Siem Reap, 1st October 2020, SHE Investments (SHE) under the support from USAID through PACT’s WE Act project to launch the first membership event in Siem Reap and Introduce Entrepreneur handbooks to all women entrepreneurs in the network.
Women entrepreneurs who reside in Siem Reap can now be part of SHE membership network and actively engage in a community that allows them to get support from their peers, mentors, and different industry experts, through monthly events, networking opportunities, and direct links to a pool of SHE mentors.
SHE Membership Network has over 240 members in Phnom Penh, delivering monthly events, regular networking opportunities, and connecting women directly to trained mentors and business coaches. with this expansion to Siem Reap, SHE aims to recruit 50 members and mentors to continue to build an ecosystem of support for women-led MSMEs in Siem Reap, as the economy recovers from COVID.
Alongside the membership event, each member will receive the newly published SHE Entrepreneurs Handbook, which is designed for women-led MSMEs and in partnership with WeAct. The book will be available online, also in hardcopy in November 2020, and offer downloadable/printed templates for each chapter, giving ideas and practical advice on starting and growing a business.
There were 49 participants in the event, included women from different business backgrounds, and individuals along with a representative from Siem Reap Provincial Department of Commerce, and Siem Reap Provincial Department of Women’s Affair. The event concluded with an hour of networking, which they enjoyed sharing their business, seek advice from the SHE team, and create business networks with other participants.
To date, more than 300 women have graduated from SHE programs, resulting in an increase of more than USD 3 million in revenue being generated from women-led micro-small enterprises.
-
Check out our Entrepreneur Handbook: Here
ពិធីសម្ភោធកម្មវិធីបណ្តាញសមាជីកស្រ្តី និងសៀវភៅណែនាំសហគ្រិនក្នុងខេត្តសៀមរាប
នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ សហគ្រាសសង្គម ស៊ី អ៊ីនវេសមិន (SHE Investments) ក្រោមការគាំទ្ររបស់ភ្នាក់ងារជំនួយអាមេរិក USAID និង ផេក កម្ពុជា ( PACT Cambodia) បានបើកសម្ភោធបណ្តាញសមាជិកស្រ្តីដំបូងបង្អស់នៅក្នុងខេត្តសៀមរាប និងការប្រកាសឲ្យប្រើប្រាស់ជាផ្លូវការរបស់សៀវភៅណែនាំសហគ្រិនភាពសម្រាប់សហគ្រិនស្រ្តីទាំងអស់នៅក្នុងបណ្តាញ។
បន្ទាប់ពីព្រឹត្តិការណ៍នេះតទៅ សហគ្រិនស្រ្តីទាំងអស់ដែលរស់នៅក្នុងខេត្តសៀមរាម នឹងអាចមានឱកាសក្លាយជាសមាជិកនៅក្នុងបណ្តាញសហគ្រិនរបស់សហគ្រាស និងចូលរួមជាសកម្មនៅក្នុងសហគមន៍មួយដែលអាចឲ្យពួកគាត់ទទួលបានការគាំទ្រពីមិត្តអ្នកចូលរួមផ្សេងទៀត គ្រូបង្វិក និងអ្នកជំនាញផ្នែកផ្សេងៗ តាមរយៈកម្មវិធីប្រចាំខែ ឱកាសសំណេះសំណាល់បង្កើតបណ្តាញ និងការជួបជាគ្រូបង្វិកក្នុងបណ្តាញផ្ទាល់។
បណ្តាញសមាជិកស្រ្តីរបស់ SHE នាពេលបច្ចុប្បន្នមានសមាជិកសរុបប្រមាណ ២៤០ នាក់ នៅក្នុងទីក្រុងភ្នំពេញ ដែលនាំមកនូវការរៀបចំកម្មវិធីប្រចាំខែ ការជួបជុំដើម្បីបង្កើតបណ្តាញ និងការភ្ជាប់សមាជិកស្រ្តីរបស់យើងជាមួយនឹងគ្រូបង្វឹក អាជីវករគំរូ និងគ្រូបង្វិកអាជីវកម្មនានា។ ការពង្រីកបណ្តាញនៅក្នុងខេត្តសៀមរាបនេះ SHE មានគម្រោងជ្រើសរើសសមាជិក និង គ្រូបង្វិក ៥០ នាក់បន្ថែមទៀតដើម្បីបង្កើត និងពង្រីកបណ្តាញនៃការគាំទ្រសម្រាប់ស្រ្តីដែលជាម្ចាស់អាជីវកម្មធុនតូច ឬមធ្យមនៅក្នុងខេត្តសៀមរាបផ្ទាល់ ជាពិសេសក្នុងអំឡុងពេលដែលសេដ្ឋកិច្ចកំពុងងើបពីផលជះរបស់ជំងឺកូវីដ។
ក្នុងឱកាសដដែលនេះ អ្នកចូលរួមទាំងអស់នឹងទទួលបានការណែនាំត្រួសៗអំពីសៀវភៅណែនាំសហគ្រិនភាព ដែលបានបង្កើតឡើងសម្រាប់ការគ្រប់គ្រងអាជីវកម្មរបស់ស្ត្រីក្រោមការគាំទ្ររបស់គម្រោង WeAct ផងដែរ។សៀវភៅនេះអាចទាញយកបានពីវេបសាយរបស់ SHE ផ្ទាល់ ហើយនឹងមានព្រីនជាសៀវភៅនៅក្នុងខែវិច្ឆិកាឆ្នាំនេះ។ សៀវភៅនេះផងដែរក៏មានផ្តល់ជទម្រង់គំរូ ( Template) ទាក់ទងនឹងអាជីវកម្មសម្រាប់ជំពូកនីមួយៗដែលវានឹងផ្តល់ជាគំនិត និងដំបូន្មានជាក់ស្តែងក្នុងការបង្កើត និងពង្រីកអាជីវកម្ម។
កម្មវិធីសម្ភោធនេះមានអ្នកចូលរួមប្រមាណ ៤៩ នាក់ដែលពួកគាត់ជាស្រ្តីដែលមានប្រវត្តិរូបចំរុះដែលមួយចំនួនមានអាជីវកម្មផ្ទាល់ខ្លួន ហើយក៏មានការអញ្ចើញចូលរួមពីអ្នកតំណាងមកពីមន្ទីរពាណិជ្ជកម្ម និងមន្ទីរកិច្ចការនារីខេត្តសៀមរាបផងដែរ។ ពិធីសម្ភោធនេះផងដែរ ក៏បានបញ្ចប់ដោយកម្មវិធីសំណេះសំណាល និងបង្កើតបណ្តាញជាង ១ ម៉ោង ដែលឲ្យអ្នកចូលរួមបានណែនាំពីអាជីវកម្មរបស់គាត់ និងបង្កើតការរាប់អានជាមួយអ្នកចូលរួមផ្សេងទៀត ក៏ដូចជាក្រុមការងារ SHE ផ្ទាល់។
មកដល់សព្វថ្ងៃមានស្រ្តីប្រមាណជាង ៣០០ នាក់បានបញ្ចប់ការសិក្សាពីវគ្គបណ្តុះបណ្តាលរបស់ SHE ហើយលទ្ធផលបង្ហាញថាមានប្រាក់ចំណូលកើនឡើងជាង ៣ លានដុល្លារអាមេរិកពីអាជីកម្មខ្នាតតូច ឬមធ្យមរបស់ពួកគាត់។
-
អាចស្វែងរកសៀវភៅសហគ្រិនភាព នៅទីនេះ
0 Comments