កម្មវិធីកត់ត្រាសម្រាប់សហគ្រិនខ្នាតតូចនៅកម្ពុជា
កត់ត្រាប្រតិបត្តិការអាជីវកម្ម,
ស្វែងយល់ពីហិរញ្ញវត្ថុនៃអាជីវកម្ម,
ពង្រីកអាជីវកម្មរបស់អ្នក
អំពីគម្រោង
កត់ត្រារៀល គឺជាគម្រោងមួយរបស់ សុី អុិនវេសមិន ដែលទទួលបានជំនួយពី Women MSME FinTech Innovation Fund.
មីក្រូសហគ្រាស, សហគ្រាសធុនតូច និងមធ្យម នៅប្រទេសកម្ពុជា
កត្តាធំបំផុត ដែលជួយដល់សេដ្ឋកិច្ចជាតិអោយរីកចម្រើន គឺការលើកកម្ពស់សក្ដានុពលនិងការពង្រីកសហគ្រាសខ្នាតមីក្រូទៅជាសហគ្រាសធុនតូច។ សហគ្រាសធុនតូច និងមធ្យម មានសារៈសំខាន់សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ក្នុងនោះអ្វីដែលគួរអោយកត់សម្គាល់ គឺសក្តានុពលដ៏ធំធេងរបស់សហគ្រាសធុនតូចនិងមធ្យម មិនទាន់ត្រូវបានអនុវត្ត និងស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅផ្លូវការ ដែលមិនបានចុះបញ្ជី។
ឧបសគ្គចម្បងមួយក្នុងចំណោមឧបសគ្គធំៗចំពោះការរីកចម្រើននិងការរីកលូតលាស់ នៃអាជីវកម្មខ្នាតតូចនៅប្រទេសកម្ពុជាគឺការទទួលបានជំនួយហិរញ្ញវត្ថុ។
ការទទួលបានជំនួយហិរញ្ញវត្ថុ
ឧបសគ្គចម្បងក្នុងការទទួលបានជំនួយហិរញ្ញវត្ថុរួមមាន៖ អវត្តមាននៃរបាយការណ៍ហិរញ្ញវត្ថុ កង្វះព័ត៌មានហិរញ្ញវត្ថុដែលអាចរកបានសម្រាប់អ្នកខ្ចី និងព័ត៌មានដែលមានភាពអសមប្បមាណរវាងសហគ្រាសខ្នាតមីក្រូនិងស្ថាប័នហិរញ្ញវត្ថុ។
កង្វះឧបករណ៍
ការរក្សាកំណត់ត្រាហិរញ្ញវត្ថុនិងការបែងចែកហិរញ្ញវត្ថុអាជីវកម្មពីហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺមានសារៈសំខាន់ណាស់សម្រាប់សហគ្រាសខ្នាតមីក្រូក្នុងការទទួលបានជំនួយហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដើម្បីអោយអាជីវកម្មរីកចម្រើន និងឈានដល់ការពង្រីកអាជីវកម្មរបស់ពួកគេ។
ជាមួយនឹងការអប់រំ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិត យើងសង្កេតឃើញថានៅមិនទាន់មានឧបករណ៍ណា ដើម្បីទ្រទ្រង់តម្រូវការហិរញ្ញវត្ថុរបស់សហគ្រាសខ្នាតមីក្រូនៅកម្ពុជាទេ។
“ស្ត្រីដែលយើងធ្វើការជាមួយ តែងតែត្អូញត្អែរអំពីកង្វះឧបករណ៍ដែលពួកគេត្រូវការសម្រាប់ទ្រទ្រង់តម្រូវការហិរញ្ញវត្ថុអាជីវកម្មរបស់ពួកគេ។ មានឧបករណ៍បច្ចេកវិទ្យាជាច្រើនសម្រាប់អ្នកជំនួញ សម្រាប់មនុស្សដែលមានចំណេះដឹងខ្ពស់ សម្រាប់មនុស្សដែលនិយាយភាសា
អង់គ្លេស ប៉ុន្តែមិនមែនសម្រាប់ពួកគេទេ។”
— លោកស្រី លឹម លីដា សហស្ថាបនិកា សុី
អុិនវេសមិន
បេសកកម្មរបស់យើង
ដើម្បីផ្លាស់ប្តូរវិធីសាស្រ្តទាក់ទងនឹងហិរញ្ញវត្ថុ ដែលសហគ្រាសខ្នាតមីក្រូបានប្រើប្រាស់នៅកម្ពុជា។ តាមរយៈការបង្កើតនូវដំណោះស្រាយហិរញ្ញវត្ថុសាមញ្ញមួយ មានតម្លៃសមរម្យ និងដំណើរការរក្សាកំណត់ត្រាហិរញ្ញវត្ថុងាយស្រួល យើងមានគោលបំណងដើម្បីគាំទ្រដល់សហគ្រាសខ្នាតមីក្រូនៅប្រទេសកម្ពុជា ក្នុងការពង្រីកអាជីវកម្មរបស់ពួកគេតាមរយៈ ការបង្កើនភាពវាងវៃផ្នែកហិរញ្ញវត្ថុ និងបង្កើនឱកាសទទួលបានមូលនិធិជំនួយ។
កម្មវិធី កត់ត្រារៀល
ឥឡូវនេះ លោកអ្នកអាចទាញយកកម្មវិធីកត់ត្រាបានតាមរយៈ Play Store សម្រាប់ទូរស័ព្ទ Android និង ទាយយកតាមរយៈ App Store សម្រាប់ទូរស័ព្ទ IOS.
