fbpx

៣ វេបសាយឌីហ្សាញតាមអ៊នឡាញដោយឥតគិតថ្លៃ 

by | Aug 14, 2020 | Uncategorized | 0 comments

ក្នុងនាមជាម្ចាស់អាជីវកម្មមួយរូប អ្នកប្រាកដជាមានភាពមមារញឹកខ្លាំងណាស់ហើយ ដូចនេះរបស់ដែលអាចជួយសន្សំពេលវេលាឲ្យអ្នកបាន គឺជារបស់ដែលអ្នកមិនគួរមើលរំលងឡើយ។ ម៉្យាងទៀត បើអ្នកត្រូវផុសច្រើនលើផេក ឬលើបណ្តាញសង្គមនានា អ្នកត្រូវផុសរូប ឬអត្ថបទដែលមានគុណភាពល្អ មានភាពលេចធ្លោ មិនសុំាដដែលៗ និងប្រកបដោយភាពច្នៃប្រឌិត តែដោយសារអ្នកមានការងារច្រើនផ្សេងទៀតត្រូវធ្វើ ដូចនេះការរកឧបករណ៍ដែលជួយសន្សំពេលវាលា និងនៅតែបន្តភាពលេចធ្លោរដល់ការងារអ្នកគឺពិតជាសំខាន់ណាស់។  

ការឌីហ្សាញតាមអ៊នឡាញ ជាផ្នែកមួយដែលជួយឲ្យដំណើរការនៃការងាររបស់អ្នកដើរបានលឿន និងសន្សំពេលយ៉ាងហោចណាស់ក៏ ១០នាទីដែរក្នុងមួយថ្ងៃ ហើយវាជាផ្នែកមួយនៃការធ្វើទីផ្សារបែបឌីជីថល ដែលធ្វើអោយអាជីវកម្មអ្នកមានភាពលេចធ្លោ។ បើវាជួយដល់អ្នកច្រើនយ៉ាងនេះ វាគឺជារឿងដែលគួរតែសាកល្បងហើយ មែនទេ?  

ខាងក្រោមនេះ ជាវេបសាយដែលអ្នកអាចសាកល្បងក្នុងការប្រើសម្រាប់ឌីហ្សាញ ៖ 

១. Canva

ប្រភេទ៖ កម្មវិធីក្រាហ្វិចឌីហ្សាញ 

Canva ជាវេបសាយដែលមានការគាំទ្រច្រើន ព្រោះវាមានភាពងាយស្រួលប្រើ។ អ្នកមិនចាំបាច់ចេះកូដ កាត់ត ឬចេះបច្ចេកវិទ្យាឡើយ ។ Canva ផ្តល់ជូនអ្នកនូវ ទម្រង់ ទំហំ រូបភាព និងក្រាហ្វិចរួចជាស្រាច់ អ្នកគ្រាន់តែយកវាមកកែច្នៃបន្ថែមតិចតួចប៉ុណ្ណោះ។ នៅលើវា អ្នកអាចសរសេរអក្សខ្មែរបាន បញ្ចូួលឡូហ្គូ រូបភាពពីខាងក្រៅ។ លើសពីនេះ អ្នកអាចបង្កើតក្រុមក្នុងនោះផងដែរ មានន័យថា អ្នកអាចចែករំលែកការឌីហ្សាញរបស់អ្នកជាមួយក្រុមការងារ ឬមិត្តភក្តិរបស់អ្នក និងអាចអោយពួកគេជួយឌីហ្សាញលើការងារអ្នកផងដែរ។ អ្វីដែលពិសេសនោះ Canva មានAPP សម្រាប់ទូរសព្ទដៃទៀត ដូចនេះអ្នកអាចប្រើបានគ្រប់ទីកន្លែង ងាយស្រួល។ ស្តាប់មើលទៅគួរអោយចាប់អារម្មណ៍ណាស់មែនទេ? ចូលទៅកាន់វេបសាយរបស់Canva ដើម្បីព័ត៌មានបន្ថែម និងសាកល្បងប្រើ 

២. Flaticon

ប្រភេទ៖ ដោនលោតរូបតំណាង(icon)  

Flaticon ជាវេបសាយដែលអនុញ្ញាតិឲ្យអ្នកចូលទៅទាញយករូបតំណាងតូចៗ (icon) បានដោយឥតគិតថ្លៃ។ បើអ្នកចង់បានIcon ដែលស្អាត និងសម្បូរបែបដើម្បីដាក់ក្នុងការឌីហ្សាញរបស់អ្នកអោយកាន់តែមានភាពលេចធ្លោ នោះអ្នកអាចសាកល្បងចូលទៅកាន់ Flaticon បាន។  

Screen Shot 2020-08-12 at 10.35.01 am.png

៣. FlexClip 

ប្រភេទ៖ វីដេអូក្រាហ្វិច 

បើអ្នកមិនចង់ផុសជារូបសន្លឹកដដែលៗ Flexclip ជាវេបសាយដែលអ្នកមិនគួរមើលរំលងឡើយ។ វាឲ្យអ្នកបង្កើតវីដេអូបានដោយងាយៗ ប្រើពេលអស់តិច និងគុណភាពល្អ។ អ្វីដែលពិសេសនោះគឺ Flexclip អាចអោយអ្នកសរសេរអក្សខ្មែរបាន និងប្រើដោយមិនគិតថ្លៃ។ អ្នកអាចសាកល្បងធ្វើវីដេអូសម្រាប់ផុសបាន ដោយប្រើវេបសាយមួយនេះ។ ព័ត៌មានបន្ថែម សូមចូលទៅកាន់ Flexclip 

Screen Shot 2020-08-12 at 11.59.12 am.png

0 Comments