-
Admin Account
បងប្អូនម្ចាស់អាជីវកម្មជាច្រើនដែលនឿយហត់នឹងគណនីFacebookផ្ទាល់ខ្លួនតែងមានបញ្ហា ដូចជា មិនអាចប៊ូតបាន ខុសគោលការណ៍ក្រុមហ៊ុននានា ដែលរឿងទាំងអស់នេះកើតឡើងពីសកម្មភាពរបស់អ្នកប្រើប្រាស់ខ្លួនឯង ដូចជាធ្វើការ Share នូវរឿងមិនសមរម្យណាមួយឬ ចុចចូលលីងដែលមិនមានសុវត្ថភាព (ការលេងហ្គែម ចុចលើលីង ដើម្បីទាយលេង ជាដើម )។
ដំណោះស្រាយ៖
-
ម្ចាស់អាជីវកម្មគួរមានគណនីមួយផ្សេងពី គណនីប្រើប្រចាំថ្ងៃមួយទៀត
-
ការបង្កើត គណនីថ្មីមួយដាច់ដោយឡែកនេះ គឺយើងប្រើតែសម្រាប់គ្រប់គ្រងផេកតែប៉ុណ្ណោះ
-
មិនត្រូវយកគណនីថ្មីនេះ ទៅលេង ឬ share ឬ ចុចលើលីងណាមិនស្គាល់ប្រភពច្បាស់លាស់ឡើយ
-
គណនីថ្មីនេះ អ្នកគប្បីត្រូវបំពេញព័ត៌មានអោយបានត្រឹមត្រូវ ហើយកុំ Add Friends ច្រើន ឬមិនស្គាល់ច្បាស់
-
គណនីថ្មីនេះ គួរបង្កើតឡើងដោយប្រើ អ៊ីម៉ែលត្រឹមត្រូវ បន្ថែមពីលើការប្រើលេខទូរសព្ទ ( វាមានសុវត្ថភាពជាង )
-
ដាក់ Password ដែលខ្លាំង (អានបន្ថែមពីការដាក់ Password ដែលល្អនៅទីនេះ https://www.thedigitalresourcecenter.com/tips-kh/how-to-build-a-better-password )
2. Facebook Policy
បើអ្នកជាអ្នកប្រើ Facebook ធម្មតា និងប្រើដើម្បីអាជីវកម្ម រឿងគោលការណ៍ ឬ Policy នៃក្រុមហ៊ុននេះ អ្នកមិនចាំបាច់ខ្វល់ខ្វាយឡើយ តែបើអ្នកមានផេក ច្បាស់ណាស់ថា ការយល់ដឹងពីគោលការណ៍នានាពិតជាសំខាន់ ទោះមិនបានទាំងអស់ក៏ គួរយល់ដឹងមួយចំនួនដែរ ដើម្បីបញ្ជៀសការធ្វើខុសដោយមិនដឹងខ្លួនដែលនាំអោយគណនីអ្នកត្រូវបិទ ឬហាមឃាត់ក្នុងការធ្វើការផ្សព្វផ្សាយដែលនាំអោយពិបាក។
(តាមដានផេកបន្ត ដើម្បីយល់បន្ថែមពីគោលការណ៍នីមួយៗរបស់ Facebook)
3. Account Information
ភ្លេចព័ត៌មាននៃគណនីរបស់អ្នកឬ? បើដាក់ Password ស្រួលពេកខ្លាចគេហែក ដាក់ពិបាកពេក ខ្លាចភ្លេច! ហ្ចឹងដើម្បីដាក់ Password ដែលសុវត្ថភាពល្អ ហើយមិនងាយភ្លេច អាចចូលអានអត្ថបទក្នុងលីងនេះបាន « វិធីក្នុងការដាក់លេខសម្ងាត់ឲ្យបានខ្លាំងល្អ មានសុវត្ថិភាព»
សូមរក្សាទុក ព័ត៌មាននៃគណនីរបស់ហ្វេសប៊ុកអ្នកបានល្អត្រឹមត្រូវ ហើយចូលទៅធ្វើបច្ចុប្បន្នភាពអោយបានញឹកញាប់ ព្រោះមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនដែលដាក់ព័ត៌មានចាស់ ឬឈប់ប្រើក្នុងគណនីរបស់ខ្លួន ហើយវានឹងនាំមកនូវរឿងឈឺក្បាលជាច្រើនពេលអ្នកចង់ log in ឬ ធ្វើសកម្មភាពណាមួយព្រោះអ្នកមិនចាំគណនីខ្លួនឯង។
ដូចនេះ លោកអ្នកត្រូវចូលទៅពិនិត្យក្នុងគណនីខ្លួនឯង ថាតើលេខទូរសព្ទ អ៊ីមែល និងព័ត៌មានផ្សេងៗទៀត ត្រឹមត្រូវ ហើយឬនៅ? ចូលទៅមើលថា តើលេខទូរសព្ទ អ៊ីមែល នោះជាលេខទូរសព្ទ អ៊ីមែល ដែលលោកអ្នកកំពុងប្រើមែនឬទេ ?
0 Comments