សហគ្រិនឆ្នើមប្រចាំខែមិថុនា
កញ្ញា គ្រៀង ស្រីពៅ, ម្ចាស់ហាងកាត់ដេរក្តីសង្ឃឹមនៃស្ត្រី
ស្រីពៅជាម្ចាស់ហាងកាត់ដេរ មានស្លាកយីហោថាក្តីសង្ឃឹមនៃស្ត្រីដែលផ្តល់ឱកាសការងារឲ្យស្ត្រីជាមួយនឹងជំនាញកាត់ដេរ។ ស្រីពៅជាសិក្ខាកាមមួយរូបដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលអាជីវកម្មកម្រិតមូលដ្ឋាននៅក្នុងឆ្នំា២០១៦ ដើម្បីអភិវឌ្ឍជំនាញគ្រប់គ្រងអាជីវកម្ម។ ក្រុមការងាររបស់សីុ បានធ្វើបទសម្ភាសន៍ជាមួយស្រីពៅក្រោយពីបញ្ចប់ការសិក្សាបានរយៈពេល៦ខែ ដូច្នេះសូមមកមើលទាំងអស់គ្នាពីបទពិសោធន៍គាត់ក្នុងអំទ្បុងពេល និង ក្រោយពេលចប់ពីកម្មវិធី។
សំណួរ : ហេតុអ្វីបានជាអ្នកសម្រេចចិត្តក្នុងការចូលរួមវគ្គបណ្តុះបណ្តាលរបស់ SHE?
ចម្លើយ : ខ្ញុំចង់អភិវឌ្ឍជំនាញ និង បង្កើនចំណេះដឹងរបស់ខ្ញុំក្នុងការគ្រប់គ្រងដើម្បីឲ្យអាជីវកម្មរីកចម្រើន។
សំណួរ : តើអ្វីជាការផ្លាស់ប្តូរនៃអាជីវកម្មរបស់អ្នកចាប់តំាងពីអ្នកបញ្ចប់ការសិក្សាពីកម្មវិធីបណ្តុះបណ្តាលមូលដ្ឋាន?
ចម្លើយ : ការលក់របស់ខ្ញុំបានកើនដល់ទៅ ៥០ ភាគរយហើយបុគ្គលិកបានកើនទ្បើងពី ៤នាក់ ទៅ ៨នាក់។ ខ្ញុំមានទំនាក់ទំនងល្អជាមួយអតិថិជនកាន់តែប្រសើររួមមានបង្កើនចំនួនអតិថិជនថែមទៀត។ ក្រៅពីនេះ ខ្ញុំចេះពីការគ្រប់គ្រងហរិញ្ញវត្ថុ និងការធ្វើទីផ្សារកាន់តែមានប្រសិទ្ធភាពក្នុងដំណើរការអាជីវកម្មរបស់ខ្ញុំនាពេលបច្ចុប្បន្នថែមទៀតផង៕
សំណួរ : សូមរៀបរាប់នូវឧបសគ្គដែលអ្នកបានជួបប្រទះ និង ជំនះវាដោយរបៀបណា?
ចម្លើយ : ខ្ញុំមានបញ្ហាពិបាកក្នុងការផ្ទេរការងារឲ្យបុគ្គលិក និង ការតាមដានពីដំណើរការការងាររបស់ពួកគេម្នាក់ៗ។ ក្នុងនេះផងដែរ កង្វះខាតក្នុងការតាមដានពីដំណើរការរបស់បុគ្គលិកអាចធ្វើឲ្យបុគ្គលិកឆ្លាក់ទឹកដៃ បំពេញតួនាទីមិនអស់ពីលទ្ធភាព រួមទំាងប៉ះពាល់ដល់ការលក់ និង ចំណូលទំាងមូលថែមទៀតផងហើយវាជាហេតុធ្វើឲ្យមានការយឺតយ៉ាវក្នុងការប្រគល់ទំនិញម្តងៗ។ ប៉ុន្តែក្នុងអំទ្បុងពេលសិក្សាជាមួយកម្មវិធី SHE ខ្ញុំក៏ទទួលបានការប្រឹក្សាយោបល់ពីអ្នកសម្របសម្រួលពីការគ្រប់គ្រងបុគ្គលិក និង ការដឹកនំាក្រុមការងារឲ្យបានកាន់តែល្អប្រសើរជាងនេះ។ ជាមួយគ្នានេះ ខ្ញុំបានអនុវត្តន៍អ្វីគ្រប់យ៉ាងដែលបានរៀនពីកម្មវិធីទំាងការគ្រប់គ្រង ការលើកទឹកចិត្ត និង ការកសាងទំនាក់ទំនងឲ្យបានរលូនដែលជម្រុញឲ្យផលិតកម្មនៃការងាររបស់ពួកគេកើនទ្បើង បូករួមទំាងអតិថិជនថ្មីមកជាវសេវាកម្មរបស់ពួកយើងកាន់តែមានការទទួលស្គាល់ច្រើនជាងមុនថែមទៀតផង។
សំណួរៈ តើអ្វីសារផ្តំាផ្ញើរបស់អ្នកទៅកាន់ស្ត្រីផ្សេងទៀតដែលចង់ផ្តើមធ្វើអាជីវកម្មផ្ទាល់ខ្លួន?
ចម្លើយ: ស្វែងរកអ្វីដែលអ្នកស្រលាញ់ ហើយចង់ធ្វើវា ដោយប្តេជ្ញាចិត្តប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការសម្រេចគោលដៅទំាងនោះ៕
សំណួរ : សូមប្រាប់ពាក្យបីម៉ាត់ដែលអ្នកបានទទួលពីកម្មវិធីបណ្តុះបណ្តាលរបស់ស៊ី
ចម្លើយ: សុភមង្គល មិត្តភាព និង ទំនុកចិត្ត
សំណួរ: សូមបរិយាយពីពាក្យមួយឃ្លាដែលបានផ្លាស់ប្តូជីវិត រឺ អាជីវកម្មរបស់អ្នកតាមរយៈកម្មវិធីបណ្តុះបណ្តាលរបស់SHE។
ចម្លើយ : ខ្ញុំបានរៀនឲ្យចេះបើកចិត្តកាន់តែទូលំទូលាយ មានគំនិតច្នៃប្រឌិតកាន់តែច្រើនជាមួយទំនុកចិត្តដែលអាចចែករំលែកគំនិតរបស់ខ្ញុំជាមួយបុគ្គលិក និង មនុស្សដទៃទៀតផងដែរ។
សំណួរ: តើអ្នកចង់ណែនំាកម្មវិធីបណ្តុះបណ្តាលរបស់SHE ទៅកាន់អ្នកផ្សេងទៀតដែររឺទេ?
ចម្លើយ : ចាស ប្រាកដហើយ !
ជាចុងក្រោយសូមអរគុណបងស្រីពៅយ៉ាងខ្លាំងដែលគាត់មានភាពក្លាហានក្នុងការចែករំលែកនូវបទពិសោធន៍របស់គាត់។ យើងពិតជាមានមោទនភាពមែនទែនក្នុងការបន្តជួយគាំទ្រគាត់ដើម្បីអភិវឌ្ឍអាជីវកម្ម និងសហគមន៍។
0 Comments