fbpx

សហគ្រិនឆ្នើមប្រចាំខែ កក្កដា

by | Jul 10, 2017 | Blog | 0 comments

អ្នកស្រី ខៀវ ធីតា, ជាម្ចាស់សហគ្រាស និងជាអ្នកគ្រប់គ្រងក្រុមហ៊ុន Solar Green Energy Co., Ltd.
 


អ្នកស្រី ខៀវ ធីតា ជាសហកម្មសិទ្ធិក្រុមហ៊ុន Solar Green Energy Co., Ltd. រួមជាមួយស្វាមីរបស់អ្នកស្រី។ អ្នកស្រីបានគ្រប់គ្រងអាជីវកម្មអស់រយៈពេលជាង 12 ឆ្នាំហើយបានបង្កើនអាជីវកម្ម និងប្រាក់ចំណូលរបស់អ្នកស្រីផងដែរ។ អ្នកស្រីបានចូលរួមកម្មវិធីបណ្តុះបណ្តាលអាជីវកម្មថ្នាក់មធ្យមរបស់ សីុ (SHE’s Accelerator Program) នៅក្នុងឆ្នាំ 2016 ដើម្បីរៀនពីរបៀបគ្រប់គ្រងអាជីវកម្មរបស់អ្នកស្រីឲ្យបានកាន់តែប្រសើរ និងទទួលបានជំនាញថ្មីដើម្បីកែលម្អនិងពង្រីកអាជីវកម្មរបស់អ្នកស្រី។ ក្រុមការងាររបស់ សីុ បានធ្វើបទសម្ភាសន៍ជាមួយអ្នកស្រី ខៀវ ធីតា ក្រោយពីគាត់បានបញ្ចប់វគ្គសិក្សាបានរយៈពេល ៦ខែ ដូច្នេះសូមមកមើលទាំងអស់គ្នាពីបទពិសោធន៍អ្វីខ្លះដែលគាត់បានផ្លាស់ប្តូរក្នុងអំទ្បុងពេល និង ក្រោយពេលចប់ពីកម្មវិធី សីុ។

សំណួរ: តើអ្នកស្រីស្គាល់ SHE តាមរយៈណាដែរ?

ចម្លើយ: ខ្ញុំបានស្គាល់ SHE ពីមិត្តម្នាក់ដែលខ្ងំុបានស្គាល់គាត់នៅពេលខ្ងំុចូលរួមកម្មវិធីសិក្ខាសាលាមួយ។ គាត់បានប្រាប់ខ្ញុំអំពីកម្មវិធីហ្វឹកហ្វឺនជាច្រើនដែលខ្ញុំអាចចូលរួមបាន។ បន្ទាប់ពីការស្រាវជ្រាវអំពីកម្មវិធីទាំងអម្បាលប៉ុន្មានដែលគាត់បានប្រាប់ ខ្ញុំក៏បានជ្រើសរើសវគ្គបណ្តុះបណ្តាលអាជីវកម្មថ្នាក់មធ្យម (SHE Accelerator Program)ព្រោះខ្ញុំគិតថាវាគួរឱ្យចាប់អារម្មណ៍បំផុត។
 

សំណួរ: ហេតុអ្វីបានជាអ្នកសម្រេចចិត្តចូលរួមវគ្គបណ្តុះបណ្តាលរបស់ SHE?
 

ចម្លើយ: ខ្ញុំសម្រេចចិត្តចូលរួមជាមួយវគ្គបណ្តុះបណ្តាលអាជីវកម្មថ្នាក់មធ្យមនៅ សីុ (SHE Accelerator Program) ពីព្រោះខ្ញុំចង់រៀនពីរបៀបអភិវឌ្ឍចក្ខុវិស័យ និងការស្វែងរកគុណតម្លៃនៃក្រុមហ៊ុនរបស់ខ្ញុំ។ ខ្ញុំក៏ចង់មានជំនាញអភិវឌ្ឍន៍ផ្ទាល់ខ្លួនមួយដ៏ជាក់លាក់ដើម្បីកែលម្អអាជីវកម្មរបស់ខ្ញុំដើម្បីឲ្យកាន់តែមានភាពប្រសើរ។

សំណួរ: តើអ្នកស្រីមានការផ្លាស់ប្តូរអ្វីខ្លះនៅក្នុងអាជីវកម្មរបស់អ្នកស្រីចាប់តាំងពីអ្នកបានបញ្ចប់ការសិក្សាពីកម្មវិធីរបស់ SHE?
 

