fbpx

ក្បួនចាយលុយ 50/30/20

by | Sep 18, 2021 | Uncategorized | 0 comments

unsplash-image-NeTPASr-bmQ.jpg

*ចំណាំ៖ របៀបនៃការប្រើប្រាស់លុយមានច្រើនណាស់ ដូចនេះជ្រើសយកវិធីណាដែលត្រូវជាមួយស្ថានភាពអ្នកជាក់ស្តែង

នរណាខ្លះដែល « ប្រាក់ខែតិចក៏គ្រប់ ច្រើនក៏គ្រាន់ » ឬអាចនិយាយបានថា កាល់ពីមានប្រាក់ខែ ៣០០ដុល្លា ចាយគ្រប់ ដល់ពេលប្រាក់៥០០ដុល្លា ក៏នៅតែមិនសល់។ ពេលនេះ មកស្គាល់ពីរបៀបគ្រប់គ្រងការចំណាយងាយៗ តាមក្បួន ៥០/៣០/២០។

ក្បួនចាយលុយ ៥០/៣០/២០ គឺជាវិធីមួយដែលជួយអ្នកឱ្យសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នក

➾ តោះមុននឹងយល់ដឹងពីក្បួននេះ ជាដំបូងអ្នកត្រូវគិតបែងចែកប្រាក់ខែរបស់អ្នកជាបីចំណែកសិនគឺ បែងចែកជា ៥០ ភាគរយ ៣០ភាគរយ និង២០ភាគរយនៃប្រាក់ខែរបស់អ្នក។

✤ ឧទាហរណ៍៖ បើអ្នកមានប្រាក់ខែ ៣០០ដុល្លា នោះអ្នកត្រូវបែងចែកជាបីចំណែកគឺ 50 ភាគរយ = 150 ដុល្លា, 30 ភាគរយ= 90ដុល្លា និង 20ភាគរយ= 60ដុល្លា។

ក្បួននេះមានមូលដ្ឋានគឺត្រូវបែងចែកថវិការបស់អ្នក ៥០% លើតម្រូវការចាំបាច់ ៣០% លើការចំណាយផ្សេងៗ និងទុក ២០% សម្រាប់ការសន្សំ។

៥០% សម្រាប់ចំណាយលើតម្រូវការចាំបាច់

តម្រូវការចាំបាច់ គឺជាការចំណាយដែលអ្នកមិនអាចខ្វះបានសម្រាប់ការរស់នៅ មានដូចនេះ ការចំណាយលើវិក្កយបត្របង់ផ្ទះ ថ្លៃទឹកភ្លើង ម្ហូបអាហារ គ្រឿងទេស និងសេវាថែទាំសុខភាពជាដើម។

ប្រសិនបើអ្នកចំណាយលើសពី ៥០% លើតម្រូវការចំំបាច់របស់អ្នក នោះអ្នកត្រូវតែកាត់បន្ថយការចំណាយរបស់អ្នកលើ ការចំនាយផ្សេងៗក្នុងចំណុចទី២ បើមិនដូច្នោះទេ វានឹងប៉ះពាល់ដល់លុយសន្សំរបស់អ្នក។

unsplash-image-82TpEld0_e4.jpg

៣០% ចំណាយមិនចាំបាច់

ចំណាយមិនចាំបាច់ គឺជាអ្វីដែលអ្នកបានចំណាយ ដោយវាមិនសំខាន់ខ្លាំងសម្រាប់ការរស់រានមានជីវិតរបស់អ្នកនោះទេ ដែលមានន័យថា ទោះអ្នកមិនចំណាយក៏អាចរស់រានបានដែរ។

ការចំណាយមិនចាំបាច់នេះរួមបញ្ចូល៖ ភាពយន្ត, អាហារពេលល្ងាចនៅខាងក្រៅ, កាបូបថ្មី, សំបុត្រទៅព្រឹត្តិការណ៍កីឡា, វិស្សមកាល, ទៅហាងកាហ្វេ។ ល។

អ្វីក៏ដោយនៅក្នុងប្រភេទដែលមិនចាំបាច់ គឺលោកអ្នកអាចជំនួយវាបាន ឧទាហរណ៍៖ បើអ្នកត្រូវការចំណាយដើម្បីចូលក្លឹបហាត់ប្រាណ អ្នកអាចជំនួសមកវិញដោយការហាត់ប្រាណនៅផ្ទះជាដើម។

unsplash-image-hZzlzzdMkDQ.jpg

ការសន្សំ ២០%

ជាចុងក្រោយអ្នកគួរតែបែងចែក ២០ ភាគរយនៃថវិការបស់អ្នកទៅគណនីសន្សំ។

អ្នកគួរតែមានប្រាក់សន្សំបម្រុងទុកយ៉ាងតិច ៣ខែ ក្នុងករណីអ្នកបាត់បង់ការងារឬ ហេតុការណ៍ណាមួយកើតឡើងដោយមិនបានដឹងមុន។

ពិតណាស់ ការសន្សំប្រាក់អាចជារឿងដ៏ពិបាកធ្វើមួយ ជាពិសេសនៅពេលដែលត្រូវការចំណាយលើតម្រូវការជាច្រើន។

ជីវិតយើងអាចជួបរឿងភ្ញាក់ផ្អើ់លជាច្រើន ហើយពេលខ្លះមានរឿងមួយចំនួនកើតឡើងដោយស្មានមិនដល់ ដូចជា វិបត្តិកូវីដ១៩នេះជាដើម។ តាមរយៈ ក្បួន ៥០/៣០/២០ លោកអ្នកអាចរៀបចំផែនការការចំណាយរបស់អ្នក និងរកវិធីកាត់បន្ថយការចំណាយតាមដែលអាចធ្វើទៅបាន។

ការរៀបផែនការនៃការចំណាយ និងសន្សំអោយបានត្រឹមត្រូវ វានាំយើងទៅរកភាពជោគជ័យផ្នែកហិរញ្ញវត្ថុនាពេលអនាគត។

ជាចុងក្រោយ ទោះបញ្ហាលុយកាក់នេះជារឿងដែលពិបាកដោះស្រាយយ៉ាងណាក៏ដោយ ជីវិតរបស់មនុស្សយើងមានរឿងល្អៗជាច្រើនទៀតដែលត្រូវមើល និងរីករាយជាមួយវាជានិច្ច។

unsplash-image-RhBVoJnRqVg.jpg

0 Comments