fbpx

ការមើលថែខ្លួនឯង​ អំឡុងពេលកូវីដ១៩

by | Jul 29, 2020 | Uncategorized | 0 comments

តើអ្នកធ្លាប់មានអារម្មណ៍តានតឹង ឬថប់អារម្មណ៍មែនទេ? អ្នកមិនមែនមានបញ្ហានេះតែម្នាក់ឯងនោះទេ  វិបត្តិកូវីដ-១៩ គឺជាពេលវេលាដ៏ស្ត្រេសសម្រាប់មនុស្សស្ទើរគ្រប់គ្នា ។ ការមើលថែខ្លួនឯង គឺជារឿងសំខាន់ជាងគេនៅពេលនេះ ហើយវាសំខាន់ជាងពេលណាៗទាំងអស់ ដោយសារភាពតានតឹងខ្លាំងនៃវិបត្តិកូវីដ-១៩ ។ ការមើលថែខ្លួនឯង មិនត្រឹមតែការបរិភោគអាហារដែលមានផាសុខភាពល្អ និងហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងការថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នក និងការរក្សាតុល្យភាពផងដែរ។ 

ខាងក្រោមនេះ ជាគន្លឹះមួយចំនួនដើម្បីជួយអ្នកក្នុងការថែរក្សាខ្លួនអ្នកអំឡុងពេលកូវីដ១៩៖ 

កសាងទំនាក់ទំនងជាមួយខ្លួនឯង 

នេះមើលទៅ ហាក់ដូចជាចម្លែកបន្តិច ប៉ុន្តែទិដ្ឋភាពសំខាន់នៃសុខភាពផ្លូវចិត្តគឺការកសាងទំនាក់ទំនងជាមួយខ្លួនអ្នក។ មានន័យថាដូចម៉េច? នេះមានន័យថាអ្នកត្រូវចំណាយពេលដើម្បីស្វែងយល់ពីខ្លួនឯង ថាតើខ្លួនឯងជានរណាឲ្យពិតប្រាកដ ខ្លួនឯងត្រូវការអ្វី និងដឹងពីអារម្មណ៍ពិតរបស់ខ្លួនឯងផងដែរ។  មនុស្សជាច្រើន បានបំពេញកិច្ចការយ៉ាងមមារញឹកពីមួយថ្ងៃទៅមួយថ្ងៃ ការមើលថែគ្រួសារ និងចំណាយពេលជាមួយមិត្តភក្តិ តែគេមិនដែលបានចំណាយពេលជាមួយខ្លួនឯង ហើយពិនិត្យមើលថា តើគេមានអារម្មណ៍យ៉ាងណាឡើយ។ ចំណាយពេលខ្លះ សម្រាប់សម្រាកលំហែកាយ អានសៀវភៅ ស្តាប់ចម្រៀង វាជាការសំខាន់ដែលអ្នកត្រូវចំណាយពេលដើម្បីមើលថែខ្លួនឯង អ្នកត្រូវចេះថែរក្សាខ្លួនឯងជាមុនសិន មុនពេលអ្នកចង់មើលថែរក្សាអ្នកដទៃ។ 

ដកដង្ហើមចេញចូលវែងៗ 

ការធ្វើដកដង្ហើមមួយៗវែងៗ ច្រើនតែត្រូវបានគេយកទៅលេងសើច ប៉ុន្តែការចំណាយពេល ហើយផ្តោតលើខ្យល់ដង្ហើមចេញចូលរបស់អ្នកគឺជាលំហាត់ប្រាណដ៏អស្ចារ្យដើម្បីជួយអ្នកឱ្យចេះរស់នៅជាមួយនឹងបច្ចុប្បន្ន។ នេះមានន័យថា អ្នកមិនបាច់គិតអំពីអតីតកាល ឬអនាគតទេ ប៉ុន្តែត្រូវបានផ្តោតអារម្មណ៍សុទ្ធសាធក្នុងពេលបច្ចុប្បន្ន។ នេះហៅថា ការចម្រើនសតិតាមការពិនិត្យខ្យល់ដង្ហើម។  

សូមមើល កម្មវីធីទូរសព្ទដៃ និងឧបករណ៍មួយចំនួនដែលអាចជួយអ្នក ក្នុងការតាំងចិត្តឲ្យស្ងប់ ឬ ចម្រើនសតិ ដូចខាងក្រោម៖ 

ឧបករណ៍ឌីជីថល 

ទាំងនេះគឺជា ឧបករណ៍ឌីជីថលមួយចំនួនដែលយើងចូលចិត្តប្រើដើម្បីជួយក្នុងការធ្វើអោយយើងអាចតាំងចិត្តឲ្យស្ងប់បានល្អ។  

១. Smiling Mind 

នេះគឺជា  កម្មវីធីទូរសព្ទដៃ ដែលអាចឲ្យអ្នកប្រើដោយសេរី វាអាចជួយអ្នកឲ្យរក្សាចិត្តបានស្ងប់ និងតាំងសមាធិបាន។ វាមានកម្មវិធីផ្សេងៗគ្នាច្រើនប្រភេទផងដែរ ហើយវាជាកម្មវីធីទូរសព្ទដៃ មួយដ៏ល្អដែលជួយអ្នកក្នុងការចាប់ផ្តើមធ្វើឲ្យចិត្តស្ងប់ល្អ។ តែសំណាងមិនល្អសម្រាប់អ្នកមិនចេះអង់គ្លេស ព្រោះវាជាកម្មវីធីទូរសព្ទដៃ ដែលមានតែភាសាអង់គ្លេសប៉ុណ្ណោះ។ 

២. Health (iPhone) or Step Counter (Android) 

កម្មវីធីទូរសព្ទដៃទាំងពីរនេះ នឹងរាប់ជំហានជើងរបស់អ្នកជាប្រចាំថ្ងៃ ។ គោលបំណងគឺដើម្បីអោយបាន ១០ ០០០ ជំហានជារៀងរាល់ថ្ងៃ ដែលជាចំនួនដ៏ល្អសម្រាប់សុភាពអ្នក និងជួយអោយអារម្មណ៍ស្រស់ថ្លា។

៣. ឆានែល Youtube 

Natural Sounds 

ការស្តាប់សំឡេងធម្មជាតិតាម Youtube   គឺពិតជាធ្វើឲ្យមានអារម្មណ៍ធូរស្បើយ ហើយអាចជួយសម្រួលដល់ដំណេករបស់អ្នកផងដែរ។ នេះជាឆានែលមួយក្នុងចំណោមឆាណែលដែលយើងពេញចិត្ត៖ 

Kou Sopheap 

លោកទទួលបាននូវភាពល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ឆាណែលរបស់លោកមានដំបូន្មានល្អៗ អំពីវិធីគ្រប់គ្រងសុខភាពផ្លូវចិត្ត ភាពតានតឹង និងការថប់បារម្ភជាដើម។

San Sochea 

ឆានែលដ៏អស្ចារ្យមួយទៀតគឺ លោកគ្រូ សានសុជា ដែលលោកបានផ្តល់ដំបូន្មាន និងបង្រៀនពីដំបូន្មានរបស់ព្រះពុទ្ធ ដើម្បីធ្វើអោយសុខភាពផ្លូវចិត្តរបស់អ្នកប្រសើរឡើងនិងទទួលស្គាល់ពីអារម្មណ៍របស់អ្នក។  

សម្រាប់ព័ត៌មានបន្ថែមទៀត សូមចូលទៅទស្សនា Facebook LIVE របស់ កញ្ញា សុភ័ក្រ ខាងក្រោម៖

0 Comments