fbpx

ហេតុផល ៥ យ៉ាងដែលអ្នកគួរដាក់ពាក្យមកកម្មវិធីស្រាវ!

by | Jun 12, 2018 | Blog | 0 comments

ប្រសិនបើអ្នកជាម្ចាស់អាជីវកម្មខ្នាតតូច និង មធ្យម កំពុងជួបការលំបាកក្នុងសង្វាក់ផលិតកម្ម ដោយខ្វះគ្រឿងម៉ាស៊ីន ឬ ឧបករណ៍នានា នោះកម្មវិធីស្រាវគឺជាដំណោះស្រាយដ៏ល្អ! 

នេះគឺជា ហេតុផល ៥ យ៉ាងដែលអ្នកគួរដែលដាក់ពាក្យមកកម្មវិធីស្រាវ!

ហេតុផលទី១៖ កម្មវិធីស្រាវផ្តល់កម្ចីដោយគ្មានការប្រាក់

មិនដូចជាធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬប្រភពផ្សេងៗ ដែលផ្តល់កម្ចីមានការប្រាក់ កម្ចីកម្មវិធីស្រាវផ្តល់ឲ្យអ្នកនូវកម្ចីទិញសម្ភារៈដោយគ្មានការប្រាក់។ នេះជាឱកាសល្អសម្រាប់អ្នករកស៊ី ឬ ធ្វើអាជីវកម្មព្រោះអ្នកមិនចាំបាច់ត្រូវសងកម្ចីទាំងដើមទាំងការដូចកម្ចីដទៃទៀតនោះទេ។

ហេតុផលទី២៖ កម្មវីធីស្រាវតម្រូវឲ្យអ្នកសងវិញជាសាច់ប្រាក់សុទ្ធត្រឹមតែ ១០%ប៉ុណ្ណោះ

កម្មវិធីស្រាវមិនត្រឹមតែផ្តល់កម្ចីដោយគ្មានការប្រាក់នោះទេ កម្មវិធីតម្រូវឲ្យម្ចាស់អាជីវកម្មសងមកវិញជាសាច់ប្រាក់សុទ្ធត្រឹម ១០%នៃកម្ចីទាំងមូល។ ដូច្នេះពេលសងត្រលប់ អ្នកមិនចាំបាច់ត្រូវយកលុយសុទ្ធដែលអ្នករកបានទាំងញើសនិងឈាមមកសងនោះទេ។


សកម្មភាពអ្នកទទួលវគ្គបណ្តុះបណ្តាលនៅ សិប្បករវត្តថាន់

សកម្មភាពអ្នកទទួលវគ្គបណ្តុះបណ្តាលនៅ សិប្បករវត្តថាន់

ហេតុផលទី៣៖ កម្មវិធីស្រាវផ្តល់ឱកាសឲ្យអ្នកជួយសហគមន៍តាមរយៈសំណងជាសប្បុរសធម៌

ចំនុចពិសេសរបស់កម្មវិធីស្រាវនេះទៀតសោតគឺ ៩០%ទៀតនៃកម្ចីនោះ អ្នកត្រូវសងជាសប្បុរសធម៌ ដែលអាចជួយទៅសហគមន៍ និង សង្គមទាំងមូល។ នេះមានន័យថាកម្មវិធីនេះអាចជួយអ្នកឲ្យពង្រីកអាជីវកម្មហើយជួយទៅអ្នកដទៃផ្សេង ហើយបង្កើនទង្វើល្អៗក្នុងសង្គមយើង។

ហេតុផលទី៤៖ កម្មវិធីស្រាវមិនតម្រូវឲ្យអ្នកមានជាទ្រព្យតំកល់នោះទេ

ស្រាវគឺជាកម្មវិធី មិនមែនជាគ្រឹះស្ថានហិរញ្ញវត្ថុដែលយើងទាមទារឲ្យមានការដាក់តំកល់ជាប្លង់ដី ប្លង់ផ្ទះ ពេលអ្នកដាក់ពាក្យកម្ចីនោះទេ។ ក្រោយទទួលបានកម្ចីពីកម្មវិធី ស្រាវ ក្នុងករណីដែលមានហានិភ័យកើតឡើងចំពោះអាជីវកម្ម ហើយអ្នកពំុមានលទ្ធភាពក្នុងការសងត្រលប់មកកម្មវិធីវិញនោះ កម្មវីធីនឹងរឹបអូសសម្ភារៈនោះមកវិញ។ ដូច្នេះអ្នកមិនមានការបាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនអ្វីទាំងអស់។ 


សកម្មភាពចូលរួមវគ្គបណ្តុះបណ្តាលអាជីវកម្មសម្រាប់អាជីវករដែលទទួលបានកម្ចីពីកម្មវិធី ស្រាវ

សកម្មភាពចូលរួមវគ្គបណ្តុះបណ្តាលអាជីវកម្មសម្រាប់អាជីវករដែលទទួលបានកម្ចីពីកម្មវិធី ស្រាវ

ហេតុផលទី៥៖ កម្មវិធីស្រាវផ្តល់ការប្រឹក្សាយោបល់ និង វគ្គបណ្តុះបណ្តាលអាជីវកម្មដោយឥតគិតថ្លៃ

បើសិនអ្នកទទួលបានកម្ចីជាសម្ភារៈពីកម្មវិធីស្រាវ ក្រៅពីអាជីវកម្មរបស់អ្នកមានសម្ភារៈថ្មី អ្នកជាម្ចាស់អាជីវកម្មនឹងទទួលបានបទពិសោធន៍ និង មេរៀនទាក់ទិននឹងការពង្រីកអាជីវកម្មផងដែរ។ ការផ្តល់ប្រឹក្សាយោបល់ និង វគ្គបណ្តុះបណ្តាលនេះផ្តល់ឲ្យអ្នកដោយឥតគិតថ្លៃ ដែលតាមធម្មតាវាមានតម្លៃខ្ពស់។  

បើសិនជាអ្នកជាអាជីវករដែលកំពុងស្វែងរកកម្ចីទិញសម្ភារៈដែលមាន ការប្រាក់0%។ ដាក់ពាក្យមកកម្មវិធី ស្រាវ (Thriive Cambodia) នៅថ្ងៃនេះ 

 

0 Comments