សំណួរ-ចម្លើយ
ការផ្ទៀងផ្ទាត់សាច់ប្រាក់
ហេតុអ្វីបានជាខ្ញុំត្រូវការបញ្ចូលសាច់ប្រាក់ជាក់ស្តែងរបស់ខ្ញុំ?
វាចាំបាច់ណាស់ក្នុងការបញ្ចូលសាច់ប្រាក់ប្រាក់ជាក់ស្តែងរបស់អ្នកមុនពេលអ្នកចាប់ផ្តើមប្រើកម្មវិធីនេះ ដូច្នេះអ្នកអាចចាប់ផ្តើមផ្ទៀងផ្ទាត់ប្រាក់របស់អ្នក។ សូមពិនិត្យមើល តើការបិទបញ្ជីជាអ្វី និង ហេតុអ្វីបានជាយើងត្រូវការធ្វើវា? ដែលនិយាយអំពីមូលហេតុដែលការផ្ទៀងផ្ទាត់ប្រាក់របស់អ្នកមានសារៈសំខាន់។
តើការបិទបញ្ជីជាអ្វី ហើយហេតុអ្វីបានខ្ញុំត្រូវធ្វើវា?
ការបិទបញ្ជីរបស់អ្នកគឺជាដំណើរការដែលអ្នកត្រូវធ្វើ ដើម្បីផ្ទៀងផ្ទាត់សាច់ប្រាក់របស់អ្នក។ នៅពេលដែលអ្នកបិទបញ្ជី អ្នកអាចប្រៀបធៀបចំនួនទឹកប្រាក់ដែលអ្នកជាមាននៅលើដៃ (សាច់ប្រាក់និងសមតុល្យក្នុងធនាគាររបស់អ្នក) ត្រូវនឹងចំនួនទឹកប្រាក់ដែលអ្នកបានកត់ត្រាជាមួយកម្មវិធី កត់ត្រារៀល។ សូមមើលចំណុចបន្ថែមខាងក្រោម ពីមូលហេតុដែលការផ្ទៀងផ្ទាត់សាច់ប្រាក់មានសារៈសំខាន់។
ហេតុអ្វីបានជាការផ្ទៀងផ្ទាត់សាច់ប្រាក់មានសារៈសំខាន?
ការផ្ទៀងផ្ទាត់សាច់ប្រាក់របស់អ្នកប្រៀបធៀបចំនួនទឹកប្រាក់ដែលអ្នកមាននៅក្នុងដៃ (ទាំងសាច់ប្រាក់និងសមតុល្យក្នុងធនាគាររបស់អ្នក) ត្រូវនឹងចំនួនទឹកប្រាក់ដែលអ្នកបានកត់ត្រាជាមួយកម្មវិធី កត់ត្រារៀល។ វាមានសារៈសំខាន់ណាស់ សម្រាប់អ្នកក្នុងការបិទបញ្ជីរបស់អ្នកហើយផ្ទៀងផ្ទាត់សាច់ប្រាក់របស់អ្នកនៅចុងថ្ងៃ ដើម្បីពិនិត្យមើលថាអ្នកបានបញ្ចូលប្រតិបត្តិការទាំងអស់បានត្រឹមត្រូវ។
នៅពេលអ្នកបិទបញ្ជី អ្នកសម្គាល់ឃ់ញភាពខុសគ្នារវាងសាច់ប្រាក់ជាក់ស្តែងនិងប្រាក់របស់អ្នកដែលមាននៅក្នុងកម្មវិធី កត់ត្រារៀល។ ដូច្នេះប្រហែលជាអ្នកភ្លេចកត់នៅចំណូលឬចំណាយណាមួយហើយ? ការផ្ទៀងផ្ទាត់សាច់ប្រាករបស់អ្នក ផ្តល់ឱ្យនូវឱកាសអោយអ្នកក្នុងការកែកំហុសណាមួយ។
វាមានសារៈសំខាន់ណាស់ដែលអ្នកកត់ត្រាប្រតិបត្តិការទាំងអស់អោយបានត្រឹមត្រូវនៅក្នុងកម្មវិធីនេះ ដូច្នេះអ្នកអាចជឿជាក់លើរបាយការណ៍ ដែលជួយអ្នកក្នុងការសម្រេចចិត្កក្នុងអាជីវកម្មឬដាក់ពាក្យស្នើសុំប្រាក់កម្ចី។
សូមទស្សនាវីដេអូខាងក្រោមសម្រាប់ព័ត៌មានបន្ដែម៖