិធីសាស្រ្តធ្វើប្រូម៉ូសិនបែបចិត្តសាស្រ្តទាំង ៥ ដែលពេញនិយម និងមានប្រសិទ្ធភាពខ្ពស់៖

1. សិល្បៈប្រូម៉ូសិនដោយកំណត់ពេលវេលាខ្លី 

វិធីនេះ ត្រូវបានក្រុមហ៊ុន និងម្ចាស់អាជីវកម្មប្រើជាច្រើន!  

ដើម្បីទាក់ទាញការចាប់អារម្មណ៍ខ្លាំង គេប្រើយុទ្ធសាស្រ្តធ្វើប្រម៉ូសិនផលិតផលដោយលក់បញ្ចុះតម្លៃក្នុងរយៈពេលខ្លីណាមួយ ឧទា៖ លក់បញ្ចុះតម្លៃ ៥០% សម្រាប់អ្នកដែលមកទិញដល់ហាងពីម៉ោង ៩ព្រឹក ដល់ ១២ថ្ងៃត្រង់ ឬ លក់បញ្ចុះតម្លៃ ៣០% គ្រប់ទំនិញត្រឹមរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះ ប្រញាប់ឡើងៗ…!  

ការកំណត់ពេលខ្លីក្នុងការលក់បញ្ចុះតម្លៃបែបនេះ ជម្រុញអោយអ្នកទិញមានអារម្មណ៍ចង់ទិញកាន់តែលឿនជាងធម្មតា ព្រោះគាត់គិតថា ហាងគេជិតបិទប្រូម៉ូសិន តម្លៃនឹងឡើងថ្លៃវិញ។  

unsplash-image-wxRvOFBbM8o.jpg

2. ការបញ្ចុះតម្លៃពិសេស 

វិធីសាស្រ្តបញ្ចុះតម្លៃពិសេសនេះ ភាគច្រើនធ្វើសម្រាប់ផលិតផលដែលមានភាពល្បីល្បាញ វិធីនេះអ្នកធ្វើទីផ្សារឬ ម្ចាស់អាជីវកម្មគាត់ធ្វើឡើងដោយលក់បញ្ចុះតម្លៃដូចគ្នា តែអ្វីដែលពិសេសក្នុងចំណុចនេះគឺ គេបញ្ចុះតម្លៃទៅលើផលិតផលណាដែលកម្រនឹងបញ្ចុះតម្លៃ ឬមានតម្លៃថ្លៃ ដែលពេលបញ្ចុះតម្លៃម្តងៗ ធ្វើអោយអ្នកទិញគាត់មានអារម្មណ៍ថា គាត់ត្រូវតែប្រញាប់ទិញវា ព្រោះគាត់នឹងបានរបស់ដ៏ល្អក្នងតម្លៃពិសេសមិនធ្លាប់មាន។  

5 promotion strategy-02.png

unsplash-image-eZFPIyjJQxM.jpg

3. ការថែមជូន  

ការថែមជូននេះ ល្បីល្បាញច្រើនព្រោះវា ងាយស្រួលមិនសូវពិបាកគិតច្រើន។ ការថែមជូន ដើម្បីធ្វើប្រម៉ូសិននេះមានរូបភាពខុសៗគ្នាច្រើនតាមផលិតផល ឬសេវាកម្ម។ 

ផលិតផលខ្លះ មានថែមជាកាដូដែលផ្សំជាមួយផលិតផលផ្សេង ខ្លះថែមជូនជាមួយនឹងផលិតផលខ្លួនវា (ទិញ២ ថែម១ ) ជាដើម។ 

unsplash-image-t-mgZnfCvrg.jpg

4. ការកំណត់តម្លៃតាមបែបចិត្តសាស្រ្ត 

បើលោកអ្នកបានអានអត្ថបទមុន « ការកំណត់តម្លៃតាមបែបចិត្តសាស្រ្ត » លោកអ្នកនឹងដឹងថា វិធីសាស្រ្តនេះពិតជាមិនអាចមើលរំលងឡើង។  

វិធីគេហៅម្យ៉ាងទៀតថា « ការប្រម៉ូសិនដោយប្រើភាពទាក់ទាញនៃការដាក់លេខ » 

ការដាក់លេខដោយប្រើ  « ការកំណត់តម្លៃតាមបែបចិត្តសាស្រ្ត » ជាផ្នែកមួយដ៏សំខាន់ដើម្បីជម្រុញអ្នកទិញអោយគាត់ចាប់អារម្មណ៍ និងទិញលឿនជាមុន ទាំងដែលការពិត តម្លៃក្រោយ និងមុនបញ្ចុះតម្លៃមិនសូវជាខុសគ្នាប៉ុន្មានទេ។  

unsplash-image-I4oipIl83BA.jpg

5. ការប្រូម៉ូសិនតាមរដូវកាល 

វិធីនេះងាយៗ ហើយមានប្រសិទ្ធភាពខ្ពស់ ការប្រូម៉ូសិនតាមរដូវកាលនេះ គឺគេបញ្ចុះតម្លៃតែក្នុងឳកាសសំខាន់ៗប៉ុណ្ណោះ ។  

ឧទា៖ បញ្ចុះតម្លៃក្នុងរដូវកាលចូលឆ្នាំ ពាក់កណ្តាលឆ្នាំ ឬឆ្លងឆ្នាំជាដើម។ 

unsplash-image-Ta3f1ZcCgWg.jpg

0 Comments