នឹងចាប់ផ្តើមកម្មវិធីត្រៀមខ្លួនសម្រាប់ការវិនិយោគថ្មី
(Investment Readiness)។ក្នុងភាពជាដៃគូរជាមួយបណ្តាញសហគ្រិនអភិវឌ្ឍន៍អ៉ាសផិន ក្រោមមូលនិធិការលើកកម្ពស់ការផ្តល់អំណាចដល់ស្រ្តី សហគ្រាសសុី អុីនវេសមិន នឹងចាប់ផ្តើមកម្មវិធីត្រៀមខ្លួនសម្រាប់ការវិនិយោគថ្មី (Investment Readiness)។
ប្រសិនបើអ្នកជាសហគ្រិនស្រ្តីដែលកំពុងមានបំណង ឬស្វែងរកការវិនិយោគបន្ថែម អ្នកអាចមានអទិភាពខ្ពស់ក្នុងការទទួលបានការចូលរួមកម្មវិធីត្រៀមខ្លួនដើម្បវិនិយោគរបស់យើង។ សហគ្រាស សុី អុិនវេសមិន កំពុងស្វែងរកសហគ្រិនស្ត្រីដែលកំពុងស្វែងរកការវិនិយោគ ដើម្បពង្រីកអាជីវកម្មរបស់ពួកគេ។ កម្មវិធីត្រៀមខ្លួនដើម្បីវិនិយោគគឺជាកម្មវិធីដែលមានរយៈពេលមួយឆ្នាំក្នុងការជួយដល់សហគ្រាស ឲ្យទទួលបានដើមទុនចាំបាច់ដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់។ សហគ្រាស សុី អុិនវេសមិន មានគោលបំណងគាំទ្រដល់អ្នកចូលរួមកម្មវិធីតាមរយៈសិក្ខាសាលា និងវគ្គហ្វឹកហាត់មួយទល់នឹងមួយ ដើម្បរៀបចំអាជីវកម្មរបស់ពួកគាត់ឲ្យយល់ដឹង និងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន។ តាមរយៈកម្មវីធីនេះ សហគ្រាស សុី អុិនវេសមិន នឹងបង្កើតទំនាក់ទំនងរវាងអ្នកចូលរួមជាមួយនឹងវិនិយោគិនក្នុងស្រុក ឬអន្តរជាតិ ដើម្បីជាជំនួយដល់ការទទួលបានការវិនិយោគរបស់គាត់។
ទិដ្ឋភាពទូទៅនៃកម្មវិធី
-
សិក្ខាសាលា៖ សិក្ខាសាលាចំនួន ៤ នឹងផ្តល់ជូនក្នុងរយៈពេល ៦ ខែ។ សិក្ខាសាលាទាំងអស់នឹងត្រូវបានបង្រៀនជាភាសាខ្មែរដោយអ្នកសម្របសម្រួលខ្មែរ
-
ការបង្វឹក និងពិគ្រោះយោបល់មួយទល់នឹងមួយ
- រៀបចំកំណត់ត្រាហិរញ្ញវត្ថុ
- គំរូហិរញ្ញវត្ថុ
- ការដាក់ដេញថ្លៃ
-
រចនាសម្ព័ន្ធច្បាប់
- សុពលភាពគំរូអាជីវកម្ម
-
សហគ្រិននឹងធ្វើការជាមួយក្រុមកាងារសុី អុិនវេសមិន និងទីប្រឹក្សាបច្ចេកទេសដើម្បីជួយរៀបចំអាជីវកម្មរបស់ពួកគាត់រួចរាល់នឹងទទួលយកការវិនិយោគ
លក្ខខណ្ឌ៖
- កំណត់ត្រាការលក់រយៈពេលជាង ២ ឆ្នាំ
- កំណត់ត្រាហិរញ្ញវត្ថុរឹងមាំ
- សក្តានុពលកំណើនអាជីវកម្មខ្ពស់
