Online Business Strategy
រាល់ថ្ងៃនេះ ការធ្វើអាជីវកម្មនៅលើអនឡាញ ឬអិនធើណិត ពិតជាពេញនិមយណាស់។ ទោះជាយ៉ាងណាក៏ដោយ យើងឃើញថាមានអាជីវកម្មជាច្រើននៅទាន់មាន យុទ្ធសាស្រ្តក្នុងការធ្វើអាជីវកម្មលើអិនធើណិតនៅឡើយ។ បើលោកអ្នកមិនមាន យុទ្ធសាស្រ្តក្នុងការធ្វើអាជីវកម្មលើអិនធើណិត ទេ ខាងក្រោមជា ៣ជំហ៊ានងាយៗក្នុងការបង្កើតវា៖
១. កំណត់ពីគោលដៅរបស់អ្នក ៖
Online Business Strategy
តើអ្វីដែលលោកអ្នកចង់សម្រេចក្នុងការធ្វើ្វអាជីវកម្មលើអិនធើណិត ឬផ្សព្វផ្សាយលើអិនធើណិតនេះ? ម្ចាសអាជីវកម្មអាចចង់សម្រេចបាននូវ ការធ្វើយ៉ាងណាអោយការលក់មានការកើនឡើង ឬ ផលិតផលបានទៅដល់អតិថិជនថ្មីៗ !
ដូចនេះ ដាក់គោលដៅរបស់អ្នកអោយបានច្បាស់លាស់!
២. តើអ្វីជា បេសកកម្មរបស់អ្នក?
Online Business Strategy
អាជីវកម្មនីមួយៗ តែងមានបេសកកម្មរបស់ខ្លួន អ្វីដែលគេចង់សម្រចបាន។ តើអាជីវកម្មអ្នកបង្កើតឡើងក្នុងគោលបំណងអ្វី?
បេសកកម្មរបស់ក្រុមហ៊ុនមួយវា បង្ហាញពីអ្វីដែលគេកំពុងធ្វើ តើវាមានលក្ខណៈបែបណា ហើយហេតុអ្វីបានជាគេធ្វើវា ។
៣. កំណត់ USP
Online Business Strategy
យើងធ្លាប់ឮគេនិយាយតៗគ្នាថា មុនលក់របស់អ្វីមួយ អ្នកត្រូវលក់ខ្លួនឯងជាមុនសិន! ពាក្យនេះ ពិតជាត្រឹមត្រូវណាស!
បើអ្នកក្រឡេកមើលជុំវិញខ្លួនអ្នកបន្តិច អ្នកនឹងឃើញមានអាជីវកម្មជាច្រើនកំពុងដំណើរការ និងបង្កើតឡើងហូរហែររីកដូចផ្សិត តែលោកអ្នកធ្លាប់ឃើញអាជីវកម្មណាខ្លះដែលមើលទៅពិតជាមានភាពលេចធ្លោដែរ ឬទេ? ឬ មានលក្ខណៈដាច់ដោយឡែកពីគេទេ?