ចម្លើយ: ចាប់តាំងពីខ្ញុំបានបញ្ចប់ការសិក្សាពីកម្មវិធីរបស់ SHE ខ្ញុំបានបង្កើនការលក់របស់ខ្ញុំ ហើយឥឡូវខ្ងំូមានទីតាំងផ្ទាល់ខ្លួនសម្រាប់អាជីវកម្មរបស់ខ្ងំុ។ លើសពីនេះ ខ្ញុំក៏បានរៀនពីការផ្ទេរការងារដល់ក្រុមរបស់ខ្ញុំ របៀបនៃតាមដានការងារជាមួយពួកគាត់ និងរបៀបនៃការគ្រប់គ្រងពេលវេលារបស់ខ្ញុំឱ្យបានប្រសើរជាងមុន។ ការអភិវឌ្ឍជំនាញគ្រប់គ្រងរបស់ខ្ញុំបានធ្វើឱ្យក្រុមរបស់ខ្ញុំ និងក្រុមហ៊ុនមានដំណើរការល្អប្រសើរជាងមុន។


សំណួរ: តើអ្នកស្រីអាចប្រាប់យើងបានទេថាបញ្ហាអ្វីខ្លះដែលអ្នកស្រីប្រឈម ហើយអ្នកស្រីអាចយកជំនះបញ្ហាទាំងនោះបាន?
 

ចម្លើយ: ក្រុមហ៊ុនចាស់ និងឃ្លាំងផ្ទុកសំភារៈវាមានលក្ខណៈតូចហើយវានៅឆ្ងាយពីផ្ទះរបស់ខ្ញុំដូច្នេះវាពិបាកក្នុងការគ្រប់គ្រងប្រចាំថ្ងៃ។ ខ្ញុំចង់បង្កើនផលិតផល បុគ្គលិក និងប្រាក់ចំណូលរបស់ខ្ញុំប៉ុន្តែខ្ញុំខ្វះមូលធនដើម្បីពង្រីកអាជីវកម្មរបស់ខ្ញុំ។ នៅឆ្នាំ 2016 ខ្ញុំបានសំរេចចិត្តធ្វើផែនការនិងដោះស្រាយបញ្ហានេះ។ ដោយមានការគាំទ្រពីស្វាមីខ្ញុំ និងដំបូន្មានពីមិត្តភក្តិដែលជាម្ចាស់ជំនួញដូចគ្នាឥឡូវខំ្ងុអាចសម្រេចគោលដៅរបស់ខ្ញុំដោយខ្ងំុអាចរកបានទីតាំងថ្មីផ្ទាល់ខ្លួន។ ឥឡូវនេះវាមានភាពងាយស្រួលសម្រាប់ខ្ញុំក្នុងការគ្រប់គ្រងក្រុមហ៊ុនពីព្រោះការិយាល័យរដ្ឋបាល និងឃ្លាំងស្ថិតនៅមិនឆ្ងាយគ្នាប៉ុន្មានទេ។ ហើយការចំណាយរបស់ខ្ញុំបានធ្លាក់ចុះព្រោះខ្ញុំមិនត្រូវបង់ថ្លៃជួលផ្ទះទៀតទេ។ ទោះជាយ៉ាងណាក៏ដោយជំនួញនៅតែបន្តហើយខ្ញុំត្រូវខំប្រឹងធ្វើការដើម្បីសម្រេចគោលដៅរបស់ខ្ញុំ។

 


សំណួរ: តើគម្រោងអនាគតរបស់អាជីវកម្មរបស់អ្នកស្រីគឺជាអ្វី?
 

