fbpx

កម្មវិធីកត់ត្រាសម្រាប់សហគ្រិនខ្នាតតូចនៅកម្ពុជា

សម្រាប់អាជីវកម្មខ្នាតតូច

ងាយស្រួលប្រើ

អាចរើសភាសាខ្មែរ ឬអង់គ្លេស

ប្រើដោយឥតគិតថ្លៃ

បេសកកម្មរបស់យើង

ដើម្បីផ្លាស់ប្តូរវិធីសាស្រ្តទាក់ទងនឹងហិរញ្ញវត្ថុ ដែលសហគ្រាសខ្នាតមីក្រូបានប្រើប្រាស់នៅកម្ពុជា។ តាមរយៈការបង្កើតនូវដំណោះស្រាយហិរញ្ញវត្ថុសាមញ្ញមួយ មានតម្លៃសមរម្យ និងដំណើរការរក្សាកំណត់ត្រាហិរញ្ញវត្ថុងាយស្រួល យើងមានគោលបំណងដើម្បីគាំទ្រដល់សហគ្រាសខ្នាតមីក្រូនៅប្រទេសកម្ពុជា ក្នុងការពង្រីកអាជីវកម្មរបស់ពួកគេតាមរយៈ ការបង្កើនភាពវាងវៃផ្នែកហិរញ្ញវត្ថុ និងបង្កើនឱកាសទទួលបានមូលនិធិជំនួយ។ 

អំពីគម្រោង

ជាគម្រោងរបស់ SHE Investments ដែលទទួលបានការគាទ្រពី Women MSME FinTech Innovation Fund.

មីក្រូសហគ្រាស, សហគ្រាសធុនតូច និងមធ្យម នៅប្រទេសកម្ពុជា

កត្តាធំបំផុត ដែលជួយដល់សេដ្ឋកិច្ចជាតិអោយរីកចម្រើន គឺការលើកកម្ពស់សក្ដានុពលនិងការពង្រីកសហគ្រាសខ្នាតមីក្រូទៅជាសហគ្រាសធុនតូច។ សហគ្រាសធុនតូច និងមធ្យម មានសារៈសំខាន់សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ក្នុងនោះអ្វីដែលគួរអោយកត់សម្គាល់ គឺសក្តានុពលដ៏ធំធេងរបស់សហគ្រាសធុនតូចនិងមធ្យម មិនទាន់ត្រូវបានអនុវត្ត និងស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅផ្លូវការ ដែលមិនបានចុះបញ្ជី។ ឧបសគ្គចម្បងមួយក្នុងចំណោមឧបសគ្គធំៗចំពោះការរីកចម្រើននិងការរីកលូតលាស់ នៃអាជីវកម្មខ្នាតតូចនៅប្រទេសកម្ពុជាគឺការទទួលបានជំនួយហិរញ្ញវត្ថុ។

ការទទួលបានជំនួយហិរញ្ញវត្ថុ

ឧបសគ្គចម្បងក្នុងការទទួលបានជំនួយហិរញ្ញវត្ថុរួមមាន៖ អវត្តមាននៃរបាយការណ៍ហិរញ្ញវត្ថុ កង្វះព័ត៌មានហិរញ្ញវត្ថុដែលអាចរកបានសម្រាប់អ្នកខ្ចី និងព័ត៌មានដែលមានភាពអសមប្បមាណរវាងសហគ្រាសខ្នាតមីក្រូនិងស្ថាប័នហិរញ្ញវត្ថុ។ 

កង្វះឧបករណ៍

ការរក្សាកំណត់ត្រាហិរញ្ញវត្ថុនិងការបែងចែកហិរញ្ញវត្ថុអាជីវកម្មពីហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺមានសារៈសំខាន់ណាស់សម្រាប់សហគ្រាសខ្នាតមីក្រូក្នុងការទទួលបានជំនួយហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដើម្បីអោយអាជីវកម្មរីកចម្រើន និងឈានដល់ការពង្រីកអាជីវកម្មរបស់ពួកគេ។ 

ជាមួយនឹងការអប់រំ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិត យើងសង្កេតឃើញថានៅមិនទាន់មានឧបករណ៍ណា ដើម្បីទ្រទ្រង់តម្រូវការហិរញ្ញវត្ថុរបស់សហគ្រាសខ្នាតមីក្រូនៅកម្ពុជាទេ។ 

“ស្ត្រីដែលយើងធ្វើការជាមួយ តែងតែត្អូញត្អែរអំពីកង្វះឧបករណ៍ដែលពួកគេត្រូវការសម្រាប់ទ្រទ្រង់តម្រូវការហិរញ្ញវត្ថុអាជីវកម្មរបស់ពួកគេ។ មានឧបករណ៍បច្ចេកវិទ្យាជាច្រើនសម្រាប់អ្នកជំនួញ សម្រាប់មនុស្សដែលមានចំណេះដឹងខ្ពស់ សម្រាប់មនុស្សដែលនិយាយភាសា
អង់គ្លេស ប៉ុន្តែមិនមែនសម្រាប់ពួកគេទេ។”

— លោកស្រី លឹម លីដា សហស្ថាបនិកា សុី
អុិនវេសមិន

កត់ត្រារៀលបច្ចុប្បន្នអាចទាញយកដោយឥតគិតថ្លៃទាំងលើ Appstore and Play Store

ងាយស្រួលប្រើ

ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់អ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិត 