គន្លឹះសំខាន់ក្នុងការលកដ៏មានប្រសិទ្ធភាព ដែលអ្នកធ្វើទីផ្សារដាក់ឈ្មោះអោយគឺ Unique Selling Proposition (USP) មានន័យថា សំណើរដែលលេចធ្លោប្លែកពីគេ ឬចំណុចប្លែកគេ ។ បើអ្នកមិនអាចរកចំណុចលេចធ្លោ ឬចំណុចប្លែកគេនៃផលិតផលរបស់ខ្លួនធៀបនឹងគូប្រជែងបានទេ អ្នកមិនអាចសម្រេចគោលដៅលក់របស់អ្នកបានជោគជ័យឡើយ។
ការកំណត់ USP របស់អ្នកទាមទារអោយមាន ការច្នៃប្រឌិត និង ចេញពីអ្វីដែលអ្នកស្រឡាញ់ក៏ដូចជាអោយតម្លៃខ្លាំង។ ហើយការរក ឬកំណត់ USP របស់ខ្លួនឯងគឺទាមទារអោយអ្នកត្រូវស្គាល់ និងសិក្សាពីគូប្រជែងនានាផងដែរថាគេ មានអ្វី លក់អ្វី ហើយគេប្រើសារបែបណាដើម្បីទាក់ទាញអតិថិជន _ ការធ្វើបែបនេះ មិនមែនអោយអ្នកធ្វើតាមគេទេ តែជាការសិក្សាវិភាគ និងគិតដល់អាជីវកម្មខ្លួនឯងវិញ ថាខ្លួនឯងមានអ្វីដែលប្លែក និងខុសពីគេ។
ឧទាហរណ៍៖ អាជីវកម្មមីងសុខា គាត់លក់នំបញ្ចុក កន្លែងគាត់មិនត្រឹមតែផលិតផលល្អ ឆ្ងាញ់ទេ ថែមទាំង តែគាត់អោយតម្លៃខ្ពស់ទៅលើសុខភាព គាត់និយាយថា គាត់មិនមែនលក់នំបញ្ចុកទេ គឺគាត់លក់សុខភាព។
ប្រសិនបើលោកអ្នកនៅទាន់រកឃើញ USP របស់ផលិតផលខ្លួនឯងទេ កុំបារម្ភ! ជំហ៊ានងាយៗ ខាងក្រោមនឹងជួយលោកអ្នកអោយរកឃើញពី USP របស់អ្នក៖
១. យល់ច្បាស់ពី ក្រុមអតិថិជនគោលដៅ ៖
តើអ្នកបានកំណត់ក្រុមអតិថិជនគោលដៅរបស់អ្នកហើយឬនៅ ? អានបន្ថែមពី របៀបធ្វើ Buyer Persona នៅទីនេះ !
Target Audience
២. ស្គាល់ពីគូប្រកួតប្រជែង៖
តើលោកអ្នកបានស្គាល់ពី គូប្រជែងអ្នកកម្រិតណាដែរ? តើអ្វីជាចំណុចខ្លាំងរបស់គេ? ធ្វើបញ្ជីមួយដែលរាយឈ្មោះ និង អ្វីដែលគេធ្វើបានល្អ ពីគូប្រកួតប្រជែង ឬអ្នកលក់ដែលលក់ផលិតផល ឬសេវាកម្មប្រហាក់ប្រហែលអ្នក។ លោកអ្នកគួរចាំថា ពេលខ្លះអាជីវកម្មមួយចំនួនបានសន្យាថាគេនឹងធ្វើបែបនេះ ឬបែបនោះ តែមិនមែនមានន័យគេពួកគេបានធ្វើវាបានមែនក្នុងអាជីវកម្មពួកគេទេ ។
competitor
៣. ក្រឡែកទៅមើលខ្លួនឯងថា តើខ្លួនឯងខ្លាំងអ្វី ?
អ្វីដែលនាំអោយអ្នកបង្កើតអាជីវកម្មនេះឡើង? ហើយ អ្វីដែលនាំអោយអតិថិជនជ្រើសរើសយកអ្នក ជំនួសអោយអ្នកលក់ផ្សេងទៀត?
strength
ទាំងអស់នេះ អាចនឹងជួយអ្នកក្នុងការរៀបចំយុទ្ធសាស្រ្ត អាជីវកម្មនៅលើអនឡាញ និងដឹងពីចំណុចលេចធ្លោរបស់អាជីវកម្មខ្លួន ដើម្បីធ្វើយ៉ាងណាអោយការអភិវឌ្ឍន៍អាជីវកម្មអ្នកកាន់តែប្រសើរឡើង។
ចុះលោកអ្នកគិតយ៉ាងណាចំពោះគន្លឹះខាងលើនេះ?
USP
0 Comments