ចម្លើយ: ខ្ញុំកំពុងស្វែងរកអ្នកវិនិយោគដើម្បីពង្រីកអាជីវកម្មរបស់ខ្ញុំ បង្កើនការលក់ និងបង្កើតការងារបន្ថែមទៀតទៅដល់ប្រជាជនកម្ពុជា។ ខ្ញុំក៏ចង់
ផ្តល់ភ្លើងបំភ្លឺថាមពលពន្លឺព្រះអាទិត្យបន្ថែមទៀតដល់ប្រជាជនកម្ពុជានៅតាមខេត្តផ្សេងៗដែលមិនទាន់មានថាមពលអគ្គីសនីទៅដល់។ ខ្ងំុគិតថាការប្រើប្រាស់ថាមពលព្រះអាទិត្យវាល្អព្រោះវាជួយដល់កិច្ចខិតខំប្រឹងប្រែងផ្នែកបរិស្ថានក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនិច។

សំណួរ: តើអ្នកស្រីមានដំបូន្មានអ្វីចង់ផ្តល់ទៅស្ត្រីដែលគាត់ចង់ចាប់ផ្តើមអាជីវកម្ម?

ចម្លើយ: ប្រសិនបើអ្នកចង់ចាប់ផ្តើមអាជីវកម្មមួយដោយខ្លួនឯងខំ្ងុសូមលើកទឹកចិត្តឲ្យអ្នកមានការពិគ្រោះយោបល់ជាមួយជាមួយស្វាមី (បើសិនជាអ្នកមាន) និងសមាជិកគ្រួសាររបស់អ្នកព្រោះការគាំទ្រពីគ្រួសាររបស់អ្នកមានសារៈសំខាន់ខ្លាំងណាស់នៅពេលអ្នកកំពុងដំណើរការដើម្បីទទួលបានភាពជោគជ័យ។ ដំបូន្មានផ្សេងទៀតគឺថាយើងគួរជៀសវាងក្នុងការធ្វើអាជីវកម្មណាដែលមានផលប៉ះពាល់ដល់បរិស្ថាន និងការធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ។ សូមធ្វើអាជីវកម្មណាដែលយើងអាចជួយដល់សង្គម និងដោះស្រាយបញ្ហាប្រជាជននៅក្នុងសហគមន៍។  លើសពីនេះទៀតបើសិនអ្នកចង់ឲ្យអាជីវកម្មអ្នកមានលក្ខណៈរលូនខ្ងំុសូមលើកទឹកចិត្តឲ្យចូលរួមក្នុងកម្មវិធីហ្វឹកហ្វឺនណាមួយដែលអ្នកគិតថាអាចជួយឲ្យអាជីវកម្មអ្នករីកចំរើន និងរកអ្នកប្រឹក្សាយោបល់ពីគំរោងអាជីវកម្មអ្នក។ សម្រាប់ចំណេះដឹងគឺវាតែងតែមានអ្វីថ្មីជានិច្ចហើយសម្រាប់ខ្លួនខ្ងំុផ្ទាល់ខំ្ងុមិនដែលឈប់ស្វែងរកចំណេះដឹងថ្មីៗឡើយព្រោះខ្ងំុតែងតែចង់អភិវឌ្ឍខ្លូនឲ្យកាន់តែប្រសើរជានិច្ច។  

សំណួរ: សូមអ្នកស្រីរៀបរាប់នូវពាក្យបីម៉ាត់ដែលចង់បង្ហាញពីអារម្មណ៍របស់អ្នកស្រីពីកម្មវិធីសិក្សារបស់ SHE

ចម្លើយ: ទំនុកចិត្ត ការគាំទ្រ និង ភាពរីករាយ

សំណួរ: តើអ្នកណែនាំកម្មវិធីរបស់ SHE ទៅអ្នកដទៃទេ?

ចម្លើយ: ប្រាកដណាស់ខ្ញុំនឹងណែនាំស្ត្រីដ៏ទៃទៀតឱ្យចូលរួមកម្មវិធីបណ្តុះបណ្តាលមួយនេះ។

ជាចុងក្រោយសូមអរគុណអ្នកស្រី ខៀវ ធីតា យ៉ាងខ្លាំងដែលគាត់មានភាពក្លាហានក្នុងការចែករំលែកនូវបទពិសោធន៍របស់គាត់។ យើងពិតជាមានមោទនភាពមែនទែនក្នុងការបន្តជួយគាំទ្រគាត់ដើម្បីអភិវឌ្ឍអាជីវកម្ម និងសហគមន៍របស់គាត់។ 

ដើម្បីចុះឈ្មោះមកកាន់វគ្គសិក្សាយើងសូមចូលទៅកាន់លីងនេះ https://www.sheinvestments.com/apply-/

 

0 Comments