លក្ខខណ្ឌប្រើប្រាស់ងាយៗ

មានតម្លៃសមរម្យ និងងាយស្រួលប្រើប្រាស់ អាចប្រើបានទាំងពេលមានភ្ជាប់អុិនធឺណិតនិងមិនមានភ្ជាប់អុិនធឺណិត

មានគុណប្រយោជន៍ខ្ពស់ 

ស្របទៅតាមតម្រូវការ របស់សហគ្រាសខ្នាតមីក្រូនៅប្រទេសកម្ពុជា

ដៃគូរបស់យើង

សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើងជាស្ថាប័នប្រតិបត្តិករមួយ ដែលមានក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុជាបរធនបាលទាយក ដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ នៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ គោលបំណងរបស់សហគ្រិនខ្មែរគឺដើម្បីកៀរគរ, វិនិយោគ និងគ្រប់គ្រងបរធនពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ សហគ្រិនខ្មែរមានចក្ខុវិស័យ ក្លាយជាថ្នាលជាតិសម្រាប់ ការលើកកម្ពស់គ្រប់សកម្មភាពរបស់រិស័យសហគ្រិនភាព។

ការច្នៃប្រឌិតថ្មីនេះបានទទួលជំនួយពី Women MSME FinTech Innovation Fund អនុវត្តដោយមូលនិធិអភិវឌ្ឍន៍សហប្រជាជាតិ (UNCDF) និងគណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាសុីនិងប៉ាស៊ីហ្វិក (UNESCAP) ក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាលអូស្រ្តាលី (DFAT) ធនាគារអភិវឌ្ឍន៍ហូឡង់ (FMO) និងVISA inc, ដែលមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលកាណាដាដោយបានផ្តល់តាមរយៈនាយកដ្ឋានកិច្ចការពិភពលោករបស់កាណាដា។

សុី អុិនវេសមិន បង្កើតឡើងដើម្បីជួយគាំទ្រសហគ្រិនស្ត្រីនៅកម្ពុជាដែលមានអាជីវកម្មខ្នាតតូច និងមធ្យមឲ្យមានភាពរីកចំរើនលឿន និងបង្កើតផលប៉ះពាល់វិជ្ជមានទៅកាន់សហគមន៍។ មិនត្រឹមតែប៉ុណ្ណោះទេ គោលដៅរបស់យើងគឺយើងចង់ឲ្យមានសមភាពយេនឌ័រនៅក្នុងសហគ្រាសខ្នាតតូចនិងមធ្យមជាមួយគ្នានេះដែលយើងចង់មើលឃើញស្ត្រីកាន់តែច្រើនមានអាជីវកម្មជាផ្លូវការ ប្រកបដោយស្ថេរភាព និងផ្តល់ផលប្រយោជន៏ដល់សង្គមតាមរយៈអាជីវកម្មរបស់ពួកគាត់។

អ្នកប្រើប្រាស់ប្រចាំសប្តាហ៍

អ្នកទាញយកកម្មវិធីមកប្រើប្រាស់

“ញុំអាចតាមដានចំណូលពីអាជីវកម្មទឹកឃ្មុំរបស់ខ្ញុំពីចម្ងាយបានយ៉ាងងាយស្រួលជាមួយ Kotra Riel ទោះបីជាអាជីវកម្មតូច ប៉ុន្តែជាមួយនឹងទិន្នន័យដែលខ្ញុំមាន ខ្ញុំគិតថាខ្ញុំអាចធ្វើបានកាន់តែល្អ និងប្រសើរជាងនេះ” 

អ្នកនាង តាន់ ស្រីពៅ , ម្ចាស់ហាង Agro Agape

“Kotra Riel ជួយឱ្យខ្ញុំយល់ពីហិរញ្ញវត្ថុ ហើយវាមានសារៈសំខាន់សម្រាប់អាជីវកម្មរបស់ខ្ញុំ ឥឡូវនេះខ្ញុំមានរបាយការណ៍ដ៏ល្អមួយដើម្បីស្វែងរកប្រាក់កម្ចី និងឱកាសស្វែងរកប្រភពហិរញ្ញវត្ថុដែលត្រឹមត្រូវមួយ។”

អ្នកនាង អ៊ួយ សុវណ្ណារា,  ម្ចាស់ហាងកាត់ដេរ ពិចិត្រ

“Kotra Riel បានជួយខ្ញុំឱ្យយល់ពីដំណើរការហិរញ្ញវត្ថុអាជីវកម្មរបស់ខ្ញុំ ដោយដឹងពីប្រភពចំណាយ ព្យាករណ៍ហានិភ័យ និងផ្តល់ឱ្យខ្ញុំនូវឯកសារយោងទិន្នន័យសម្រាប់ការវិនិយោគនាពេលអនាគត”

អ្នកនាង គី គីមហួរ, ម្ចាស់ហាងវេនតា ស៊ុនហេង 

ស្វែងយល់បន្ថែមពីមុខងាររបស់ Kotra Riel

ចុចប៊ូតុងខាងក្រោមដើម្បីទៅកាន់គេហទំព័រសំណួរ ចម្លើយ