- សមត្ថភាពក្នុងការបង្កើតការងារ
- គណៈគ្រប់គ្រងរឹងមាំ
- ជាអាជីវកម្មដែលបានចុះបញ្ជីរឺមានបំនងចុះឈ្មោះ
- ត្រូវមានការប្តេជ្ញាចិត្តកម្រិតខ្ពស់ក្នុងការដាក់ពាក្យចូលរួម និងវាយតម្លៃទៅលើលក្ខណៈវិនិច្ឆ័យខាងលើក៏ដូចជាការកំណត់សមត្ថភាព និងសក្តានុពលអាជីវកម្មដើម្បីទទួលបានជោគជ័យក្នុងការទទួលបានការវិនិយោគ ពិចារណាទៅលើសហគ្រិនគំរូអាជីវកម្មផលប៉ះពាល់សង្គម / សេដ្ឋកិច្ចនិងសក្តានុពលសម្រាប់កំណើន
- ចំណង់ចំណូលចិត្តខ្ពស់
ទិដ្ឋភាពទូទៅនៃកម្មវិធី
- គោលបំណងនៃកម្មវិធីនេះគឺដើម្បីបង្កើតទំនាក់ទំនងរវាងម្ចាស់អាជីវកម្មស្ត្រី និងវិនិយោគិននៅក្នុងតំបន់។ កម្មវិធីនេះមានគោលបំណងជួយសហគ្រិនឱ្យប្រាកដថាអាជីវកម្មរបស់ពួកគេបានត្រៀមរួចរាល់សម្រាប់ការវិនិយោគរួមមាន៖ ការរៀបចំឯកសារហិរញ្ញវត្ថុ គំរូអាជីវកម្មត្រឹមត្រូវ មានរចនាសម្ព័ន្ធស្របច្បាប់ត្រឹមត្រូវ ក៏ដូចជាការណែនាំនិងការបណ្តុះបណ្តាលបច្ចេកទេសបន្ថែមតាមតម្រូវការ។
- កម្មវិធីនេះមានគោលបំណងផ្តល់ឱ្យសហគ្រិននូវដើមទុនវិនិយោគសមស្រប និងក្រុមវិនិយោគិនដើម្បីជួយពង្រីកអាជីវកម្មរបស់ពួកគេ។
តើការត្រៀមខ្លួនសម្រាប់វិនិយោគមានន័យដូចម្តេច?
ការត្រៀមខ្លួនសម្រាប់ការវិនិយោគមានន័យថាអាជីវកម្មមានសមត្ថភាពយល់ដឹងនិងឆ្លើយតបនឹងតម្រូវការ និងការរំពឹងរបស់វិនិយោគិន ប៉ុន្តែមិនត្រូវបានកំណត់ចំពោះកត្តារួមមាន៖
- ផែនការអាជីវកម្មច្បាស់លាស់ (រួមទាំងគំរូអាជីវកម្មច្បាស់លាស់ និងគំរូប្រាក់ចំណូលការស្នើសុំតម្លៃខ្ពស់ជាមួយនឹងអត្ថប្រយោជន៍ប្រកួតប្រជែងនិងផែនការកំណើនច្បាស់លាស់)
- ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (ជាក្រុមគ្រប់គ្រងរឹងមាំដែលមានជំនាញត្រឹមត្រូវដើម្បីអាចអនុវត្តផែនការកំណើន)
- ទីផ្សារ (តម្រូវការទីផ្សារដែលអាចបង្ហាញបាននិងគម្លាតជាមួយសក្តានុពលនៃកំណើន)
- រចនាសម្ព័ន្ធច្បាប់ និងកំណត់ត្រាហិរញ្ញវត្ថុ (ការកត់ត្រានិងប្រព័ន្ធហិរញ្ញវត្ថុច្បាស់លាស់រចនាសម្ព័ន្ធត្រឹមត្រូវតាមច្បាប់ដើម្បីអាចទទួលយកការវិនិយោគសមស្រប)