fbpx

ការកំណត់ពីឳកាស ក្នុងពេលមានវិបត្តិកូវីដ១៩!

by | Jul 20, 2020 | Uncategorized | 0 comments

តើអ្នកអាចកំណត់ឱកាសសម្រាប់អាជីវកម្មរបស់អ្នកបានយ៉ាងដូចម្តេច? វិបត្តិកូវីដ-១៩ បានជះឥទ្ធិពល ដល់អាជីវកម្មគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជាយ៉ាងខ្លាំង ក្នុងនោះវិស័យទេសចរណ៍ បានធ្លាក់ចុះយ៉ាងខ្លាំង ហើយប្រជាជនបានព្យាយាមចំណាយប្រាក់អស់តិចបំផុត និងមនុស្សមិនច្រើនទេដែលចេញក្រៅ។ នេះបានន័យថា អាជីវកម្មចាំបាច់ត្រូវកែប្រែទម្រង់អាជីវកម្មរបស់ពួកគេ ហើយកំណត់ឱកាសថ្មីៗដើម្បីបន្តឲ្យមានការរីកចម្រើន។

ការវិភាគ SWOT គឺជាឧបករណ៍ដ៏សាមញ្ញនិងមានប្រសិទ្ធភាពខ្ពស់ដែលអាចជួយអ្នកក្នុងការកំណត់ ឱកាសទាំងនោះ។

108242661_129111305520461_1932688497726211826_n.png

ចំណុចខ្លាំង (S-Strengths)

ជាធម្មតា នេះជារឿងខាងក្នុងសម្រាប់អាជីវកម្មរបស់អ្នក។

  • តើអ្នកធ្វើអ្វីបានល្អ?

  • តើអ្វីដែលធ្វើឲ្យអ្នកលេចធ្លោជាងដៃគូប្រកួតប្រជែងផ្សេងទៀត?

  • តើអ្នកមានធនធានអ្វីខ្លះដែលមានតម្លៃ? អាចគិតពីបុគ្គលិក ប្រេន ការផលិតផលិតផលជាដើម!

  • តើអ្នកមានចំណេះដឹងអ្វីខ្លះដែលអ្នកផ្សេងទៀតមិនមាន?

ចំណុចខ្សោយ (W-Weaknesses) 

ស្រដៀងគ្នានឹងចំណុចខ្លាំងដែរ ចំណុចនេះត្រូវបានផ្តោតលើកត្តាខាងក្នុងរបស់អាជីវកម្ម។

  • តើមានចំណុចអ្វីខ្លះដែលអាជីវកម្មរបស់អ្នកធ្វើមិនបានល្អ?

  • តើមានចំណុចខ្វះខាតអ្វីខ្លះ?

  • តើគូប្រជែងរបស់អ្នកធ្វើអ្វីដែលល្អជាងអ្នក?

  • តើអ្វីដែលជារបស់ដែលអ្នកមិនមានច្រើន ឬមានកំណត់? អាចជាលុយ  ឧបករណ៍ផ្សេងៗ ចំណេះដឹងជាដើម?

  • តើអ្វីដែលអ្នកកំពុងជាប់គាំងពេលនេះ?

ឳកាស (O_Opportunities )

ឥឡូវនេះងាកមកកត្តាខាងក្រៅវិញម្តង។ 

  • តើអ្នកមើលឃើញលទ្ធភាពអ្វីខ្លះសម្រាប់អាជីវកម្មរបស់អ្នក?

  • តើអ្វីទៅជាឱកាសដ៏ធំបំផុតដើម្បីបង្កើនប្រាក់ចំណូលរបស់អ្នក? ការរក្សាអតិថិជន ផលិតផលថ្មី អតិថិជនថ្មី?

  • តើមានអ្វីខ្លះ ដែលអាចធ្វើដើម្បីទាក់ទាញភ្ញៀវឲ្យកាន់តែច្រើន?

  • តើមានប្រភេទអតិថិជនណា ដែលអ្នកអាចបម្រើបាន តែអ្នកមិនទាន់បម្រើដែរឬទេ?

  • តើមានផលិតផលថ្មីអ្វី ដែលអ្នកអាចផ្តល់ជូនបន្ថែមបានដែរឬទេ?

ការគំរាមកំហែង (T_Threats)

តើអ្នកអាចមើលឃើញអ្វីខ្លះនាពេលអនាគតដែលអាចបង្កអន្តរាយដល់អាជីវកម្មរបស់អ្នក?

  • តើអ្វីទៅជាការគំរាមកំហែងផ្នែកហិរញ្ញវត្ថុធំជាងគេ?

  • តើអ្វីជាការគំរាមកំហែងធំបំផុតដល់អតិថិជនរបស់អ្នក?

  • តើមានការគំរាមកំហែងខាងសេដ្ឋកិច្ច ឬបរិស្ថានធំជាងមុនដែរឬទេ?

យុទ្ធសាស្រ្ត (Strategy)

យក SWOT ដែលបានវិភាគលើអាជីវកម្មរបស់អ្នកចប់ហើយ អ្នកនឹងអាចបង្កើតបាននូវយុទ្ធសាស្រ្តសំខាន់ៗចំនួន ៤-៥ សម្រាប់អាជីវកម្មរបស់អ្នកដើម្បីកំណត់៖

  • តើឱកាសរបស់អ្នកនៅទីណា? ហើយតើអ្នកអាចប្រើភាពខ្លាំងរបស់អ្នកដើម្បីទាញយកផលចំណេញពី ឳកាសទាំងនេះបានយ៉ាងដូចម្តេច?

គន្លឹះ៖

គិតទាំងកត្តាខាងក្នុងនិងកត្តាខាងក្រៅដើម្បីចាប់យកឱកាសទាំងនោះ។ តើមានអ្វីដែលមិនទាន់មាននៅក្នុងទីផ្សារ?

ចុចទីនេះ ដើម្បីទាយយកទម្រង់ SWOT ដោយឥតគិតថ្លៃ!

0 Comments