ការរៀបចំសម្រាប់ដំណោះស្រាយហិរញ្ញវត្ថុ
ការបង្ហាញផ្លូវហិរញ្ញវត្ថុដល់ស្ត្រីសហគ្រិនវ័យ ក្មេង
ការតាមដានហិរញ្ញវត្ថុរបស់អ្នកតាមរយៈកំណត់ត្រាចំណូលចំណាយត្រឹមត្រូវ ជាផ្នែកសំខាន់ក្នុងការជួយឱ្យអ្នកត្រៀមខ្លួនសម្រាប់ស្វែងរកដំណោះស្រាយហិរញ្ញវត្ថុ។ សូមមើលវីដេអូស៊េរីរបស់យើងនៅខាងក្រោម

1. ការកត់ត្រាចំណូលចំណាយ
ការឈ្វេងយល់ពីចំណេញដុលក្នុង១ឯកតា
ឈ្វេងយល់ពីចំណេញដុលក្នុង១ឯកតា និងរបៀបកំណត់តម្លៃផលិតផល ដើម្បីឱ្យដឹងថាតើអ្នកត្រូវការផ្លាស់ប្តូរអ្វីឬទេ។
2.ការតាមដានហិរញ្ញវត្ថុអាជីវកម្→
តាមដានចំណូល និងចំណាយរាល់ថ្ងៃ ដើម្បីឱ្យអ្នកអាចគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្មបាន
ឥតគិតថ្លៃ
3. លំហូរសាច់ប្រាក់ →
Learn Online
ធនធាន លំហូរសាច់ប្រាក់
4. ផែនការថវិកាអាជីវកម្ម →
ធនធាន
បង្កើតផែនការថវិកាសម្រាប់អាជីវកម្ម នឹងជួយឱ្យអ្នកឈ្វេងយល់ថាតើអ្នកត្រូវការថវិកាប៉ុន្មានសម្រាប់មុខចំណាយនីមួយៗ។
5. ការធ្វើផែនការអាជីវកម្ម →
6. ការបែងចែកឱ្យដាច់រវាងថវិកាផ្ទាល់ខ្លួន និងអាជីវកម្ម
វាមានភាពសំខាន់ក្នុងការបែងចែកថវិកាផ្ទាល់ខ្លួន ឱ្យដាច់ពីថវិកាអាជីវកម្ម ដូច្នេះអ្នកអាចយល់ច្បាស់ថាតើលុយអាជីវកម្មចូលមកពីណាខ្លះ និងចេញទៅណាខ្លះ។
7. ការចុះបញ្ជីអាជីវកម្មរបស់អ្នក
ការសម្រេចចិត្តចុះបញ្ជី
មុននឹងធ្វើការសម្រេចចិត្តចុះបញ្ជីអាជីវកម្ម អ្នកគួរតែដឹងឱ្យច្បាស់សិនថាតើហេតុអ្វីបានជាអ្នកចង់ ឬត្រូវការចុះបញ្ជី និងត្រូវប្រាកដថាអ្នកអាចគ្រប់គ្រងអាជីវកម្មដែលចុះបញ្ជីរួចប្រកបដោយប្រសិទ្ធភាព។
របៀបចុះបញ្ជីអាជីវកម្ម
មុននឹងចុះបញ្ជី អ្នកត្រូវតែប្រាដកថាអ្នកបានត្រៀមខ្លួនរួចរាល់ហើយ និងអាចគ្រប់គ្រងអាជីវកម្មដែលបានចុះបញ្ជីរួចជាផ្លូវការបានសិន។
តើអ្នកអាចជួលបុគ្គលិកផ្នែកគណនេយ្យ និងភ្នាក់ងារបង់ពន្ធ ដើម្បីរៀបចំបញ្ជី និងប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំបានឬទេ?
តើអ្នកយល់ពីអ្វីដែលជាតម្រូវការសម្រាប់ការចុះបញ្ជី និងពីអត្ថន័យនៃការបង់ពន្ធឬទេ?
តើចំណូលអាជីវកម្មរបស់អ្នកច្រើនជាង ៥០០០ដុល្លាក្នុងមួយខែឬទេ?
តើអ្នកមានលទ្ធភាពបង់ថ្លៃចុះបញ្ជីឬទេ?
តើអ្នកយល់ច្បាស់ឬនៅ ថាអ្នកណាជាម្ចាស់អាជីវកម្ម? មានតែអ្នកម្នាក់ឯង ឬក៏អ្នកត្រូវមានដៃគូអាជីវកម្មស្របច្បាប់ដែរ?
តើអ្នកមានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរឹងមាំហើយឬនៅ?
ការចុះបញ្ជីអាជីវកម្មរបស់អ្នក គឺជាការសម្រេចចិត្តដ៏ធំមួយ។ ដំបូងត្រូវសម្រេចចិត្តសិនថា តើអ្នកត្រៀមខ្លួនរួចរាល់ក្នុងការចុះបញ្ជី និងគ្រប់គ្រងអាជីវកម្មជាផ្លូវការហើយឬនៅ មុននឹងឈានជំហានបន្ទាប់។
Explore Other Tools
make informed decisions
about business finance

Financial Pathways Toolkit
សៀវភៅនេះត្រូវបានផលិតឡើងក្រោមជំនួយសប្បុរស
របស់ប្រជាពលរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)
។ ខ្លឹមសារក្នុងវីដេអូនេះ មិនឆ្លុះបញ្ចាំងពីទស្សនៈរបស់ USAID រឺ រដ្ឋាភិបាលសហរដ្ឋអាមេរិកឡើយ។