សេចក្តីប្រកាសព័ត៌មាន៖ អង្គការ អាយឌីអ៊ីកម្ពុជា(iDE Cambodia) ដាក់បញ្ចូលសហគ្រាសសង្គម ស៊ី អុិនវេសមិន
(SHE Investments)ទៅក្នុងប្រតិបត្តិការរបស់ខ្លួន ដើម្បីពង្រីកកម្មវិធីបណ្តុះបណ្តាលអាជីវកម្ម
និងពន្លឿនអាជីវកម្មសម្រាប់ស្រ្តី
ស្វាគមន៍
សុី អុិនវេសមិន ក្រោមការដឹកនាំដោយអាយឌីអ៊ី ផ្តល់ការគាំទ្រដល់សហគ្រិនស្រ្តីដែលមានអាជីវកម្មខ្នាតតូចបំផុត តូច និងកំពុងលូតលាស់ ក្នុងការពង្រីកបន្ថែម ។
សុី អុិនវេសមិន ធ្លាប់ជាសហគ្រាសសង្គមមួយក្នុងប្រទេសកម្ពុជា ។គិតត្រឹមខែមករា ឆ្នាំ 2024 SHE ចាប់ផ្តើមដំណើរការជាកម្មវិធីមួយដែលគាំទ្រសហគ្រិន និងផ្តោតសំខាន់លើយេនឌ័រក្រោមអង្គការ iDE ហើយនឹងបន្តផ្តល់កម្មវិធីដើម្បីគាំទ្រដល់សហគ្រិនស្ត្រី និងអាជីវកម្មលក្ខណៈគ្រួសារនៅក្នុងប្រទេសកម្ពុជា ។
ការវិនិយោគលើស្រ្តីត្រូវបានមើលឃើញជាឱកាស មិនមែនជំនួយសប្បុរស
61%
នៃចំនួនអាជីវកម្មក្នុងស្រុក ដំណើរការដោយស្រ្តី
95%
នៃអាជីវកម្មទាំងនោះជាខ្នាតតូចបំផុត ប៉ុន្តែមាន
សក្តានុភាពក្នុងការរីកលូតលាស់
4
ចំនួនបុគ្គលិក ៤ នាក់ ឬតិចជាងនេះ
ចូលរួមក្នុងដំណើរការអាជីវកម្មខ្នាតតូចបំផុត
គោលដៅរបស់យើង
តុល្យភាពនៃយេនឌ័រនៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម (SME) បង្កើនចំនួនស្រ្តីដែលកាន់កាប់អាជីវកម្មដែលកាន់តែរីកធំទៅ មាននិរន្តរភាព និងផ្តល់ផលជះវិជ្ជមាន។
ផលជះរបស់ពួកយើង

$738,334
ដែលជាចំនួនកើនឡើងនៅក្នុងប្រាក់ចំណូលប្រចាំខែរបស់អ្នកចូលរួម

$2,006
ដែលជាចំនួនកើនឡើងជាមធ្យមនៃប្រាក់ចំណូលប្រចាំខែសម្រាប់សិក្ខាកាមម្នាក់ដែលបានបញ្ចប់

60+
ជាចំនួនសហគ្រាសធុនតូច និងមធ្យមដែលបានប្រើប្រាស់ទុនហិរញ្ញវត្ថុជាង $500,000
ការចូលរួមនៅក្នុងសេដ្ឋកិច្ចផ្លូវការ
ការផ្សារភ្ជាប់គម្លាតយេនឌ័រនៅក្នុងវិស័យសហគ្រាសធុនតូច
និងមធ្យមដោយធ្វើការជួយជំរុញឲ្យអាជីវកម្មដែលកាន់កាប់ដោយស្រ្តីមានការរីកចម្រើន ហើយ SHE Investments ផ្តល់ការគាំទ្រ និងជួយពួកគេក្នុងការឈានជើងចូលទៅក្នុងសេដ្ឋកិច្ចផ្លូវការ។
ផលជះជាលក្ខណៈយូរអង្វែង
ពួកយើងចួលរួមក្នុងការបង្កើតផលជះទៅលើសង្គម និងសេដ្ឋកិច្ចតាមរយៈការបង្កឲ្យមានការបង្កើតការងារ និងជំរុញការចួលរួមស្រ្តីក្នុងសេដ្ឋកិច្ចជាតិ ក៏ដូចជាផលជះនានាតាមសហគមន៍។
ចូលរួមជំរុញការរីកចម្រើនរបស់ប្រព័ន្ធអេកូឡូសុី
ឱកាស និងសេវាកម្ម
វគ្គអភិវឌ្ឍន៍អាជីវកម្ម ការណែនាំ ឱកាសហិរញ្ញវត្ថុ និងកសាងបណ្តាញ និងសេវាកម្មផ្សេងៗទៀតក្នុងការជួួយជ្រុមជ្រែងស្រ្តីដែលមានអាជីវកម្មគ្រប់ទំហំ និងវិស័យ។
ដៃគូរបស់យើង
សុី អុិនវេសមិន បានចាប់ដៃគូជាមួយអង្គការក្នុងស្រុក និងអន្តរជាតិ សហគមន៍ និងរដ្ឋាភិបាលក្នុងការរចនា និងផ្តល់វគ្គបណ្តុះបណ្តាលអាជីវកម្ម និងការគាំទ្រផ្សេងៗទៅកាន់ស្រ្តីនៅក្នុងប្រទេស។

