សាមញ្ញ
ងាយស្រួលប្រើ,
ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់អ្នក,
មានចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិត
លក្ខខណ្ឌប្រើប្រាស់ងាយៗ
មានតម្លៃសមរម្យ និងងាយស្រួលប្រើប្រាស់ អាចប្រើបានទាំងពេលមានភ្ជាប់អុិនធឺណិតនិងមិនមានភ្ជាប់អុិនធឺណិត
មានគុណប្រយោជន៍ខ្ពស់
ស្របទៅតាមតម្រូវការ របស់សហគ្រាសខ្នាតមីក្រូនៅប្រទេសកម្ពុជា
ដៃគូរបស់យើង
សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើងជាស្ថាប័នប្រតិបត្តិករមួយ ដែលមានក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុជាបរធនបាលទាយក ដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ នៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ គោលបំណងរបស់សហគ្រិនខ្មែរគឺដើម្បីកៀរគរ, វិនិយោគ និងគ្រប់គ្រងបរធនពីប្រភពស្រប
ច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់អ្នកកសាងប្រព័ន្ធ
អេកូឡូស៊ីសហគ្រិនភាព។ សហគ្រិនខ្មែរមានចក្ខុវិស័យ ក្លាយជាថ្នាលជាតិសម្រាប់ ការលើកកម្ពស់គ្រប់សកម្មភាពរបស់រិស័យសហគ្រិនភាព។
ការច្នៃប្រឌិតថ្មីនេះបានទទួលជំនួយពី Women MSME FinTech Innovation Fund អនុវត្តដោយមូលនិធិអភិវឌ្ឍន៍សហប្រជាជាតិ (UNCDF) និងគណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាសុីនិងប៉ាស៊ីហ្វិក (UNESCAP) ក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាលអូស្រ្តាលី (DFAT) ធនាគារអភិវឌ្ឍន៍ហូឡង់ (FMO) និងVISA inc, ដែលមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលកាណាដាដោយបានផ្តល់តាមរយៈនាយកដ្ឋានកិច្ចការពិភពលោករបស់កាណាដា។
សុី អុិនវេសមិន បង្កើតឡើងដើម្បីជួយគាំទ្រសហគ្រិនស្ត្រីនៅកម្ពុជាដែលមានអាជីវកម្មខ្នាតតូច និងមធ្យមឲ្យមានភាពរីកចំរើនលឿន និងបង្កើតផលប៉ះពាល់វិជ្ជមានទៅកាន់សហគមន៍។ មិនត្រឹមតែប៉ុណ្ណោះទេ គោលដៅរបស់យើងគឺយើងចង់ឲ្យមានសមភាពយេនឌ័រនៅក្នុងសហគ្រាសខ្នាតតូចនិងមធ្យមជាមួយគ្នានេះដែលយើងចង់មើលឃើញស្ត្រីកាន់តែច្រើនមានអាជីវកម្មជាផ្លូវការ ប្រកបដោយស្ថេរភាព និងផ្តល់ផលប្រយោជន៏ដល់សង្គមតាមរយៈអាជីវកម្មរបស់ពួកគាត់។